Logo

សម្លឹង​ផ្នែក​ក្នុង​នៃ​ជីវិត ទើប​គិត​រក​ធម៌


ដោយ ៖ Mr. Reno

April 28, 2017

ត្រូវ​សម្លឹង​ផ្នែក​ក្នុង​នៃ​ជីវិត ទើប​នឹង​មាន​ឱកាស បាន​ជួប​នូវ​សេចក្ដី​សុខ​ស្ងប់​ដោយ​ពិត​ប្រាកដ​ទៅ​បាន។ ទោះ​បី​ផ្នែក​ខាង​ក្រៅ​នៃ​ជីវិត សម្បូណ៍ទៅដោយ​សេចក្ដី​សុខ​យ៉ាង​ណាក៏​ដោយ ថា​បើ​ផ្នែក​ខាង​ក្នុង​មាន​សេចក្ដី​ក្ដៅ​ក្រហាយ​ហើយ មិន​អាច​មាន​ឈ្មោះ​ថា​មាន​ជីវិត​ជា​សុខ​បាន​ឡើយ។

ជីវិត​ខាង​ក្រៅ​អាស្រ័យ​បច្ច័យ ៤ តែ​ជីវិត​ខាង​ក្នុង​អាស្រ័យ​ធម្មាហារ បាន​ដល់​អាហារ​គឺ ធម៌។

ប្រៀប​ដូច​មនុស្ស​ដែល​មាន​អាហារ​ល្អ មាន​សម្លៀកបំពាក់​ស្អាត ទី​នៅ​អាស្រ័យ​ក៏​ដល់​ព្រម តែ​មាន​រោគ​បៀតបៀន​ប្រចាំ​កាយ ដូច្នេះ​គឺ​មិន​អាច​មាន​សេចក្ដី​សុខ​ពេញ​ទី​ទៅ​បាន​ទេ។

រោគ​ផ្លូវ​ចិត្ត​ដុត​រោល​ជីវិត អាក្រក់​ក្រៃ​លែង​ជាង​រោគផ្លូវ​កាយ​ដោយ​ពិត ព្រោះ​ហេតុ​នេះ ទើប​បាន​ពោល​ថា ត្រូវសម្លឹង​ផ្នែក​ក្នុង​នៃ​ជីវិត។

ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត
រៀប​រៀង​ដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស

ដោយ​៥០០០​ឆ្នាំ

អានលម្អិត | read more >>> http://5000-years.org/kh/read/2109#ixzz4fYVy07aG






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts