Logo

ករណី​អ្នកទទួល​ផ្ញើម៉ូតូ​ឲ្យ​លុយ​ទៅ​សន្តិសុខ​សាលាខណ្ឌ​ដូនពេញរាប់ម៉ឺនដុល្លារ​គឺជា​រឿង​បុគ្គល


ដោយ ៖ កាសែត រស្មីកម្ពុជា

April 14, 2017

​បន្ទាប់ពី​ខាង​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ចាប់​ម៉ូតូ​ចំនួន​៩​គ្រឿង​នៅ​កន្លែង​ផ្ញើរ​ម៉ូតូ​នៅ​កន្លែង​ទទួល​ផ្ញើរ​ម៉ូតូ​នៅមុខ​ផ្សារ​​រាត្រី​ជាប់​ផ្សារ​ចាស់​ក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ជា​អ្នកទទួល​ផ្ញើរ​ម៉ូតូ​ទ្រហោយំ​ដោយ​ស្រែក​រៀបរាប់ថា​រូបគាត់​បាន​​បង់លុយ​ជិត​១០​ម៉ឺន​ដុល្លារ​ឲ្យ​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​រួចហើយ​នៅតែ​មក​ចាប់​ទៀត​។​

អ្នកស្រី ជៀក គឹមស្រូយអះអាងថាបានបង់ប្រាក់ជាង៨ម៉ឺនដុល្លារដល់លោកអ៊ុន ណូផា(ឆ្វេង)
​    ​

​ការស្រែក​ទ្រហោយំ​របស់​ស្រី្ត​រូ​វ​នេះ​បាន​អះអាងថា​រូបគាត់​បាន​បង់លុយ ចំនួន​៨​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​ឲ្យ​ទៅ​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ឈ្មោះ​​អ៊ុន ណូ​ផា​ដែល មាន​រហ័ស​នាម​៧៩​ព្រមទាំង​ធ្វើ​កិច្ចសន្យា​ជាមួយគ្នា​ត្រឹមត្រូវ​មិន​នឹកស្មានថា​គាត់​រកស៊ី​ទទួល​ផ្ញើរ​ម៉ូតូ​បាន​ទើបតែ​២​ឆ្នាំ​​ប៉ុណ្ណោះ​ស្រាប់តែ​ខាង​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ចុះទៅ​ចាប់យក​ម៉ូតូ​ដែល​គេ​ផ្ញើរ​ចំនួន​៩​គ្រឿង​យកទៅ​ទុក​នៅ​សាលាខណ្ឌ​ដូនពេញ​កាលពី​យប់​ថ្ងៃទី​១១​មេសា​ឆ្នាំ​២០១៧​បែបនេះ​សោះ​។​
​    ​    ​
​ហេតុការណ៍​នេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ដោយមាន​មនុស្ស ចោមរោម​មើល​យ៉ាងច្រើន​និង​បង្ក​ការកកស្ទះ​ចរាចរណ៍​ទៀតផង​។​
​    ​    ​
​ក្រោយពេល​មានរឿង​ហេតុ​បែបនេះ​កើតឡើង​ភ្លាម​លោក​គឹម វុត្ថា​ប្រធាន​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​សួរនាំ​ហើយ​បាន​ឲ្យ​ដឹងថា​ទីតាំង​ដែល​អាច​ឲ្យ​ទទួល​ផ្ញើ​ម៉ូតូ​បាន​នោះ​គឺ​អនុញ្ញាតិ​ឲ្យ​តែ​នៅ​ផ្លូវ​លេខ​១៣​ខាងក្រោយ​ផ្សារ​រាត្រី​តែប៉ុណ្ណោះ​​ដោយឡែក​នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ​មុខ​ផ្សារ​រាត្រី​គឺ​មិន​អនុញ្ញាតិ ឲ្យ​ផ្ញើរ​ម៉ូតូ​បានទេ​។​
​    ​    ​
​ដោយឡែក​នៅ​ផ្លូវ​លេខ​១០៦​និង​ផ្លូវ​លេខ​១០៨​វិញ​ខាង​សាលា​រាជធានី​ភ្នំពេញ​បាន​គូស​គំនូស​សម្រាប់​ឲ្យ​តែ​រថយន្ត​ឈប់​ចត​គឺ​មិន​អនុ​​ញ្ញាត​ឲ្យ​ផ្ញើរ​ម៉ូតូ​ឡើយ​។​
​    ​    ​
​ចំពោះ​ការស្រែក​ទ្រហោយំ​របស់​ស្ត្រី​អ្នកទទួល​ផ្ញើរ​ម៉ូតូ​ថា​បាន​បង់លុយ​ឲ្យ​ទៅខាង​សាលាខណ្ឌ​ដូនពេញ​ចំនួន​៨.៥០០​ដុល្លារ​នោះ​វា​ជា​រឿង​បុគ្គល​ទេ​គឺ​ខាង​សាលាខណ្ឌ​ដូនពេញ​មិនបាន​ដឹង​រឿង​អ្វី​ទាំងអស់​។​
​    ​    ​
​រីឯ​ម៉ូតូ​ចំនួន​៩​គ្រឿង​ដែល​ខាង​សន្តិសុខ​សាលាខណ្ឌ​ចុះទៅ​ចាប់​យកទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​ដូនពេញ​គឺធ្វើឡើង​ដើម្បី​ហៅ​ម្ចាស់​ទីតាំង​ទទួល​ផ្ញើរ​ម៉ូតូ​ទៅធ្វើ ការណែនាំ​កុំ​ឲ្យ​ធ្វើ​អាជីវកម្ម​នៅ​ទីនោះ​បន្តទៀត​ហើយក៏​ប្រគល់​ឲ្យ​ម្ចាស់​ម៉ូតូ​គេ​វី​ញ ហើយ​ដែរ​។​
​    ​    ​
​ដោយឡែក​ពាក់ព័ន្ធ​ករណី​សន្តិសុខ​ឈ្មោះ​អ៊ុន ណូ​ផា​មាន​រហ័ស​នាម​៧៩​ដើរ​យក​តួនាទី​របស់ខ្លួន​ទៅ​ធានា​និង​កាង​តាម​ទីកន្លែង​ឲ្យ​គេ​​ធ្វើ​កន្លែង​ផ្ញើរ​ម៉ូតូ​នៅ តាម​ចិញ្ចើមផ្លូវ​នេះ​លោក​គឹម វុត្ថា​និង​ទៅ​រាយការណ៍​ទៅ​លោក​សុខ ពេញ​វុ​ធ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូន​​ពេញ​ដើម្បី​ហៅ​មន្ត្រី​រូប​នោះមក​សួរនាំ​ឲ្យ​ដឹង​រឿង​ច្បាស់​បើសិនជា​មន្ត្រី​រូបនោះ​បាន​ប្រព្រឹត្ត​មែន​គឺ​មន្ត្រី​នោះ​ទទួលខុសត្រូវ​និង​ប្រឈម​​ចំពោះមុខ ច្បាប់​ជាមិនខាន​ឡើយ​។​

​ជុំវិញ​រឿងចម្រូងចម្រាស​នេះ​សាលាខណ្ឌ​ដូនពេញ​កាលពី​ថ្ងៃ​១៣​មេសា​ម្សិល​ម៉ិ​ញ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដើម្បី​ស្រាយ​​បំភ្លឺ​ក្រោយពី​មានការ​វាយប្រហារ​ពី​សារព័ត៌មាន​ខ្លះ​និង​បណ្តាញ​សង្គម​ថា ខណ្ឌ​បានទទួល​លុយរាប់​ម៉ឺន​ដុល្លារ​ពី​អ្នកស្រី ជៀក គឹម​ស្រូ​យ​។​

​សេចក្តីប្រកាស​ព័ត៌មាន​អះអាងថា បញ្ហា​យក​ផ្លូវ​លេខ​106, 108 និង​ផ្លូវ​ព្រះស៊ីសុវត្ថិ ធ្វើជា​ចំណត​ឯកជន គឺ​សាលាខណ្ឌ​ដូនពេញ​មិនមាន​​ការពាក់​ព​ន្ធ័​នោះទេ និង​មិនដែល​ទទួល​លុយ​ពី​នរណាម្នាក់​ឡើយ​។ ចំណត​ជុំវិញ​ផ្សារ​រាត្រី​នេះ សាលា​រាជធានី​វិនិយោគ​ទៅអោយ​ក្រុមហ៊ុន​សូ​ណា​ត្រា​។ ក្រុមហ៊ុន​នេះ បានប្រគល់​អោយ​ភ្នាក់ងារ​ឯកជន​ដើម្បី​ប្រតិបត្តិការ​ចំណត​។ ចំពោះ​លោក អ៊ុន ណូ​ផា គាត់​គឺជា ជា​ប្រធាន​សន្តិសុខ​ផ្សា​រាត្រី និង​អនុប្រធាន​សណ្តាប់ធ្នាប់​ខ​ណ្ឌ​ដូនពេញ​មែន ប៉ុន្តែ​ចំពោះ​បញ្ហា​ចំណត​នេះ​ជា​រឿង​បុគ្គល​ដោយឡែក​រវាង​លោក អូន ណូ​ផា និង​អ្នកស្រី ជៀក គឹម​ស្រូ​យ មិនមាន​ការពាក់ព័ន្ធ​នឹង​សាលាខណ្ឌ​ដូនពេញ​ឡើយ​។ ហើយ​ចំពោះ​ការចុះ​រៀបចំ​ដកហូត​ចំណត​នេះ ដោយសារ​៖

1- អ្នកស្រី ជៀក គឹម​ស្រូ​យ បាន​ប្រមូល​ថ្លៃ​ចំណត​លើសពី​សៀវភៅ​បន្ទុក​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បង្ក​ផលប៉ះពាល់​ដល់​ភ្ញៀវ​ដែល​ចូលមក​ផ្សារ​រាត្រី​

2- បាន​រំលោភ​យក​ទ្រូងផ្លូវ​មក​ធ្វើជា​ចំណត បង្ក​ការកកស្ទះ​ការធ្វើដំណើរ​ចរាចរណ៍​

3- មិនបាន​សហការ​ក្នុងការ​រៀបចំ​សម្រួល​សណ្តាប់ធ្នាប់ អនាម័យ​ជុំវិញ​ចំណត​ផ្សារ តាម​ការណែនាំ​របស់​សាលាខណ្ឌ បើទោះជា​មានការ​ចុះទៅ​ណែនាំ​ដោយផ្ទាល់​មាត់​ជាច្រើនលើក​ច្រើនសា​រហើយ​ក៏ដោយ​៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime