Logo

James Jirayu នឹងជួបអ្នកគាំទ្រស្អែកនេះនៅមជ្ឈមណ្ឌលកោះពេជ្រ,នរណាបានទៅខ្លះ?


ដោយ ៖ Mr. Reno

February 24, 2017

ភ្នំពេញ ៖ ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន នឹងរៀបចំ ការប្រគំតន្រ្តីដ៏ធំជាមួយវត្តមាន កំពូលតារាដ៏ល្បីរបស់ ប្រទេសថៃ គឺ លោក James Jirayu ក្នុងព្រឹត្តិការណ៍ “JAMES JI 2017 ASEAN TOUR” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយបានអះអាងថា បើលើកនេះមានមនុស្សតិចមកគាំទ្រលោកក៏នៅតែមានចិត្តចង់ធ្វើលើកក្រោយទៀត។

តារាប្រុសដ៏ល្បីរបស់ថៃរូបនេះបាន ថ្លែងបញ្ជាក់ក្នុងពិធីសន្និសីទកាសែតនៅEpic កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ថា បើទោះបីជាការប្រគុំតន្ត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រនេះមានអ្នកចូលរួមតិចក៏ដោយក៏លោកនៅតែបោះបង់ប្រទេសកម្ពុជា លោកនៅតែមកសម្តែងនិងជួបគាំទ្រខ្មែរទៀត ឬ លើកក្រោយៗទៀត។ ទោះមានមនុស្សក៏ដោយ ក៏លោកបង្កើតការប្រគុំតន្ត្រីជួបគាំទ្រឡើងហើយដែលជាគោលបំណងសំខាន់។

លោក James Jirayu  បានប្រាប់ថា លោកមកកម្ពុជាម្តងទៀត ក្រោយពី ទទួលបានការសំណូមពរ យ៉ាងច្រើនពីប្រិយមិត្តកម្មពុជាដែលស្នើរអោយលោក មកកាន់ ទីនេះម្តងទៀត ជាមួយនឹការសម្តែងទោល ម៉្យាងលោកក៏មានគម្រោងបើកការប្រគំតន្រ្តី របស់លោកនៅអាស៊ី នេះ ដូចជានៅប្រទេសថៃ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា និងឡាវ តែកម្ពុជា គឺជាប្រទេសដំពុងគេក្នុងព្រឹត្តិការណ៍តន្រ្តី ទេសចរណ៍អាស៊ាន ២០១៧របស់លោក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ លោក James រួមជាមួយក្រុមការងារនៃស្ថានីយទូរទស្សន៍ ភីអិនអិន ក៏បាននាំអំណោយជូនទៅដល់កុមារនៅសាលាកុមារពិការភ្នែក និង គ ថ្លង់ នៃអង្គការគ្រួសារថ្មីផងដែរ។ ដោយឡែក ថ្ងៃទី២៥កុម្ភៈ លោកនឹងបង្ហាញវត្តមាន ក្នុងកម្មវិធីប្រគំតន្រ្តី JAMES JI តន្រ្តីទេសចរណ៍អាស៊ាន២០១៧ ដូច្នេះសម្រាប់អ្នកគាំទ្រតារាថៃរូបនេះ កុំភ្លេចទៅចូលរួមអោយបានច្រើន នៅមជ្ឈមណ្ឌលកោះពេជ្រ”។

នេះគឺជាលើកទីពីរហើយដែលស្ថានីយទូរទស្សន៍ភីអិនអិនបានអញ្ជើញតារាជួរមុខរបស់ប្រទេសថៃ លោក James Jirayu មកកាន់ព្រះរាជាណាចក្រកម្ពុជា។ លើកទីមួយកាលពីខែតុលា ឆ្នាំ២០១៦ ដោយលោកធ្វើដំណើរដើម្បីជួបប្រិយមិត្តកម្ពុជា អមដំណើរជាមួយកញ្ញាBella Ranee ដែលជាដៃគូសម្តែងដ៏សក្តិសមរបស់លោក។

PNN បានចាប់ផ្តើមលក់សំបុត្រទៅដល់អ្នកគាំទ្រលោក James Jirayu តាំងពីថ្ងៃទី៨ ខែកុម្ភៈ មកម្ល៉េះ។ សំបុត្រចូលរួមទស្សនានៅតែបន្តលក់រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។ សម្រាប់ថ្ងៃទី២៣ និង២៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោកអ្នកអាចរកទិញបាននៅអគារLYP ស្ថិតនៅមហាវិថីម៉ៅសេទុង។ ដោយឡែកនៅថ្ងៃទី២៥ ខែកុម្ភៈ លោកអ្នកអាចរកទិញបាននៅមុខសាលមហោស្រពកោះពេជ្រផ្ទាល់តែម្តង។ តម្លៃសំបុត្រមានចាប់ពី ១០ដុល្លារ និង៣០ ដុល្លារ។ ករណីលោកអ្នកចុះឈ្មោះជាសមាជិក PNN Privilege Club Card អាចទិញបានក្នុងតម្លៃពិសេស ៧ដុល្លារ និង២០ដុល្លារ។

សូមរំលឹកផងដែរថា ការមកកាន់ទឹកដីនៃប្រទេសកម្ពុជារបស់ James Jirayu លើកនេះ គឺស្របពេលដែលខ្សែភាពយន្ត «សុភាពបុរសភុតធិផាត់» ដែលមានលោកJames Jirayu និងកញ្ញា Bella Ranee ជាតួអង្គឯក កំពុងតែចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់សៅរ៍ វេលាម៉ោង៩ ដល់ម៉ោង១០យប់។ ស្ថានីយទូរទស្សន៍ភីអិនអិន នឹងអញ្ជើញតារាល្បីៗរបស់ TV3 និង TVB មកជួបប្រិយមិត្តអ្នកគាំទ្រនៅកម្ពុជាបន្តបន្ទាប់ទៀត៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts