Logo

ចន ច័ន្ទលក្ខិណា ថា អេឡិច ចាន់ត្រា មាន “ចរិតភ្នំ១មិនអាចមានខ្លា២”


ដោយ ៖ Shing Long

February 22, 2017

ភ្នំពេញ៖ ក្រោយផ្ទុះរឿងជម្លោះមិនពេញចិត្តនឹងរវាងលោក អេឡិច ចាន់ត្រា និង យ៉ែម សំអូន ដែលអ្នកទំាំងពីរនាក់មានផលិតកម្មប្រគុំតន្ត្រីរៀងខ្លួនៗនោះ អេឡិច ចាន់ត្រា បានចេញបានដាក់បំរាម ហាមមិនឲ្យតារាក្នុងក្រុមរបស់ខ្លួន ទៅច្រៀងឲ្យក្រុមរបស់លោក យ៉ែម សំអូន ជាដាច់ខាត បើសិនជាមាននរណា ហ៊ានបំពានបំរាមនេះ គឺមិនអាចឲ្យចូលច្រៀងក្នុងក្រុមលោកបានតទៅទៀតឡើយ។

 

ក្រោយពីផ្ទុះរឿងជម្លោះកុងមុខរបបដូចគ្នានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលស្និតស្នាលជាមួយលោក យ៉ែម សំអូន បានបោះសម្តីសួរទៅលោក អេឡិច ចាន់ត្រា ថា លុយប៉ុន្មានបានបិទសិទ្ធតារាចម្រៀងក្នុងក្រុមឱ្យចេញច្រៀងទៅកម្មវិធីរបស់ យ៉ែម សំអូន ? នាងបានសរសេរលើហ្វេសប៊ុកថា “ជាការពិតឬអូន អេឡិច ចាន់ត្រា ? បើពិតមែន ចង្អៀតចង្អល់ពេកហើយ ធ្វើជាអ្នកសិល្បៈបើមិនចេះរួបរួមគ្នាទេសូមកុំប្រឹងស្រែកអង្វរអោយទស្សនិកជនគាំទ្រខ្លួនអី ព្រោះសូម្បីតែមិត្តរួមការងារក៏មិនគាំទ្រគ្នាផងតើអោយអ្នកដ៏ទៃមកគាំទ្រយើងម្តេចនិងកើត ? ក្រែងស្គាល់របៀបរបបរៀបចំកម្មវិធីសិល្បៈកំសាន្តពីអ្នកណា ? អញ្ចឹងតើបានគេសុខចិត្តបោះសាច់អោយសុីតែមិនបង្ហាញព្រៃ បើបង្ហាញគឺវាត់កន្ទុយអញ្ចឹង ? ចំពោះអ្នករកសុីគេនិងមិនហ៊ានសហការការងារជាមួយទេបើយើងមានចរិកបែបនេះ ព្រោះមិនមានភាពស្មោះត្រង់ គេអាចនិងរអាថាថ្ងៃក្រោយយើងអាចត្របាក់ការងាររបស់គេទាំងអស់បាន !!!!”។

តារាសម្តែងដែលតែងតែចេញយោគបល់នោះ បានផ្តែរផ្តាំឱ្យលោក អេឡិច ចាន់ត្រា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា  ជាគំនិតបង្រួបបង្រួមរបស់ខ្ញុំទេ មិនមានបំណងផ្សេងឡើយ ហើយអ្នកទាំង២មានទំនាស់អ្វីបានដល់ថ្នាក់នេះ ? មានអ្វីមិនសប្បាយចិត្តនិងគ្នាគួរហៅគ្នាមកនិយាយតទល់ វាល្អជាងប្រកាសជាព័តមាន តើប្រយោជន៍បានទៅអ្នកណាបើសិស្សប្អូនហ៊ានប្រកាសសង្គ្រាមជាចំហរចំពោះសិស្សច្បង ? ហើយកំរៃឈ្នួលរបស់ប្អូនអោយថ្លៃដល់ក្រុមការងារខ្ពស់ប៉ុណ្ណាបានជាប្អូនហ៊ានដាក់កំហិតអោយគេដល់ម្លឹង ? បើអញ្ចឹងមែនអូនគួរធ្វើកុងត្រាលាយល័ក្សអក្សរ និង អោយប្រាក់ខែប្រចាំដូចក្រុមហ៊ុនធំៗតែម្តងទៅ លុយអូនពិតជាមានអំណាចមែន កុំគិតថាលុយអាចទិញទឹកចិត្តមនុស្សបានគ្រប់គ្នា និង គ្រប់ពេលអោយសោះ !!!! ប្រើអំណាចអញ្ចឹងបងខ្លាចណាស់ ចរិកភ្នំ ១ មិនអាចមានខ្លា ២ អញ្ចឹងនោះ លុយអូនមានអំណាចពេកហើយ។

សូមបញ្ជាក់ថា កន្លងមក លោក យ៉ែម សំអូន បានបដិសេធម្តងហើយថា លោកនិង អេឡិច ចាន់ត្រា មិនជម្លោះកាច់កុងគ្នាក្នុងអាជីពសិល្បៈ ខណៈមាន ក្រុមតារាចម្រៀងរៀងៗខ្លួនសម្រាប់ពិធីមង្គលការនានានោះ។ ប៉ុន្តែស្រាប់តែបែកធ្លាយរឿងជម្លោះបែកបាក់មិត្តភាពដោយមុខរបបដូចគ្នា ដោយមានធ្លាយចេញព័ត៌មានតារាសម្ដែងលោក អេឡិច ចាន់ត្រា បានហាមមិនឲ្យតារាចម្រៀងក្នុងក្រុមរបស់ខ្លួន ទៅច្រៀងឲ្យក្រុមរបស់លោក យ៉ែម សំអូន ទៀតឡើយ៕

 






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts