Logo

ទេព កញ្ញា លេចមុខក្នុងរឿង “សម្ពាយ​បុណ្យ” កាន់តែបញ្ចេញសម្រស់ឱ្យប្រុសៗលង់


ដោយ ៖ Mr. Reno

August 28, 2018

កាន់តែមានប្រជាប្រិយភាពតារាសម្តែងស្រី ទេព កញ្ញា ដែលមានវត្តមានជាតួស្រីម្នាក់ក្នុងរឿង “សម្ពាយ​បុណ្យ” កាន់តែបញ្ចេញសម្រស់របស់នាងជាមួយស្ទាយសិចស៊ីបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកធ្វើឱ្យប្រុសៗជាច្រើននាំគ្នាលង់ស្នេហ៍ ឬ ទំនងជាបាក់ចិត្តស្រលាញ់ ពេលឃើញរូបសម្រស់របស់នាង កាយវិការគួរឱ្យស្រលាញ់បែបនេះ។

កញ្ញា ទេព កញ្ញា ដែលជាតារាសម្តែងម្នាក់មានមុខជាតួស្រីម្នាក់យ៉ាងកំសត់ក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍បាយ័នផលិតដោយផលិតកម្មPR គឺរឿង “សម្ពាយបុណ្យ” បានកាន់តែបង្ហាញប្រជាប្រិយភាពរបស់នាង ដោយមានរូបថតស្រស់ស្អាតជាមួយកាយវិការគួរឱ្យស្រលាញ់ជាច្រើនសន្លឹកបង្ហោះលើហ្វេសប៊ុក។ រូបថត១០សន្លឹកបង្ហាញរូបសម្រស់និងមុខមាត់ស្រស់ស្អាតដូចកូនកាត់នោះ បានធ្វើឱ្យអ្នកគាំទ្រ និង ជាពិសេសបុរសៗជាច្រើនមិននៅក្រៅឬលើFacebookឡើយនាំគ្នាពេញចិត្តនិងគាំទ្រនាង។ ជាមួយគ្នានោះ កាយវិការបង្ហាញសម្រស់របស់នាងកាន់តែធ្វើឱ្យបុរសៗលង់ស្នេហ៍ជាមិនខាន បើនាងមានមុខមាត់ស្អាតមិនចាញ់តារាបរទេសបែបនេះនោះ។

តារាស្រីដែលមានវត្តមានក្នុងរឿង “សម្ពាយបុណ្យ” ដែលមិនទាន់ចាក់បញ្ចាំងលើទូរទស្សន៍បាយ័នផង ក៏កាន់តែល្បីជាមួយកាយវិការថតរូបយ៉ាងស្រស់ស្អាតរបស់នាងថ្មីទៀត ដែលធ្វើឱ្យមហាជនកាន់តែស្គាល់នាង។

តារាសម្តែងរូបនេះបានប្រាប់ “The Best” ឱ្យដឹងថា រឿងភាគថ្មីរបស់ទូរទស្សន៍បាយ័នមួយនេះ កំពុងចាក់បញ្ចាំង មហាជននឹងបានមើលឃើញរឿងភាគដ៏័ល្អ ដែលក្នុងរឿងនេះ នាងមានវត្តមានសម្តែងដោយបានខំប្រឹងយកចិត្តទុកដាក់និងធ្វើឱ្យអស់ពីសមត្ថភាព។ នាងសំណូមពរដល់មហាជនត្រៀមតាមដានរឿង “សម្ពាយបុណ្យ” នាពេលខាងមុខនេះ ហើយប្រសិនបើនាងសម្តែងខុសឆ្គងត្រង់ណា​ សូមអភ័យទោស និង ទទួលការរិះគន់ដើម្បីស្ថាបនាផងដែរ។

រូបជាសន្លឹករបស់តារាសម្តែងសិចស៊ីរូបនេះ ត្រូវបាននាងបង្ហោះ បន្ទាប់ពីនាងទទួលតំណែងក្នុងរឿង “សម្ពាយបុណ្យ” ដែលធ្វើឱ្យអ្នកគាំទ្របុរសៗនាំគ្នាគាំទ្រ និង សរសើររូបសម្រស់របស់នាងដែលបង្ហាញរូបរាង និង សម្រស់វ័យក្មេងរបស់នាងដែលថែរក្សាបានល្អជាមួយការងារសិល្បៈកំពុងតែល្បី៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts