Logo

លោក ជី សិលា “អ្វីជាជំហានបន្ទាប់សម្រាប់វិស័យភាពយន្តក្នុងសម័យឌីជីថលនៅកម្ពុជា?


ដោយ ៖ Mr. Reno

August 20, 2018

ភ្នំពេញ ថ្ងៃទី១៧ សីហា ២០១៨ Soyo រៀបចំកម្មវិធីគម្រប់ខួបមួយឆ្នាំនៃការបង្ហាញវត្តមានរបស់ខ្លួនលើវិស័យភាពយន្តកម្សាន្តនៅកម្ពុជា ដោយអញ្ជើញក្រុមអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យភាពយន្តកម្ពុជា ក្នុងនោះមាន អ្នកដឹកនាំ អ្នកផលិត អ្នកនិពន្ធ តួសម្ដែង អ្នកវិនិយោគ និងភាគីពាក់ព័ន្ធនានាឲ្យចូលរួម។ កម្មវិធីនេះនឹងធ្វើកិច្ចពិភាក្សាមួយរវាងអ្នកពាក់ព័ន្ធក្នុងវិស័យភាពយន្តកម្ពុជា ក្រោមប្រធានបទ “អ្វីជាជំហានបន្ទាប់សម្រាប់វិស័យភាពយន្តក្នុងសម័យឌីជីថលនៅកម្ពុជា? ឬ What’s next for digital entertainment in Cambodia?”

ចាប់តាំងពីដំណើរការក្នុងឆ្នាំ២០១៧ Soyo បានរួមចំណែកត្រួសត្រាយផ្លូវសម្រាប់វិស័យភាពយន្តនៅកម្ពុជា ដោយរៀបចំគម្រោងជាច្រើនគាំទ្រដល់វិស័យភាពយន្តជាតិ តាមរយៈការផ្ដល់ទុនដល់ផលិតករជំនាន់ថ្មីទាំងឡាយឲ្យមានឱកាសផលិតចេញស្នាដៃរបស់ខ្លួន និងដាក់បង្ហាញដល់សាធារណជន តាម វិស័យកម្សាន្តអនឡាននៅលើកម្មវិធី Soyo ផ្ទាល់។

ក្រៅពីធ្វើការយ៉ាងសកម្មជាមួយ និងការផ្ដល់ទុនវិនិយោគដល់ផលិតករ Soyo ក៏បានប្រមូលទិញភាពយន្តខ្មែរទាំងថ្មី និងចាស់ ទិញសិទ្ធិភាពយន្តពីប៉ុស្តិ៍ទូរទស្សន៍ សហការជាមួយទូរទស្សន៍នានា ដើម្បីផលិតរឿងថ្មីៗ និងបង្កើតកម្មវិធីប្រកួតផលិតភាពយន្តខ្នាតខ្លីជាច្រើន គិតជាទឹកប្រាក់សរុបប្រមាណ ៥០ ម៉ឺនដុល្លារអាមេរិក និងមានវីដេអូសរុបចំនួនជាង ៥០០ ចំណងជើងនៅលើ Soyo។ នេះបើតាមការបញ្ជាក់របស់លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Soyo។

ក្នុងឱកាសគម្រប់ខួប ១ ឆ្នាំនេះដែរ លោក ជី សិលា បានប្រកាសបន្តទទួលទិញ និង វិនិយោគលើកុនជាមួយផលិតករខ្មែរ ដោយលោកបានបញ្ជាក់ថាសម្រាប់ឆ្នាំ២០១៩ខាងមុខនេះ លោកគ្រោងនឹងវិនិយោគប្រាក់បន្ថែម អាចនឹងច្រើនជាងឆ្នាំចាស់ទៀត អាស្រ័យទៅតាមសាច់រឿងដែលទទួលបានជាក់ស្តែង។

លោកបានបន្តថា “ឥឡូវ Soyo អត់ទាន់វិនិយោគលើកុនធំពេកទេ ដោយសារលទ្ធភាពយើងនៅមានកំណត់។ តែយើងចង់មានភាពយន្តច្រើនបែបច្នៃប្រឌិតថ្មីៗ។ ហើយប្រភេទកុន ៣ យ៉ាង យើងចាប់អារម្មណ៍សហការជាមួយផលិតករ មានដូចជា Web Series, Short Films ឬ Short Feature Films។ ការរើសមិនតឹងតែងនោះទេ…ឲ្យតែផលិតករមានគ្រប់លក្ខខណ្ឌ និងផែនការច្បាស់លាស់លើគម្រោងរបស់ខ្លួន គាត់អាចដាក់ស្នើគម្រោងរបស់គាត់មកយើង ហើយបើឃើញថាល្អ យើងនឹងសហការផលិតជាមួយគាត់តែម្ដង”។

បុរសដ៏មានឥទ្ធិពលម្នាក់ក្នុងវិស័យកម្សាន្តកម្ពុជានេះសង្ឃឹមថាតទៅទៀត ទាំងជំនាន់ថ្មី និង អ្នកមានបទពិសោធធ្វើកុនក្រាស់ក្រែល ចូលរួមផលិតឲ្យបានច្រើន ហើយ Soyo នៅតែសន្យាថា នឹងទ្រទ្រង់ទៅលើផ្នែកសំខាន់មួយចំនួនរួមមានដើមទុន ការបង្កើតកម្មវិធីវគ្គបណ្ដុះបណ្ដាលដោយមានគ្រូបង្វឹកពីអន្តរជាតិ និងការគាំទ្រផ្សព្វផ្សាយដោយក្រុមហ៊ុន Sabay ជាដើម។

Soyo មានមោទនភាពនឹងលើកទឹកចិត្តឲ្យអ្នកផលិតទាំងអស់ចូលរួមជាមួយខ្លួន ដើម្បីទ្រទ្រង់រាល់ដំណើរការផលិតទាំងអស់ និងសំណូមពរឲ្យអ្នកធ្វើការក្នុងឧស្សាហកម្មភាពយន្តទាំងអស់រួមសហការគ្នា ដើម្បីជំរុញឲ្យវិស័យនេះកាន់តែរីកចម្រើន និងធ្វើយ៉ាងណាឲ្យទស្សនិកជនចូលរួមចលនាគាំទ្រភាពយន្តខ្មែរ។ ចូលរួមទាំងអស់គ្នា ដើម្បីឲ្យកុនខ្មែរកាន់តែអស្ចារ្យ។ ប្រសិនបើផលិតករទាំងអស់ ចាប់អារម្មណ៍សហការជាមួយ Soyo អាចផ្ញើគម្រោងផលិតភាពយន្តថ្មីៗរបស់ខ្លួនមកកាន់ Soyo តាមរយៈ soyofilm.sabay.com ។

អំពី Soyo

Soyo គឺជាប្រព័ន្ធទស្សនាវីដេអូអនឡាញដំបូងគេនៅកម្ពុជា ហើយដំណើរការចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧។ Soyo អនុញ្ញាតឲ្យអ្នកប្រើប្រាស់រីករាយទស្សនាវីដេអូដ៏សម្បូរបែបមាន ភាពយន្តខ្នាតវែង ខ្នាតខ្លី រឿងភាគខ្មែរ និងបរទេស (បញ្ចូលសំឡេង/អក្សរ ជាភាសាខ្មែរ) កម្មវិធីទូរទស្សន៍ វីដេអូចម្រៀងជាច្រើន។

ដើម្បីទស្សនាភាពយន្តថ្មីៗសូមចូលទៅកាន់ https://soyo.sabay.com/ ឬដោនឡូត App Soyo តាម App Store និង Google Play៖
– សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android៖ https://goo.gl/fgJbtB
– សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS៖ https://goo.gl/Fzx11s






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts