Logo

ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគាំទ្រស្នាដៃថ្មីរឿង “បាតដៃខ្មៅ” ដែលជារឿងព្រឺរព្រួច!


ដោយ ៖ Mr. Reno

June 27, 2018

រឿង «បាតដៃខ្មៅ» ជាខ្សែភាពយន្តដែលបំលែងចេញពីប្រលោមលោកដ៏ល្បីល្បាញមានអ្នកអានរាប់លាននាក់របស់អ្នកនិពន្ធ ម៉ីសន សុធារី ។ ត្បិតតែដកស្រង់ចេញពីប្រលោមលោក តែរឿងនេះមានចំណុចបត់បែន និងភាពខុសប្លែកគ្នាស្ទើរទាំងស្រុង ខណៈថ្ងៃសម្ពោធកាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ មានវត្តមាន លោក ហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឺ និង លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញទៅគាំទ្រនូវស្នាដៃថ្មីរបស់ក្រុមហ៊ុន Sabay ។

រឿងនេះតំណាលពីយុវជនមួយក្រុម ឈ្មោះ «បាតដៃខ្មៅ» មានក្ដីស្រមៃក្លាយខ្លួនជាតារាចម្រៀងល្បី។ ពួកគេទាំង ៥ នាក់ស្រលាញ់រាប់អានគ្នា ហើយសន្យាមិនបោះបង់ចោលគ្នាឡើយទោះជាមានឧបសគ្គបែបណាក៏ដោយ។ តែក្រោយពីពួកគេចាប់ផ្ដើមមានការទទួលស្គាល់ ក៏មានហេតុការណ៍ចម្លែកៗលោះព្រលឹងកើតឡើង លើសមាជិករបស់សមាជិកក្រុមបាតដៃខ្មៅម្នាក់ៗរហូតឈានដល់សេចក្ដីស្លាប់។

ជីវិតរបស់សមាជិកក្រុម បាតដៃខ្មៅ ម្នាក់ៗកំពុងត្រូវបានវិញ្ញាណកាចសាហាវតាមយាយីយកជីវិតវិធីដោះស្រាយដើម្បីរួចខ្លួនពីគ្រោះថ្នាក់ដល់ស្លាប់ ក្រុមបាតដៃខ្មៅត្រូវត្រលប់ទៅស្វែងរកការពិតនៃដើមចមនៃការចង់អាឃាតរបស់ព្រលឹងកាចសាហាវមួយនោះ។

«បាតដៃខ្មៅ» អមដោយបទចម្រៀងមនោសញ្ចេតនាមួយបទ ដែលមានអត្ថន័យជ្រាលជ្រៅ ដែលបទនេះមានចំណងជើងថា “មិនព្រាត់”។ ចម្រៀងថ្មីនេះជាស្នាដៃនិពន្ធទំនុកដោយអ្នកនិពន្ធរឿងនេះផ្ទាល់ គឺអ្នកស្រី ម៉ីសន សុធារី និពន្ធបទភ្លេងដោយ លោក កង ពិសិដ្ឋ និងច្រៀងដោយ តារាចម្រៀង សាយ និង ខាំ ជេន ដែលជាតួសំខាន់ក្នុងរឿង «បាតដៃខ្មៅ»។

ភាពយន្តខ្នាតធំ រឿង «បាតដៃខ្មៅ» នឹងបង្ហាញវត្តមានចាប់ពីថ្ងៃទី ២៨ ខែមិថុនានេះទៅ នៅគ្រប់រោងភាពយន្តទំនើបនៅភ្នំពេញ និងរោងភាពយន្ត Major Cineplex by Smart ខេត្តសៀមរាប។ ស្នាដៃភាពយន្តថ្មីនេះ ប្រមូលម្តុំដោយតារា Original Song ល្បីៗ ដូច Sai ខាំ ជេន ម៉ានិត ជន រតនៈ រួមទាំង ចែ ឡេង និងយុជនវ័យក្មេង ហេង ចន្ទតារាវិត៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts