Logo

រ៉ាឌី បែរជាឃើញស្និទ្ធស្នាលជាមួយបុរសប្លែកមុខបង្កការចាប់អារម្មណ៍


ដោយ ៖ Mr. Reno

June 25, 2018

ស្ងាត់ៗកញ្ញា រ៉ាឌី បែរជាបង្ហាញកាយវិកាស្និទ្ធស្នាល ជាមួយបុរសជាសាធារណៈ ដែលធ្វើឲ្យទស្សនិកជន និងមិត្តនាងមួយចំនួន ចោទជាចម្ងល់ថា បុរសដែលនាង ស្និទ្ធជាមួយគឺជាគូស្នេហ៍នាងជាក់ជាមិនខាន ដែលបង្កការភ្ញាក់ផ្អើល ហើយមានបុរសខ្លះក៏ចង់ខកចិត្តចំពោះដំណឹងនេះ។

បើតាមរូបថត ដែលត្រូវបានអ្នកជិតដិតរបស់នាង បង្ហោះជាសាធារណៈ បានបង្ហាញពីកាយវិកា ស្រលាញ់ថ្នាក់ថ្នម ជាមួយបុរសម្នាក់ ដែលមើលទៅប្រៀបដូចជាគូស្នេហ៍ ថ្មោងថ្មីស្រលាញ់គ្នាណាស់ ការបង្ហាញរូបនេះ ត្រូវបានគេបង្ហោះពេលដែលនាង ទៅដើរលេងជាមួយមិត្តភក្តិ បងប្អូន និងបុរសសង្ហារម្នាក់នោះ ដោយឡែកសាម៊ីខ្លួនមិនបានបើកចំហរ ពីទំនាក់ទំនងនេះឡើយ។

កន្លងមក តារាចម្រៀង ម្ចាស់បទ “ស្អប់អតីត” និងបទ “បាត់បង់” កញ្ញា រ៉ាឌី មិនដែលបង្ហាញជាសាធារណៈទេ ថានាងមានម្ចាស់ចិត្ត បើទោះជានាងបើកសម្ពោធមុខជំនួញ កាលពីពេលកន្លងទៅក៏ដោយ។ តែទោះជាយ៉ាងណា នៅក្នុងពេលឆាប់ៗខាងមុខនេះ ត្រូវទស្សនិកជនរំពឹងថា នាងអាចបើកបង្ហាញមុខគូស្នេហ៍ដល់មហាជនក៏ថាបាន៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts