Logo

រឿង “​បាតដៃ​ខ្មៅ” បង្ហាញ​ពី​អបិយ​ជំនឿ​ប្លែក​ៗដែលមិននឹកស្មាន​..!


ដោយ ៖ Mr. Reno

June 20, 2018

រឿង​បាតដៃ​ខ្មៅ​ដែល​ជា​វណ្ណ​កម្ម​ថ្មី​មួយ​របស់ផលិតកម្មក្នុងស្រុកដោយមានការចូលរួម​សម្ដែង​ដោយ​តារាចម្រៀង original song ដែល​កំពុង​តែ​ល្បីល្បាញ​ក្នុង​ស្រទាប់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​។

រឿង​នេះ​បង្ហាញ​ពី​អបិយ​ជំនឿ​ប្លែក​ៗ របស់​ប្រជាជន​នៅ​តំបន់ ភូមិភាគ​ឥ​សាន​ដូច​ជា​ប្រពៃណី​រំដោះគ្រោះ​ហៅ​វិញ្ញាណ​កាប់​ក្របី សែន​ជាដើម​។

លើសពីនេះទៅទៀតរឿង​នេះក៏បាន​បង្កប់​នូវ​ជំនឿ​រនានា​ដូច​ជា​តំណម​សម្តី ​ដែល​អ្នកដំណើរ​ទូរ​ទៅ​គួរ​ជៀសវៀង​ចំពោះ​អ្នក​ជិត​ស្លាប់ ឬ​វិញ្ញាណ​អាក្រក់​នានា​ដែល​សុទ្ធតែ​មាន​ឥទ្ធិពល​កាច​សាហាវ​តាម​ព្យាបាទ​អោយ​ជួប​ឧ​ប្ប​តិ្ត​ហេតុ​នានា​ដែល​នឹក​ស្មាន​មិន​ដល់​។

ជា​ធម្មតា​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​នានា ខ្មែរ​តែងតែ​ប្រកាន់​យក​នូវ​តំណម​ជា​ច្រើន​ដែល​ក្នុង​នោះ​មាន​ពាក្យ​សម្តី​មិន​សមរម្យ និង​កាយវិការ​ប្រមាថ​ដែល​នឹង​រំលេច​នៅ​ក្នុង​រឿង​បាតដៃ​ខ្មៅ​នេះ​ផង​ដែរ​។ ម្យ៉ាងវិញទៀត​ឈុត​រន្ធត់ ក៏​ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​ស្តែង​ៗ​រឿង​បាតដៃ​ខ្មៅ​ដែល​ទស្សនិកជន​ស្ទើ​តែ​មិន​ហ៊ាន​ទស្សនា​នឹង​លាយ​លំ​ទៅ​ដោយ​ការ​ធ្វេស​ប្រ​ហែ​ស​របស់​អ្នកបើកបរ​បច្ចុប្បន្ន​នៅ​លើ​ដងផ្លូវ​។

បាតដៃ​ខ្មៅ​គឺជា​ខ្សែភាពយន្ត​បែប​រន្ធត់​និង​មនោសញ្ចេតនា ដែល​និយាយ​អំពី​តារាចម្រៀង​ប្រុស​មួយ​ក្រុម​ដែល​មានឈ្មោះ​ថា បាតដៃ​ខ្មៅ​។ ដោយសារ​តែ​អបិយ​ជំនឿ និង​ការ​ប្រមាថ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជាប់​បណ្ដាសារ​។ តើ​ពួក​គាត់​នឹង​ស្វែងរក​វិធី​ដោះ​ស្រាយដោយរបៀបណា?






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts