Logo

ឡាំយ៉ងខ្មែរ ត្រូវមហាជនសង្ស័យមានស្នេហាជាមួយមេក្រុមបង្ហាញម៉ូតដ៏ល្បី MC Vuthy


ដោយ ៖ Mr. Reno

May 11, 2018

កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ពិធីករ វុទ្ធី (MC Vuthy) ដែលមហាជនស្គាល់ជាមេក្រុមបង្ហាញម៉ូតល្បីមួយហៅ “BN Model” បានលេចមុខជាមួយ ញ៉ែម ស្រីពេជ្រ ដែលហៅថា” ឡាំយ៉ាងខ្មែរ”នោះ ក្នុងកម្មវិធីខួបកំណើតរបស់តារាសម្តែង ថៃ ប៊ុននាង ដែលធ្វើឱ្យមហាជននិងភ្ញៀវនាំគិតថាពួកនាក់នេះមានទំនាក់ទំនងស្នេហាជាមួយគ្នា ស្របពេលបង្ហាញគ្រងឈុតពណ៌គូស្នេហ៍។

លោកពិធីករ វុទ្ធី បានប្រាប់រស្មីកម្ពុជាថា ការពិតថ្ងៃចូលរួមពិធីខួបកំណើត ថៃ ប៊ុននាង នោះគឺជាថ្ងៃចៃដន្យប៉ុណ្ណោះ ដែលលោកនិងកញ្ញា ញ៉ែម ស្រីពេជ្រ ពាក់អាវពណ៌លឿនដូចគ្នា ហើយនាំគ្នាច្រឡំថាស្មានតែលោកជាសង្សារនឹងនាង។ ថ្ងៃនោះពិតជាល្អសើច មែនដែលលោកនិង យ៉ែម ស្រីពេជ្រ ពាក់អាវពណ៌លឿនដូចគូស្នេហ៍ ធ្វើឱ្យភ្ញៀវក្នងពិធីចេះតែគិតផ្តេតផ្តាស ហើយនាំគ្នាច្រឡំអស់រលីង។

មេក្រុម BN Model រូបនេះបានបញ្ជាក់ថា លោកនិងប្អូនស្រី ញ៉ែម ស្រីពេជ្រ ដែលល្បីក្នុងរឿងភាគខ្មែរ “នេះឬជីវិត” របស់ស្ថានីយទូរទស្សន៍លេខ៥ហៅ ឡាំយ៉ងខ្មែរនោះ គ្មានទំនាក់ទំនងស្នេហាសង្សារអ្វីគ្នានោះទេ គ្រាន់មនុស្សរាប់អានស្គាល់គ្នាប៉ុណ្ណោះ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime