Logo

លោកឧកញ៉ា ជា ធីឡាយ បកស្រាយមូលហេតុបានជាចាស់ៗមិនបើក Account ដូចក្មេងៗ, ស្តាប់ហើយសើចចុកពោះ..!


ដោយ ៖ Mr. Eric

April 25, 2018

ក្នុងពិធីកម្មវិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង ស្តីអំ​ពី​សហ​ប្រតិបត្តិការ​អាជីវកម្ម ​លើសេវា​កម្ម​ បង់ថ្លៃសិក្សា​ជា​មួយ​ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប កាល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ២០១៨ លោក ឧកញ៉ា ជា ធីឡាយ បានឆ្លើយទៅនឹងសំនួរមូលហេតុបានជាជ្រើសរើសក្រុមហ៊ុន Truemoney ជាដៃគូសហការបែរជាលោកផ្ទាល់បានបកស្រាយមូលហេតុបានជាចាស់ៗមិនបើក Account ដូចក្មេងៗយ៉ាងខ្លីនិងយ៉ាងកំប្លែងដោយជារឿងពិតនៅពេលស្តាប់ហើយក៏សើចចុកពោះនិងបានយល់។

នៅ​ក្នុង​កម្មវិធី ចុះ​ហត្ថលេខា នោះ​ដែរ​ លោក ឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិក​ ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុបបាន​មាន​ប្រសាសន៍​ថា អ៊ិន ធី ស៊ី គ្រុប ​បាន​ចាប់​បដិសន្ធិ​ឡើង​នៅ​ឆ្នាំ ១៩៩៦ មានចក្ខុវិស័យ ក្នុងការផ្តល់នូវការអប់រំ ប្រកបដោយគុណភាព​ ប្រសិទ្ធិភាព និងមានការទទួលស្គាល់​ជាសកល ដែលបច្ចុប្បន្នមានសាលាជាឧបសម្ព័ន្ធ ចំនួន ៦ រួមមាន សាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន និងសាលាញូវតុនធីឡាយ ដែលជា​សាលា​ស្តង់ដា​ថ្នាក់ជាតិ និង​សាលាស្តង់ដាថ្នាក់​អន្តរជាតិ មានសាលាអន្តរជាតិអាមេរិកាំងប៉ាស៊ីហ្វិក និង​សាលា​អន្តរជាតិអ៊ិសវ៉េស ព្រមទាំងមជ្ឈមណ្ឌល​បណ្តុះ បណ្តាល ​អ៊ិន ធី ស៊ី ដែលផ្តល់ការ​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​គ្រូបង្រៀន ជាភាសាអង់គ្លេស។ ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប កំពុងមានប្រតិបត្តិការនៅ ៣៤ ទីតាំង ក្នុង​រាជធានី​ភ្នំពេញ និងតាមបណ្តាលខេត្តមួយចំនួន​ដូចជាខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់សោម ខេត្តកំពត ខេត្តតាកែវ ​មាន សិស្សានុសិស្សចំនួន​ប្រមាណ៤៥០០០នាក់។

លោក ឧកញ៉ា ជា ធីឡាយ បាន​សង្កត់​ធ្ងន់​ថា ​សេវាកម្ម​បង់ប្រាក់នេះ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុង​ការ​ជួយ​សម្រប​សម្រួល​ទៅ​ដល់អណាព្យាបាលសិស្សទាំងអស់ ​ក្នុង​ការ​ទូទាត់​បង់ថ្លៃសិក្សាដោយ​ឥតគិត​ថ្លៃសេវា តាម​រយៈ​ភ្នាក់ងារ​ទ្រូម៉ាន់នី ប្រមាណ​៥០០០​កន្លែង នៅ​ទូទាំង​២៥​ខេត្ត-រាជធានី​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ដែល​នេះ​គឺជា​ការ​ផ្តល់​ជូន​ជម្រើសដ៍​ពិសេស​ថ្មី​មួយ​ ​ដល់​អាណាព្យាបាល​របស់​ស្ថាប័ន អប់រំ អ៊ិន ធី ស៊ី គ្រុប ដែល​ភាគ​ច្រើន​មាន​ការ​មមាញឹក​នឹង​អាជីវកម្ម ហើយ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​មក​បង់​ប្រាក់​ដោយ​ផ្ទាល់ ព្រោះ​មាន​លំនៅដ្ឋាន​នៅ​ឆ្ងាយ​ពី​ការិយាល័យសាលា​ ឬ​មាន​ធុរៈ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​មិន​អាច​ធ្វើការ​បង់​ប្រាក់​បាន។

លោក ឧកញ៉ា ជា ធីឡាយ បានថ្លែងទៀតថា “ជាមួយ​គ្នា​នេះ​ផង​ដែរ ខ្ញុំ​ជឿ​ជាក់ និង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា សេវា​បង់​ថ្លៃសិក្សានេះ​នឹង​ផ្តល់អត្ថប្រយោជន៍​​​ និង​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ដល់អាណាព្យាបាលសិស្សទាំងអស់ ក្នុង​ការ​ទូ​ទាត់ បង់ថ្លៃសិក្សា​ ដោយ​ឥតគិតថ្លៃសេវា ហើយថែមទាំងមាន ដំណើរ​ការ​ងាយ​ស្រួល ចំណេញ​ពេល​វេលា ថវិកា និង សុវត្ថិភាព ដែល​ពួក​គាត់​អាច​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​ភ្នាក់ងារ​របស់ ទ្រូម៉ាន់នី​ទោះ​បី​ជា​ថ្ងៃឈប់​សម្រាក​ក៏ដោយ”។

លោក​ គង់ មាន អគ្គនាយក​ ក្រុមហ៊ុន​ទ្រូម៉ាន់នី​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា​៖ បច្ចុប្បន្ន​ក្រុម​ហ៊ុន​យើង​ខ្ញុំ​មាន​ភ្នាក់ងារ​ប្រមាណ​ជា ៥០០០ភ្នាក់ងារ​ និង​ អតិថិជនសរុបជាង​​១លាននាក់ នៅទូ​ទាំង​២៥​ខេត្ត/ក្រុង​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​យើង​នៅ​តែ​បន្ត​ពង្រីក​ភ្នាក់ងារ​ឱ្យ​កាន់​តែ​ច្រើន​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ទ្រូម៉ាន់នី​ ក៏​ដូច​ជា​អតិថិជន​របស់​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​ទ្រូម៉ាន់នី​ផង​ដែរ។

លោក​ គង់ ​មាន បាន​បន្ត​ទៀត​ថា ថ្ងៃនេះ​ក្រុមហ៊ុនទ្រូម៉ាន់នី មាន​កិត្តិយស​ក្នុង​ការ​ក្លាយ​ជា​ដៃគូ​សហការ​ជាមួយ​ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ដែលជាស្ថាប័នអប់រំ​ដ៏​ល្បី​មួយ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។​ ហើយលោកក៏បានបញ្ជាក់ផងដែរថា ​អ្វីដែលសំខាន់ ការសហការរវាងក្រុមហ៊ុនទាំងពីរបាន​ផ្ដល់​ភាព​ងាយ​ស្រួល ចំណេញពេលវេលា និង ជួយកាត់បន្ថយចំនាយយ៉ាងច្រើន ដល់មាតាបិតាសិស្ស ឬ អាណាព្យាបាលសិស្ស នៃ​ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ទាំង​អស់គឺអាច​​បង់ថ្លៃសិក្សា ដោយឥតគិតថ្លៃ សេវា ​ តាម​រយៈ​ភ្នាក់ងារ​របស់ទ្រូម៉ាន់នី ទូ​ទាំង​២៥​ខេត្ត/ក្រុង​៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts