Logo

បទថ្មីចំនួនពីរអបអរចូលឆ្នាំថ្មីរបស់ ម៉ា ច័ន្ទបញ្ញា ទទួលការគាំទ្រនិងការពេញចិត្ត


ដោយ ៖ Mr. Eric

April 13, 2018

ទើបតែបញ្ចប់ស្នាដៃភាពយន្តរឿង “កិច្ចសន្យាស្នេហ៍ ឬ Tom And Jerry” កាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៨កន្លងមកនេះ បទថ្មីចំនួនពីរបទថ្មីទៀតសម្រាប់អបអរចូលឆ្នាំថ្មីឆ្នាំចររបស់ ម៉ា ច័ន្ទបញ្ញា ទទួលការគាំទ្រ និង ការពេញចិត្តពីសំណាក់យុវវ័យ និង អ្នកស្រលាញ់ចូលចិត្តជាច្រើនលើបណ្តាញសង្គម និង Youtube។

រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងត្រូវបានប្រជាពលរដ្ឋចូលរួមអបអរនិងរៀបចំពិធីទទួលទេវត្តាឆ្នាំថ្មីយ៉ាងសប្បាយនោះ តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះបទចម្រៀងថ្មីរបស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុកនិង Youtube ដោយទទួលការគាំទ្រជាខ្លាំងនិងពេញចិត្ត។

បទថ្មីរបស់លោកចំនួនពីរបទមានចំណងជើងថា “ទេធីតាឋានកណ្តាល” និង “ប្រដាល់សេរី ឬ សុភាពចេះដាល់” ទទួលការពេញចិត្ត និង នាំចែកចាយបន្តគ្នាស្តាប់ក្នុងអំឡុងពេលអបអរចូលឆ្នាំថ្មីឆ្នាំចរប្រពៃណីជាតិ។ បទរបស់លោកនេះ ត្រូវបានអ្នកគាំទ្រពេញចិត្តនិងសរសើរថាជាបទថ្មី Original Song ដែលល្អ។

លោក ម៉ា ច័ន្ទបញ្ញា បានប្រាប់រស្មីកម្ពុជាកាលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ឱ្យដឹងថា បទថ្មីទាំងពីរបទនេះលោកបានត្រៀមទុកជាយូរមកហើយសម្រាប់អបអរចូលឆ្នាំថ្មីនេះ ហើយបទនេះលោកសារភាពថាលោកនិពន្ធឡើងតាមលំនាំដើម មិនមែនជាបទ Original Song ឡើយគ្រាន់តែជាបទ Cover ឡើងថ្មីសម្រាប់អ្នកគាំទ្រប៉ុណ្ណោះ។

តារាចម្រៀងប្រុសសង្ហារូបនេះនបានបញ្ជាក់ថា តាមពិតលោកមានគម្រោងធ្វើបទ Original Song មួយបទ ហើយបទ Coverចំនួនពីរបទប៉ុន្តែដោយសារតែលោកមមាញឹកការងារថ្មីជាច្រើនទើបមិនអាចសម្រេចបទ Original Song ឱ្យទាន់តាមពេលវេលា។ ដូច្នេះកុំឱ្យខកខាន និង ស្ងាត់សម្រាប់រដូវបុណ្យឆ្នាំថ្មីនោះ លោកក៏បញ្ចេញបទពីរនេះជាមុនសិន។ លោកក៏សូមអគុណដល់អ្នកគាំទ្រដែលបានស្តាប់និងពេញចិត្តបទរបស់លោក ហើយ លោកសូមឱ្យយុវវ័យដែលពេញចិត្តបទ Original Song នោះសូមមេត្តារង់ចាំបន្តិចសិន លោកនឹងប្រញាប់ធ្វើបទថ្មីចេញនាពេលខាងមុខនេះ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts