Logo

ភិន សុដាលីស និង ភឹម តារាវិបុល រំពឹងទុកខ្លាំងលើរឿងភាគ PNN “ម្ចាស់បំណុល”


ដោយ ៖ Mr. Eric

April 10, 2018

តារាសម្តែងពីរដួងដែលសម្តែងរួមគ្នា អ្នកនាង ភិន សុដាលីស និងលោក ភឹម តារាវិបុល បានបង្ហាញការរំពឹងយ៉ាងខ្លាំងទៅលើរឿងភាគថ្មីរបស់ស្ថានីយPNN “ម្ចាស់បំណុល”ដែលឱ្យខ្លួនជាតួឯកដែលនាំឱ្យពួកគេកាន់តែមានប្រជាប្រិយភាពជាងមុន ។

ក្រោយខកខានចាប់ដៃគូជាមួយគ្នាជិត៥ឆ្នាំមកហើយ បន្ទាប់ពីរឿង ”អច្ឆរិយៈស្នេហ៍” រឿង ”ឆ្អែតចិត្ត” រឿង ”ខ្មោចទឹក”ជាដើម ពេលនេះ អ្នកនាង ភិន សុដាលីស និងលោក ភឹម តារាវិបុល បានចាប់ដៃគូជាមួយគ្នាក្នុងរឿងភាគ គឺរឿង ”ម្ចាស់បំណុល” ដែលត្រៀមបង្ហាញវត្តមានជាផ្លូវការលើកញ្ចក់ទូរទស្សន៍ PNN នៅក្រោយពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែររួចនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។

អ្នកនាង ភិន សុដាលីស បានប្រាប់ថា នាងពិតជារឿងរំភើប បន្ទាប់ពីមានឱកាសចាប់ដៃគូជាថ្មីជាមួយតារាប្រុសលោក ភឹម តារាវិបុល។ រឿង ”ម្ចាស់បំណុល” ពិតជាស្នាដៃថ្មីមួយប្លែក សម្រាប់ទស្សនិកជន ដែលសាច់រឿងទាំងមូលគឺមានលក្ខណៈល្អច្រើនណាស់ អាចនឹងធ្វើឱ្យទស្សនិកជនពេញចិត្ត។ នាងរំពឹងទុកជាថ្មីម្តងទៀតផងដែរថា រឿងភាគថ្មីដែលសម្តែងលោក ភឹម តារាវិលបុល នឹងជួយជម្រុញកេរ្តិ៍ឈ្មោះរបស់នាងឡើងកាន់តែល្បីជាងមុន។

លោក ភឹម តារាវិលបុល បាននិយាយថា រឿងថ្មីនេះដែលសម្តែង ភិន សុដាលីស លោកបានពឹងទុកថា នឹងធ្វើឱ្យមហាជនកាន់តែពេញចិត្តលោកជាមួយស្នាដៃថ្មីក្នុងឆ្នាំ២០១៨នេះ។ បើទោះបីជាខកខានសម្តែងជាតួឯកជាមួយគ្នាអស់ពេលជាច្រើនឆ្នាំយ៉ាងក្តី លោកនិង ភិន សុដាលីស នៅតែអាចសម្រេចស្នាដៃនេះដោយធានា សម្រាប់ទស្សនិកជនថានឹងពេញចិត្តស្ទើរគ្រប់ឈុតពេលប៉ះគ្នាម្តង។

សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធខ្សែភាពយន្តភាគរឿង ”ម្ចាស់បំណុល” កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅហាងកាហ្វេ Hard Rock នៅអាគារ Exchange Square ដោយតួឯកស្រី អ្នកនាង ភិន សុដាលីស និងតួឯកប្រុស លោក ភឹម តារាវិបុល ដែលសម្ដែងរួមគ្នាជាថ្មី នឹងផ្ដើមចាក់បញ្ចាំងផ្លូវការចាប់ពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៨ នៅក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរួច។ ខ្សែភាពយន្តនេះនឹងចាក់ផ្សាយរៀងរាល់ថ្ងៃ ព្រហស្បតិ៍ សុក្រ និង សៅរ៍ វេលាម៉ោង ៧ និង៥០នាទី ដល់ម៉ោង ៩យប់៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts