Logo

ខេម ឡើងការប្រគំតន្ត្រីទូរទស្សន៍លេខ៥លើកដំបូងនាំយកបទតម្រូវចិត្តអ្នកគាំទ្រ, ជាពិសេសបទ “ម៉ែមានតែមួយ” ពិរោះណាស់!


ដោយ ៖ Mr. Eric

April 8, 2018

តារាចម្រៀងប្រចាំផលិតកម្មថោនលោក ខេម បានលេចវត្តមានឡើងការប្រគំតន្ត្រី Caraboa Spark របស់ស្ថានីយទូរទស្សន៍លេខ៥ជាលើកដំបូងនាថ្ងៃអាទិត្យទី០៨ ខែមេសា ឆ្នាំ២០១៨ ដោយលោកបាននាំយកបទថ្មីដែលតម្រូវចិត្តអ្នកគាំទ្រហើយជាពិសេសលោកបានលើកឡើងនូវបទដែលមហាជនស្ទើរគ្រប់គ្នាស្តាប់ហើយចង់តែយំនោះគឺបទ “ម៉ែមានតែមួយ”។

សូមទស្សនាវីឌីអូនៃបទចម្រៀងរបស់លោក ខេម នៅខាងក្រោមនេះ៖

Caraboa Spark Concert សម្រាប់ខែមេសា ឆ្នាំ២០១៨ ដែលឈានចូលសប្តាហ៍ទី២ នៅតែបន្តនាំគេដោយមានវត្តមានតារាល្បីៗ ហើយថ្ងៃនោះផងដែរលោក ខេម បានលេចវត្តមានរបស់លោកក្នុងកម្មវិធីប្រគំតន្ត្រីសម័យថ្មីរបស់TV5ដោយបាននាំយកបទចម្រៀងចំនួន៤បទ។ ក្រៅពីលោកនាំយកបទចង្វាក់ ញាក់ ឆីឆា និង រាំវង់នោះ លោកបានចម្រៀងបទថ្មីយ៉ាងកំសត់ដែលចំណាងជើងថា “ម៉ែមានតែមួយ” ដែលបទនេះបានធ្វើឱ្យមហាជនទាំងទស្សនាផ្ទាល់និងតាមកញ្ចក់ទូរទស្សន៍លេខ៥ពេញចិត្តយ៉ាងខ្លាំងស្ទើរចង់ស្រក់ទឹកភ្នែកទៅហើយ។

លោក ខេម បានប្រាប់ថា ការប្រគំតន្ត្រីខារ៉ាបាវស្ប៉ាកខនសឺតនេះលោកមិនឱ្យទស្សនិកជននិងអ្នកគាំទ្រទូរទស្សន៍លេខ៥ខកបំណងឡើយដោយលោកបាននាំបទចម្រៀងចំនួនបួនមានបទ “ម៉ែមានតែមួយ” “ស្រណោះណាស់” “រុយក្បាលខៀវ” និង បទ “ស្រីស្អាតស្រលាញ់ខ្ញុំទេ”។






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts