Logo

បុរីភ្នំពេញថ្មី បញ្ចុះតម្លៃពី៤ទៅ៩%ឆ្លើយតបតាមតម្រូវការនិងស្ថានភាពទីផ្សារក្នុងខណ្ឌពោធិ៍សែនជ័យ


ដោយ ៖ Mr. Eric

March 31, 2018

ក្រោយបើកការដ្ឋានសាងសង់គម្រោងថ្មី គ្រីស្ដាល់ផាក តាមបណ្ដោយផ្លូវវេងស្រេង កាលពីពេលថ្មីៗ ថ្នាក់ដឹកនាំក្រុមហ៊ុនបុរីភ្នំពេញថ្មី បានធ្វើការសិក្សានិងវាយតម្លៃផ្នែកអចលនាទ្រព្យជាច្រើនប្រភេទរួមទាំងដីធ្លីនិងផ្ទះក្នុងតំបន់ខណ្ឌពោធិ៍សែនជ័យនៅតែមានតម្លៃធូរថ្លៃជាងគេខណ្ឌផ្សេងៗ ខណៈមានប្រជាពលរដ្ឋយ៉ាងច្រើន ដែលនាំឱ្យបុរីនេះបញ្ចុះតម្លៃពី៤ទៅ៩%ឆ្លើយតបតាមតម្រូវការនិងស្ថានភាពទីផ្សារ។

អ្នកជំនាញទីផ្សារផ្នែកអចលនាទ្រព្យនៃក្រុមហ៊ុនបុរីភ្នំពេញថ្មីលោក ភូ សម្បត្តិ បានប្រកាសឱ្យដឹងថា ស្ថានភាពដីធ្លី និង សេដ្ឋកិច្ចក្នុងតំបន់ខណ្ឌពោធិ៍សែនជ័យ បើទោះបីជាមានសភាពហោះឡើងយ៉ាងខ្លាំងក៏ពិតមែន ប៉ុន្តែតាមការសិក្សារនិងតាមវាយតម្លៃមួយរយៈដើមឆ្នាំ២០១៨នេះ មើលឃើញតម្លៃដីនិងផ្ទះ នៅតែតម្លៃដែលធូរថ្លៃ ហើយទាបជាងគេតម្លៃពីតំបន់ផ្សេងទៀត ខណៈប្រជាជននិងអ្នកចំណាកស្រុកជាច្រើនមកនៅខណ្ឌពោធិ៍សែនជ័យមានកំណើនស្ទុះយ៉ាងច្រើនសន្ធឹកពីមួយទៅមួយឆ្នាំ។

លោក ភូ សម្បត្តិ បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពតម្លៃអចលនាទ្រព្យនិងកំណើនប្រជាជនក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ថា ខណ្ឌពោធិសែនជ័យបច្ចុប្បន្ននេះ មានគម្រោងថ្មីៗជាច្រើន ទើបបង្កើត ប៉ុន្ដែសម្រាប់ក្រុមហ៊ុនរបស់លោកហាក់គ្មានក្ដីបារម្ភចំពោះការប្រកួតប្រជែងនោះទេ ដោយសារបុរីភ្នំពេញថ្មី មានភាពជឿជាក់លើសំណង់ផ្ទះល្វែង និងវីឡារបស់ខ្លួន ដោយផ្អែកលើកត្ដាសំខាន់ៗខាងលើ ។ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលឆាប់ៗខាងមុខ បុរីភ្នំពេញថ្មី ក៏នឹងមានលក់បញ្ចុះតម្លៃរហូតដល់ទៅ ៩ភាគរយ រយៈពេល ១ខែពេញ ក្នុងខែមេសា ឆ្នាំ២០១៨ ដើម្បីឆ្លើយតបទៅកាន់តម្លៃទីផ្សារនិងតម្រូវការរបស់ប្រជាជនក្នុងតំបន់ពោធិ៍សែនជ័យផងដែរ។ បន្ថែមលើនេះ ក្រុមហ៊ុនលោក ក៏គម្រោងបើកគម្រោងទី១០ ក្នុងពេលឆាប់ៗទៀតផង ។

អ្នកជំនាញរូបនេះបានអះអាងថា ម្យ៉ាងក្រុមហ៊ុនបុរីភ្នំពេញថ្មីរបស់លោកដែលឈរផ្នែកតម្លៃធូរថ្លៃជាងគេដោយសារតែលោកមានជឿជាក់ខ្លាំងលើគម្រោងទី៩ នេះ ដោយផ្អែកលើកត្ដាសំខាន់ៗ ២យ៉ាង គឺទីតាំង និងតម្លៃ ។សំខាន់បំផុតតម្លៃក្នុងតំបន់នេះ គឺធូថ្លៃជាងខណ្ឌដទៃ ដែលធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទិញលំនៅដ្ឋានរស់នៅ និងធ្វើអាជីវកម្ម ។ ក្រៅពីគុណភាព និងសោភ័ណភាពល្អដូចដើម ទីតាំងរបស់គម្រោង គ្រីស្ដាល់ផាត ដែលស្ថិតក្នុងខណ្ឌពោធិសែនជ័យ គឺជាកន្លែងប្រជុំជន ព្រមទាំងមានច្រកចេញចូលច្រើនទៀតផង ។

សូមបញ្ជាក់ថា សម្រាប់ទឹកដីខណ្ឌនេះមានផ្ទៃក្រឡា១៤០គីឡូម៉ែត្រការ៉េ មានសង្កាត់ចំនួន១៣ ១៦៩ភូមិ ១៩សហគម ដែលខណ្ឌមានសក្តានុពលសេដ្ឋកិច្ចច្រើន ដែលតំបន់ទីផ្សារ រោងចក្រ ខណៈរោចក្រដែលកំពុងដំណើរមានជាង៣០០រោងចក្រ ហើយជាពិសេសកម្មករកម្មការិនីជាង២០ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលរស់នៅផ្ទាល់ចំនួនមានជាង១៩ម៉ឺននាក់៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime