Logo

ក្រោយចូលជាសមាជិក ARENA កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឆ្នាំ២០១៨


ដោយ ៖ Mr. Eric

March 27, 2018

ក្រោយចូលជាសមាជិករបស់សមាគមក្រុមហ៊ុនអចលនទ្រព្យអាស៊ាន-ARENA អស់រយៈពេលជាង ២ឆ្នាំ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា – CVEA ខណៈលោកបណ្ឌិត គីម ហ៊ាង ត្រូវបានតែងតែធ្វើជាប្រធានសមាគម ARENA ប្រចាំឆ្នាំ២០១៨ និង ត្រៀមធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ARENA Convention & Expo 2018 នាខែសីហាខាងមុខទៀតផង ។

ក្នុងកិច្ចប្រជុំពាក់កណ្ដាលឆមាសរបស់សមាគម ARENA នៅសណ្ឋាគារសូហ្វីតែល កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា នេះគឺជាកិត្តិយសដ៏ធំធេង ដែលកម្ពុជាត្រូវបានជ្រើសរើសឲ្យដឹកនាំសមាគម ARENA ក្នុងឆ្នាំ២០១៨នេះ ដែលជាឱកាសមាសឱកាសប្រាក់បន្ថែមទៀត ដើម្បីធ្វើឲ្យក្រុមហ៊ុនសមាជិករបស់ CVEA មានទំនាក់ទំនងកាន់តែច្រើនជាមួយបណ្ដាក្រុមហ៊ុនសមាជិករបស់ ARENA ។

ប្រធានក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត រូបនេះបានប្រាប់ថា “គោលដៅរបស់យើងក្នុងការចូលជាសមាជិករបស់ ARENA គឺយើងចង់ជំរុញការរកស៊ីផ្នែកដីធ្លីឆ្លងដែន ឬគ្មានដែនកំណត់ ពោលគឺខ្មែរយើងអាចទៅរកស៊ីនៅបរទេសបាន ហើយបរទេសក៏អាចមករកស៊ីនៅស្រុកខ្មែរបានដូចគ្នា ដោយសារយើងស្គាល់គ្នា ហើយយើងមិនបាច់ទៅបើកក្រុមហ៊ុននៅបរទេសនោះឡើយ កឺយើងចង់ទិញ ឬលក់ យើងប្រាប់ក្រុមហ៊ុនសាមីទៅវិញទៅមក ដើម្បីទិញ-លក់ឲ្យគ្នាតែម្ដង” ។ តែអ្វីដែលកាន់តែមានមោទនៈភាព គឺការសម្រេចគោលដៅធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ ARENA Convention & Expo 2018 ។

លោកបណ្ឌិត គីម ហ៊ាង បញ្ជាក់ថា “សមិទ្ធិផលជាង ២ឆ្នាំកន្លងមក ជោគជ័យធំបំផុត គឺយើងបានធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ ARENA ដែលនឹងមានគណៈប្រតិភូបរទេសប្រហែលជា ៣០០ ទៅ ៤០០នាក់ក្នុងតំបន់អាស៊ានចូលរួម ដែលជាផលចំណេញដ៏ធំមួយ ព្រោះគេអាចនាំភ្ញៀវមកទិញដីធ្លីនៅខ្មែរ ។ មួយវិញទៀត ក៏បានជួយដល់វិស័យទេសចរណ៍ក្នុងស្រុក ពោលគឺចំណេញទាំងផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងដីធ្លី ពិសេសគឺជាកិត្តិយសប្រទេសជាតិយើងទៀតផង ។

សូមបញ្ជាក់ថា ចំពោះកិច្ចប្រជុំ ARENA Convention & Expo 2018 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺគ្រោងរៀបចំរយៈពេល ៣ថ្ងៃ នាចុងខែសីហាខាងមុខ ដែលនឹងមានអ្នកចូលរួមយ៉ាងតិច ៧០០នាក់ ក្នុងប្រហែល ៤០០នាក់ គឺជាភ្ញៀវមកពីបណ្ដាប្រទេសអាស៊ាន កូរ៉េ ចិន អាមេរិក តៃវ៉ាន់ ជប៉ុន អូស្ដ្រាលី និងប្រទេសនៅអឺរ៉ុបមួយចំនួន ខណៈ ៣០០នាក់ជាតំណាងក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក ។ បន្ថែមលើនេះ នឹងមានវាគ្មិនល្បីៗ ដែលជាប្រធានសមាគម តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីចូលរួមចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងការរកស៊ីវិស័យដីធ្លីក្នុងប្រទេសរបស់ខ្លួនទៀតផង ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime