Logo

ការប្រកួតកីឡាបាល់ទះយុវជនពានរង្វាន់វេស្ទើន ជំរុញយុវជនជៀងវាងការប្រើប្រាស់គ្រឿងញៀន


ដោយ ៖ Mr. Eric

March 14, 2018

សាកលវិទ្យាល័យវេស្ទើន សហការជាមួយក្រសួងអប់រំយុវជននិងកីឡា ប្រារព្ធការប្រកួតកីឡាបាល់ទះយុវជនសិស្សវិទ្យាល័យរាជធានីភ្នំពេញនៃពានរង្វាន់សាកលវិទ្យាល័យវេស្ទើន ឆ្នាំ២០១៨លើកទី០៩ដើម្បីជំរុញយុវជនជៀងវាងការបណ្តោយខ្លួនឲ្យធ្លាក់ក្នុងការប្រើប្រាស់គ្រឿងញៀន។

លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានថ្លែងក្នុងពិធីបើកការប្រកួតកីឡាបាល់ទះយុវជនសិស្សវិទ្យាល័យរាជធានីភ្នំពេញនៃពានរង្វាន់សាកលវិទ្យាល័យវេស្ទើន ឆ្នាំ២០១៨ កាលពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិកថា បច្ចុប្បន្ននេះគ្រឹះស្ថានសិក្សាវេស្ទើន បានចូលរួមបង្កើតការងារជូនប្រជាជនខ្មែរយើងប្រមាណ ជាង១៥០០នាក់ និងបានចូលរួមយ៉ាងសកម្មផងដែរក្នុងសកម្មភាពសង្គម និងកីឡា ជាក់ស្តែងដូចជាការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះយុវជនសិស្សវិទ្យារាជធានីភ្នំពេញ ជ្រើសរើសជើងឯកឆ្នាំ២០១៨ ពានរង្វាន់សាកលវិទ្យាល័យវេស្ទើន លើកទី៩ នៅថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណង រឹតចំណងមិត្តភាព និងជួយជំរុញលើកទឹកចិត្តដល់យុវជនខ្មែរ ឲ្យនាំគ្នាចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព ប្រាជ្ញាវៀងវៃ និងជាពិសេស គឺជៀងវាងការបណ្តោយខ្លួនឲ្យធ្លាក់ក្នុងការប្រើប្រាស់គ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ដល់យុវជនខ្មែរយើង និងសង្គមជាតិ។ ដែលជាក់ស្តែងថ្ងៃនេះគឺមានកីឡាករចូលរួមចំនួន ២៥វិទ្យាល័យ ទូទាំងរាជធានីភ្នំពេញ។

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងផងដែរថា ការប្រកួតកីឡាបាល់ទះនេះ ដើម្បីជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រឹងវិស័យកីឡា និងការអភិវឌ្ឍន៍ធន ធានមនុស្សក្នុងវិស័យកីឡានៅកម្ពុជា ដើម្បីព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ។ ថ្លៃងអំណរគុណសារជាថ្មីជូន លោក តែ ឡូរិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវេស្ទើន ដែលបានចំណាយថវិកា និងបានគៀងគររកអ្នកចូលរួមឧបត្ថម្ភ ក្នុងការ បង្កើតកម្មវិធីប្រកួតកីឡាបាល់ទះយុវជនសិស្សវិទ្យាល័យរាជធានីភ្នំពេញនេះ ដើម្បីជំរុញលើកទឹកចិត្តយុវជនខ្មែរយើង ឲ្យចូលរួមលេងកីឡាដើម្បីរក្សាសុខភាពបង្កើនមិត្តភាព សាមគ្គីភាព និងជៀសវាង ការបណ្តោយខ្លួនឲ្យធ្លាក់ក្នុងការប្រើប្រាស់គ្រឿងញៀន ឬ ប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដែលធ្វើឲ្យ ប៉ះពាល់ដល់សង្គមជាតិ និងគ្រួសារ។

លោក ស៊ាន បូរ៉ាត បានបញ្ជាក់ថា នេះគឺជាឆ្នាំទី៩ហើយ ដែលសាកលវិទ្យាល័យវេស្ទើន បានរៀបចំកម្មវិធីនេះឡើង។ ដោយ យោងតាមរបាយការណ៍របស់ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ភ្នំពេញ និងរបាយការណ៍របស់ ឯកឧត្តម តែ ឡូរិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវេស្ទើនក្នុងការរៀបចំការប្រកួតនៅពេលនេះ និងការបណ្តុះបណ្តាលនិស្សិត ដែលទទួលបានជោគជ័យក្នុង ការសិក្សា។ ដោយគិតសរុបទៅសាកលវិទ្យាល័យវេស្ទើនបានបណ្តុះបណ្តាល និង កំពុងធ្វើការ បណ្តុះបណ្តាលនិស្សិតសរុបចំនួនជិត២ម៉ឺននាក់។ ហើយជាលទ្ធផលនិស្សិតមានការងារធ្វើមាន ប្រមាណ ៩០%៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime