Logo

សឿង ផាភួង ធ្លាយរឿងថតកុនច្រើនអត់មានលុយ ក្រោយប្រកាសលក់ដីនៅស្រុក


ដោយ ៖ Mr. Eric

March 13, 2018

តារាសម្តែងដែលល្បីមហាជនស្គាល់ជាតួឆ្នាស់ឆ្នើម ឬ តួកាចនោះ កញ្ញា សឿង ផាភួង នៅសុខៗបានបង្ហោះសារក្នុងអត្ថន័យទម្លាយឱ្យដឹងពីការថតរឿងរបស់នាងកន្លងមកមួយរយៈចុងក្រោយនេះអត់មានបានលុយទាល់សោះ ក្រោយនាងប្រកាសលក់ដីនៅស្រុកមួយប្លង់ក្នុងការដោះស្រាយជីវិភាពគ្រួសារ។

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ កញ្ញា សឿង ផាភួង បានបង្ហោះរូបនិងវីឌីអូខ្លីឱ្យដឹងថា ឃើញនាងជាតួល្បី ថតចេញមុខច្រើនរឿងមុខ កុំស្មានតែនាងសល់លុយច្រើន សំបូរសប្បាយដូចគេនោះ នាងទាល់ទើបនាងប្រកាសលក់ដីនៅស្រុក។

តារាសម្តែងពូកែលេងខ្លួនរូបនេះបានសរសេរថា “ថតកុន គឺថាកុនទៅកុនទៅ ដល់ថ្នាក់លក់ដីលក់ផ្ទះចឹងម៉ង លែងសេីចមិចបានមួយផាភួង ខ្លាំងអីជាងអត់លុយចាយ 😭😭😭😭😭 សេីចទាំងទឹកភ្នែក!!!!!”

ជាមួយគ្នានោះ កញ្ញា សឿង ផាភួង បានប្រាប់ KBN ឱ្យដឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨តាមទូរសព្ទឱ្យដឹងថា នាងបង្ហោះលក់ដីនេះមិនមែន លក់លេង ធ្វើលេងឱ្យសប្បាយ ឱ្យល្អមើលនោះអីទេ គឺនាងនិងសមាជិកគ្រួសារពិតជាចង់លក់មែន ដើម្បីដោះស្រាយបញ្ហាខ្លះ និង ជីវិភាពផងដែរ។ រឿងអត់លុយសម្រាប់នាងគឺជាពិត ព្រោះមួយរយៈចុងក្រោយនេះនាង ថតរឿងជាបន្តបន្ទាប់បីទៅបួនហើយ ប៉ុន្តែខាងផលិតកម្មមិនឱ្យកំរៃពលកម្មនៃរឿងឡើយ ដល់ថ្នាក់ចង់មួយឆ្នាំមួយហើយ។

តារាសម្តែងល្បីធ្វើជាតួម៉ែឬតួប្រពន្ធអ្នកមានរូបនេះ បានបង្ហើបឱ្យដឹងថា ចង់ពេញមួយឆ្នាំនាងទទួលបានបីទៅបួនរឿង ថតជាហូរហែរ ហើយបើកលុយបានមួយអត់ពីរទៅ ហើយថតទៀត យូរៗទៅអូសបន្លាយពេញថ្ងៃនេះថ្ងៃនោះទាល់តែលុយឡើងច្រើន សុំបើកលែងចង់បាន។ បើនៅតែយ៉ាងនេះ ជីវិភាពរបស់រស់បែបណា ធ្វើការងារដូចគេ ល្បីដូចគេ ប៉ុន្តែមិនដឹងលុយនៅទីណា? នាងថាមានម្តាយចាស់ដែរជួនឈឺជួនជា ហើយនាងមានជម្ងឺខ្សោយទៀត ខ្វះឈាមក្រហមទៀត ត្រូវការញាំឆ្ងាញ់ ញាំរបស់ពៅ ដើម្បីមានឈាមក្រហមកុំខ្សោយ កុំសន្លប់។ បើនៅតែយ៉ាងៗនេះ ជីវិតភាពរបស់នាងទៅជាអ្នកមាន ឬ អ្នកក្រ? ថតច្រើនរឿង តែសុំបើកលុយមិនបាន ឱ្យនាងញាំអ្វីទៅ? ម្តាយនាងក៏ចាស់ឈឺម្តងៗ ត្រូវការលុយចូលពេទ្យ ប៉ុន្តែបែរជានាងជាកូនស្រីសំណព្វ គ្មានលុយមើលម្តាយទៅវិញ។

កញ្ញា សឿង ផាភួង បានប្រាប់ផងដែរថា នាងរឿងថតពីរបីរឿងកន្លងមក ដែលចុះកុងត្រា ជាមួយផលិតកររូបនោះ គឺចង់មួយឆ្នាំលើសឥឡូវហើយ បើកលុយបានត្រឹមលុយបាយលុយសាំងប៉ុណ្ណោះ លុយតម្លៃពេញនៃរឿងដល់ថ្នាក់លែងចង់សួរ ហើយពេលខ្លះឃើញគ្រួសារទាល់ម្តងៗ លែងចង់បានលុយនេះហើយ ព្រោះវាទៅជារឿងធ្វើឱ្យកើតទុក្ខ។ នាងក៏មិនបានបញ្ជាក់ថា ថតរឿងឱ្យផលិតកម្មណា ឱ្យផលិតកររូបណាឡើយ នាងគ្រាន់តែថា បើពិបាកពេកនាងមានតែរើសផ្លូវផ្សេងប៉ុណ្ណោះ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts