Logo

រាសីកាន់តែឡើងទៀត ព្រះកាយច័ន្ទ ក្លាយជាតួឯកស្រីក្នុងរឿងថ្មី “ជញ្ជីងជីវិត” របស់TV5


ដោយ ៖ Mr. Eric

March 12, 2018

រាសីកាន់ឡើង និង តំណែងការងារទទួលបានជាហូរហែរ កញ្ញា ព្រះកាយច័ន្ទ ទទួលបានតំណែងថ្មីទៀត ជាតួឯកស្រីក្នុងរឿងថ្មី”ជញ្ជីងជីវិត” កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ក្នុងពិធីក្រុងពាលីរឿងថ្មីនេះក្នុងស្ថានីយទូរទស្សន៍លេខ៥ ខណៈជាពិធីការិនីប្រចាំសប្តាហ៍សម្រាប់ខារ៉ាបាវមិនទាន់បានប៉ុន្មានខែផង

កញ្ញា ព្រះកាយច័ន្ទ បានប្រាប់ថា នាងពិតសប្បាយចិត្តយ៉ាងខ្លាំងដែលលេងរឿងជាតួឯកស្រី ហើយបានលេងជាមួយតួឯកប្រុស លោក លោកមុំ សុទ្ឋារ៉ា ដែលទើបតែប៉ះគ្នាជាមួយគ្នាលើកដំបូងផងដែរ។ សម្រាប់រឿងថ្មីរបស់ស្ថានីយទូរទស្សន៍លេខ៥ “ជញ្ជីងជីវិត” មួយនេះនាងនឹងខំប្រឹងលេងឱ្យល្អជាងមុនៗ មិនឱ្យទស្សនិកជននិងអ្នកគាំទ្រថាអន់ឡើយ។

ស្ថានីយ៍ទូរទស្សន៍ប៉ុស្តីលេខ៥ បានប្រារព្ធពិធីក្រុងពលីរឿងភាគថ្មីមួយទៀតរបស់ខ្លួន ក្រោមវត្តមានថ្នាក់ដឹកនាំទូរទស្សន៍ និងតារាសម្តែងភាគច្រើនសុទ្ធតែមានឈ្មោះបោះសំឡេង ។ ក្រៅពីតួឯក កញ្ញា ព្រះកាយច័ន្ទ និង លោកមុំ សុទ្ឋារ៉ា គឺមានវត្តមាន កញ្ញា សយ រតនា, លោក សូ ឆានី, លោក ប៊ុនថុល ប៊ុនថង, កញ្ញា ខូវ ហ្គេចឡាង, លោក រឹទ្ឋី នី, លោក លាង ឧត្តម, អ្នកនាង ឆៃ លីដាឡែន, កញ្ញា ផា ណាម៉ុច, កុមារី អ៊ូន លីណា, កុមារា តុង វិរៈបញ្ញា, កញ្ញា វឿន ពុទ្ឋារី, កុមារា ដាវណ្ណ រីកគី, អ្នកស្រី ញឹម សុខា, កញ្ញា សួង សុភា, កញ្ញ ហ៊ត ស៊ីវផេង, កញ្ញា ឥន សម្ជស្ស, អ្នកស្រី ឆន យុវ៉ាណ្ណា, អ្នកស្រី ច័ន្ទ សោភ័ណ, លោក វឌ្ឍនៈ , អ្នកនាង ស ចន្ទដានី។

ក្រុមអ្នកដឹកនាំការថតនៃស្ថានីយទូរទស្សន៍លេខ៥ក៏បានបញ្ជាក់ផងដែរថា កន្លងមកក្រុមការងារផលិតកុនខ្មែរ ប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តីលេខ៥ រមែងរំលេចនូវការផលិតភាពយន្តភាគខ្មែរ បម្រើដល់អារម្មណ៍ទស្សនិកជនទាំងក្រុង និងខេត្ត ដែលគាំទ្រកន្លង។ ព្រោះតែមានការគាំទ្រទើបយើងជោគជ័យតទៅទៀតចេះតែផលិតបានពីមួយរឿងទៅមួយរឿង។ ជាពិសេស តារាសម្តែងខ្មែរយើងទាំងថ្មីចាស់ឃើញថា ការសម្តែងកាន់តែវិវត្តន៍ទៅមុខគួរឲ្យចាប់អារម្មណ៍។ ខាងស្ថានីយ៍រំពឹងថា ខ្សែរឿងថ្មី”ជញ្ជីងជីវិត” ពិតជាបន្តការទាក់ទាញតាមដានពីទស្សនិកជនតទៅទៀត៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts