Logo

ឡេង ណាវ៉ាត់ត្រា បញ្ចេញបទថ្មីវាយលុកទីផ្សារសម្រាប់បទកន្ត្រាក់អារម្មណ៍


ដោយ ៖ Mr. Eric

March 12, 2018

បើទោះជាការឌីហ្សាញយករូបទម្រង់សិល្បៈបុរាណ ដូចជាល្ខោនខោលមកដល់ពីលើបទចម្រៀងធ្វើអោយមានការរិះគន់ធ្ងន់ៗពីសំណាក់តារាចម្រៀងលោក អាចារ្យធំ ប៉ុន្តែគេនៅតែកត់សម្គាល់ថាបទបែកស្លុកបើកឆាករបស់តារាចម្រៀងលោក ឡេង ណាវ៉ាត់ត្រា ដែលទើបទទួលងារជាឧកញ៉ានោះ មានការគាំទ្រ។

លោកក៏បានបង្ហាញពីការរំពឹងយ៉ាងខ្លាំងថា បទចម្រៀងនេះ នឹងធ្វើអោយមានលោកក្លាយជាតារាចម្រៀងដែលមានអ្នកស្គាល់កាន់តែច្រើនទ្វេរដង ស្របពេលដែលលោកក៏ទើបតែឡើងធំលើសពីការងារសិល្បៈនាពេលចុងក្រោយផង។

លោក ឡេង ណាវ៉ាត់ត្រា បានអះអាងថាបទចម្រៀង«រាំបិទគូទ»របស់លោក គឺជាបទសាកល្បងដំបូងបំផុតចាប់តាំងពីលោកបានក្លាយជាតារាចម្រៀង និងជាម្ចាស់ផលិតកម្ម ដែលមានបទប្រភេទបែកស្លុយបែបនេះប្រកួតប្រជែង។ ចម្រៀងមួយបទនេះលោកមានការតាក់តែងទំនុកច្រៀងពីការចូលរួមគំនិតរបស់លោក ហើយមានក្រុមការងារជាអ្នកធ្វើភ្លេងអោយ ដោយទម្រាំសម្រេចបានមួយបទនេះ គឺលោកបានចំណាយពេលច្រើន ហើយបើនិយាយពីការឆ្លងយោបល់ចុះឡើងៗទម្រាំតែបានចេញបទ និងសម្រេចយកសាច់ភ្លេងនោះក៏ឆ្លងកាត់ច្រើនដែរ។

លោកបាននិយាយថា បទចម្រៀងនេះ ស្ថិតក្នុងការរៀបគម្រៀងរៀបចំចេញថតយ៉ាងយកចិត្តទុកដាក់បំផុត ខណៈដែលគ្រាន់តែលោកជួលគ្រូអោយមកបង្កើតក្បាច់រាំដើម្បីអោយប្លែក និងបង្ហាត់តារាសម្ដែងអោយរាំស្រុះគ្នានៅក្នុងMV ផង ក៏ចំណាយអស់ខ្ពស់ ដើម្បីធ្វើអោយបទចម្រៀងទាំងមូលកាន់តែមានភាពទាក់ទាញនៅពេលដាក់បង្ហាញជាឈុតឆាកវិដេអូ។

លោក ឡេង ណាវ៉ាត់ត្រា បទចម្រៀងមួយបទនេះ លោកនឹងតម្រូវអោយថតច្រើនទីតាំង ហើយរាំជាក្រុមមនុស្សច្រើន ដើម្បីអោយមើលទៅសប្បាយ មិនសាំ អ៊ីចឹងហើយទើបលោកមិនទាន់ដឹងថារហូតដល់ពេលណាទើបMV ដែលគ្រោងចេញថតនឹងបានរួចរាល់ នៅក្នុងកាលៈទេសៈដែលគម្រោងក៏មិនទាន់ដាក់ថ្ងៃចេញថត។ លោករំពឹងថាបទចម្រៀងមួយបទនឹងទទួលបានចំនួនអ្នកចូលទស្សនាកាន់តែច្រើននៅពេលដាក់បង្ហោះ MV ដោយលោករំពឹងថាផ្ទុះសម្រាប់អាជីពចម្រៀងរបស់លោកផង ក្នុងពេលដែលលោកនឹងមានគម្រោងជ្រើសយកបទនេះ ទៅច្រៀងអោយសប្បាយនៅក្នុងប្រទេសកូរ៉េ នៅពេលលោកធ្វើការប្រគំតន្ត្រីជាថ្មីម្ដងទៀតផងដែរ។

លោកបានបញ្ជាក់ថា នឹងមិនមានគម្រោងផលិតបទបែកស្លុយសម្រាប់ច្រៀងខ្លួនឯងបន្ថែមទៀតនោះទេ ដោយលោកនឹងងាកមកផលិតបទបែបប្រពៃណី ឬបែបមនោសញ្ចេតនាសម្រាប់ជំហានបន្តបន្ទាប់វិញជាជាង បើទោះជាបទ«រាំបិទគូទ»នេះទទួលបានការគាំទ្រខ្លាំង នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts