Logo

រឿង “ព្រលឹង” កើតចេញពីករណីពិតៗនៃគ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃនេះ


ដោយ ៖ Mr. Eric

March 8, 2018

ករណីគ្រោះថ្នាក់ចរាចរណ៍ បច្ចុប្បន្ន កំពុងតែមានការកើតឡើងគួរអោយកត់សម្គាល់ ដោយបានឆក់យកជីវិតមនុស្ស ស្ទើរតែរាល់ថ្ងៃ ជាពិសេសចំពោះអ្នកធ្វើដំណើរដោយទោចក្រយានយន្ត។

ដោយហេតុនេះហើយ ទើប ក្រសួងសារធារណការ និងដឹកជញ្ជូន សហការជាមួយ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ទទួលបានការឧបត្ថម្ភគាំទ្រដោយ Pernod Ricard Cambodge បានផលិត វីដេអូរអប់រំខ្លី រឿង “ព្រលឹង” ដែលអប់រំ ពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ពីហានិភ័យ នៃការមិនពាក់មួកសុវត្ថិភាព ក្នុងអត្ថន័យ ក្រើនរំលឹកដល់អ្នកធ្វើដំណើរ ដោយទោចក្រយានយន្ត មិនត្រូវមានការប្រមាថ ធ្វេសប្រហែស ត្រូវពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ និងគ្រប់ពេលវេលា ទោះធ្វើដំណើរជិតឬឆ្ងាយ ត្រូវគោរពច្បាប់ចរាចរណ៍ មិនត្រូវ ប្រើប្រាស់ទូរសព្ទដៃ ពេលកំពុងបើកបរ។ គ្រោះថ្នាក់ចរាចរណ៍ បំផ្លាញជីវិតអ្នក និងបន្សល់វិប្បដិសារី ដល់ក្រុមគ្រួសាររបស់អ្នក។

នៅក្នុងវីដេអូរ អប់រំខ្លី រយៈពេល ១នាទី៤៨វិនាទី និយាយពីបាត់បង់មួយ ដោយប្រពន្ធ ត្រូវបាត់បង់ប្តី កូនស្រី បាត់បង់ឪពុក នេះក៏ដោយសារតែ ការបើកបរមិនគោរពតាមច្បាប់ បើកបរដោយមិនពាក់មួយសុវត្ថិភាព៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts