Logo

ទារកក្បាលពីរក្នុងខ្លួនមួយគបានស្លាប់ហើយ ខណៈចាប់កំណើត៥ថ្ងៃប៉ុណ្ណោះ!


ដោយ ៖ Mr. Eric

March 7, 2018

កាលពី​ម៉ោង១០និង៣០ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ទារិកា​អភ័ព្វ កើតមក​មានខ្លួន​មួយ​ក្បាល២ បេះដូង​មាន ៦ថត យ៉ាងចម្លែក ត្រូវបាន​ក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ ជួយសង្គ្រោះ​វះកាត់ បាន​ទាន់ពេលវេលា ទាំង​ម្តាយ និង កូន រយៈពេល៥ថ្ងៃ ឥឡូវ​ទារិកា​បាន​ស្លាប់បាត់​ទៅវិញ​ហើយ នៅក្នុង មន្ទីរពេទ្យ​គន្ធ បុប្ផា​សៀមរាប។

ក្រោយពី​ស្លាប់​ត្រូវបាន​ប្អូនស្រី​បង្កើត បី ដឹក​តាម​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​យកទៅ​កប់​នៅក្នុង​វត្ត​គោកចក ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប។ ចំណែក​ម្តាយ ត្រូវបាន ក្រុមគ្រូពេទ្យ ហាម​មិនទាន់​ឱ្យ​ចេញពី​ពេទ្យ​ដោយសារ សុខភាព មាន​សភាព​ទន់ខ្សោយ​នៅឡើយ។

ទារិកា ដែល​កើតមក ចម្លែក​ខុស​ប្រក្រតី នោះ មានខ្លួន​មួយ​ក្បាល២ បេះដូង​មាន ៦ថត បានកើត​នាយ​ប់​ថ្ងៃ​សៅរ៍​ទី០៣ខែ​មិនា​ឆ្នាំ២០១៨ ស្ថិតនៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង/ខេត្តសៀមរាប ត្រូវបាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ស្ថានភាព​ដ៏​លំបាក។

ប្អូនស្រី​បង្កើត ខាង​ស្រី ឈ្មោះ កេ​ត ម៉ា ឡៃ អាយុ២៩ឆ្នាំ មានមុខ​របរ បុគ្គលិក​កាស៊ីណូ ប៉ោយប៉ែត ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​ដំណាក់​លួង ឃុំ​វត្ត​គរ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី០៧ខែ​មិនា​ឆ្នាំ២០១៨នេះ​ថា មុន​ក្មួយ​ស្រី ដ៏​អភ័ព្វ របស់​នាង​ខ្ញុំ បាន​ស្លាប់ បាត់​ទៅវិញ នោះ គឺ រូបនាង​ជា​អ្នកមើល​ផ្ទាល់ដៃ ហើយ​បានដាក់​ទឹកដោះគោ ឱ្យ​វា បៅ ខណៈពេល​នោះ រូបនាង​ខ្ញុំ ឃើញ បេះដូង​វា​ដើរ​ញាប់ ខុសពី​ប្រក្រតី ដែល​នៅជាប់​នឹង​ឧកស៊ីសែន ក៏​ដើរទៅ​ប្រាប់​ពេទ្យ ពេលនោះ ពេទ្យ​ក៏​មក​មើល ក៏​ឃើញ​ដូច​នាង​ខ្ញុំ​បាន​រៀបរាប់​ប្រាប់​មែន ប៉ុន្តែ​ពេលនោះ​គ្រូពេទ្យ មិនទាន់​ឱ្យ​ខ្ញុំ ប្រាប់​ម្តាយ ឱ្យដឹង​នោះទេ ព្រោះ​គាត់​មាន​សភាព​ទន់ខ្សោយ​នៅឡើយ។ ប្អូនស្រី បាន​រៀបរាប់​បន្តថា ឪពុក​របស់​ទារិការ​នេះ មាន ឈ្មោះ កាំ សារី អាយុ៣៨ឆ្នាំ អតីត អ្នកបកប្រែ​ភាសា ចិន និង

ម្តាយ​ទារិកា មាន ឈ្មោះ កេ​ត ម៉ាលី អាយុ៣១ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ដំណាក់​លួង ឃុំ​វត្ត​គរ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ហើយ​កូន​ដែល​កើត​ក្បាល២នោះមក ជិត៤គីឡូក្រាម ដែលជា​កូនស្រី ទី៤ ។

ក្នុងស្ថានភាព​បែបនេះ ត្រូវបាន​ម្តាយ ក្មេងស្រី អភ័យ និង ប្អូន ស្រី បង្កើត កំពុង​អំពាវ នាវ សុំ​រក​ជំនួយ​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រោះ​ស្ថានភាព​ក្នុង​ក្រុមគ្រួសារ ក្រី ក្រ ហើយ ឪពុក របស់​ក្មេង​នោះ កំពុងស្ថិត​នៅក្នុង​ស្ថានភាព ប្រ​សៃ​ប្រសាទ ទៀតផង៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts