Logo

អបអរទិវាសិទ្ធនារី៨មីនា មហោស្រពភាពអន្តរជាតិកម្ពុជាលើកទឹកចិត្តដល់ស្រ្តីៗមើលកុនមិនអស់់លុយគ្រប់រោងទំនើប


ដោយ ៖ Mr. Eric

March 7, 2018

អបអរទិវាសិទ្ធនារី៨មីនា ឆ្នាំ២០១៨ មហោស្រពភាពអន្តរជាតិកម្ពុជា ដែលបានប្រារព្ធកម្មវិធីរបស់ខ្លួនរាល់ឆ្នាំនោះ បានផ្តល់ការលើកទឹកចិត្តដល់ស្រ្តីៗមិនថាក្មេងចាស់ឱ្យទស្សនារឿងឥតយកលុយនៅគ្រប់រោងកុន។

លោក ស៊ុន​ ខេមរ៉ា អ្នកសម្របសម្រួលនៃ​ មហោស្រពភាពអន្តរជាតិកម្ពុជា បានប្រាប់រស្មីកម្ពុជាឱ្យដឹងកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ឱ្យដឹងថា មហោស្រពភាពអន្តរជាតិកម្ពុជា ដាក់កម្មវិធីរបស់ខ្លួនឱ្យមហាជនចូលរួមនូវខ្សែភាពយន្តចំនួន១៣០រឿង ដាក់បញ្ចាំងរយៈពេលមួយ៧ថ្ងៃពេញចាប់ពីថ្ងៃទី០៥ ដល់១១ ខែមីនានេះ នៅសាលាមហោស្រពចតុមុខ និង សាលាមហោស្រពកោះពេជ្រ ។ ប៉ុន្តែសម្រាប់ថ្ងៃទី០៨ ខែមីនានេះ ដែលជាទិវាអបអរសិទ្ធនារី៨មីនា ជាសាកលលោកនោះ មហោស្រពភាពអន្តរជាតិកម្ពុជា បានសហការជាមួយដៃគូឧបត្តម្ភ បានធ្វើការលើកទឹកចិត្តដល់ស្រ្តីទាំងក្មេងចាស់ ឱ្យចូលទស្សនាខ្សែភាពយន្តអន្តរជាតិនិងខ្មែររបស់មហោស្រពនេះ នៅគ្រប់កុនទំនើបក្នុងរាជធានីភ្នំពេញទាំងអស់។

អ្នកសម្របសម្រួលនៃ​ មហោស្រពភាពអន្តរជាតិកម្ពុជាឆ្នាំ២០១៨រូបនេះបានបញ្ជាក់ថា គ្រប់រោងកុនក្នុងទីក្រុងភ្នំពេញ ដែលរោងទំនើបទាំង៦រោងនោះ នឹងផ្តល់ឱកាសស្រ្តីទាំងអស់ចូលទស្សនាខ្សែភាពយន្តទាំងខ្មែរនិងបរទេសប្រមាណ៣០រឿងក្នុងចំណោមទាំង១៣០រឿងដែលមានវត្តមាននៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះ  ដោយមិនមានការចំណាយលុយទិញសំបុត្រ ឡើយ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime