Logo

វង្ស ថាណាន់ ក្រោយធ្លាក់ចេញពី Cambodia Idol អត់ខ្វល់ធ្វើខួបកំណើតអបអររឿងផ្សេងវិញ


ដោយ ៖ Mr. Eric

March 7, 2018

តារាចម្រៀងលោក វង្ស ថាណាន់ កាលពីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ បានរៀបចំពិធីខួបកំណើតឡើងក្រោមវត្តមានតារាកិត្តិយសជាអ្នកសិល្បៈនិងក្រៅសិល្បៈជាច្រើនរូប អបអរផងនិងប្រកាសពីការងារថ្មីនិងពង្រឹងជាតារាចម្រៀង Original Song ។

ក្រោយល្បីនិងបានស្គាល់លោក វង្ស ថាណាន់ ដែលជាអ្នកធ្លាប់ប្រឡង Cambodia Idol ហើយទោះបីជាមិនជាប់ក៏ដោយក៏កេរ្តិ៍ឈ្មោះរបស់លោកបានហាក់លេចធ្លោនឹងអាជីពគួរអោយកត់សម្គាល់ ហើយក៏បានប្រកាសខ្លួនធ្វើជាតារាចម្រៀង Original Song ។

តារាចម្រៀងរូបនេះបានប្រាប់ថា ខួបកំណើតឆ្នាំនេះជាឆ្នាំដែលចាត់ទុកថាមានភាពធំដុំសម្រាប់រូបលោកបានចំណាយធនធានផ្ទាល់ខ្លួនបង្កើតឡើង។លោកលើកឡើងថាចង់រៀបចំអោយឃើញជីវិតមានភាពរីករាយបន្តិចកុំអោយស្មុគស្មាញគិតតែរឿងការងារអោយអារម្មណ៍ល្អស្របពេលចង់បង្កើតបរិយាកាសអោយបានសប្បាយរីករាយជាមួយមិត្តសិល្បករបានចូលរួម។ លោកថាឆ្នាំនេះលោកមានវ័យ២៩ឆ្នាំដោយមិនទាន់គិតគូរកប្រពន្ឋកូនបាននៅឡើយគ្រាដែលលោកចង់រកប្រាក់សន្សំទុកអោយបានច្រើនសិនមុននឹងសម្រេចផែនការនេះពោលចង់ទុកអោយយូរជាងនេះទាន់សិល្បៈលូតទៅមុខ។

លោក វង្ស ថាណាន់ បានធ្វើអោយមហាជនកាន់តែស្គាល់ច្រើនបន្ទាប់ពីលោកបានចូលរួមប្រឡងកម្មវិធី Cambodia Idol រដូវកាលទី៣នេះប៉ុន្តែបានចាកចេញកាលវគ្គប្រឡងនៅខេត្តមណ្ឌលគិរី។ លោកត្រូវបានគេលើកសរសើរថាមានសំឡេងខ្ពស់ល្អកុំតែភ្លាត់បន្តិចនោះអាចមានឱកាសបាត់។ក្រៅពីនេះថាណាន់បានបង្កើតស្នាដៃចម្រៀងបែបអូរីជីណលសងដោយខ្លួនឯងជាច្រើនបង្ហាញនៅក្នុងយូធូប។លោកតស៊ូក្នុងការរស់នៅធ្លាប់រស់រានមណ្ឌលកំព្រារហូតទើបតែស្គាល់ភាពសុខស្រួលពេញវ័យនេះទេ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts