Logo

សោភា ទេពី ទៀតហើយយប់មិញ Cambodia Idol ចាំអ៊ុតចុងក្រោយ…ប៊ិះធ្លាក់


ដោយ ៖ Mr. Eric

March 3, 2018

កាលពីយប់មិញថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ កញ្ញា ញឹម សួនសោភាទេពី ក្នុងវគ្គ Live show សប្តាហ៍ទី៤នៃការប្រកួតចម្រៀង Cambodia Idol រដូវកាលទី៣ ដែលលតម្រូវឱ្យនាងច្រៀងបទភ្លេងការនោះ ត្រូវបានមហាជននិងអ្នកគាំទ្រសរសើរចំពោះសំលេងនិងការច្រៀងល្អឡើងពិរោះដល់ថ្នាក់ព្រឺរសម្បុរ ប៉ុន្តែសម្រាប់ការប្រកាសលទ្ធផលវិញគឺនាងប៉ិបធ្លាក់ចេញកម្មវិធីដោយសារតែឈ្មោះរបស់នាងនៅតែប្រកាសជាអ្នកជាប់ចុងក្រោយទៀត។

សម្រាប់សប្តាហ៍ទី៤នៃវគ្គ Live Show លើកញ្ចក់ទូរទស្សន៍ហង្សមាសលើកនេះ កញ្ញា សោភា ទេពី បានតម្រូវឱ្យច្រៀងបទ “អូនសូមជូនពរ” ដែលជាបទភ្លេងការ ហើយសម្រាប់ប្រភេទបទប្រពៃណីភ្លេងការ នេះតែម្តងគឺជាលើកទី១របស់នាង ប៉ុន្តែទោះបីជាយ៉ាងនាងក៏អាចធ្វើបានសម្រេចក្នុងច្រៀងយ៉ាងពិរោះ ដោយស្តាប់មើលទៅឡើងព្រឺរសម្បុរ ខណៈគូប្រកួតទាំង៨នាក់ទៀតក៏មិនទយដែរសុទ្ធពិរោះៗពិបាកក្នុងសម្រេចចិត្តស្រលាញ់មួយណាចោលមួយណា។

ក្រោយច្រៀងចប់បទភ្លេងការនេះ គណកម្មការទាំងបួនរូបបានធ្វើការវាយតម្លៃសរសើរនាងគ្រប់រូប ទាំងសម្លៀកបំពាក់របស់នាង រូបសម្រស់ និង សំលេង អាចបានទៅតាមភ្លេងប្រពៃណី បើទោះបីជាមិនដូចម្ចាស់ដើម១០០ភាគរយយ៉ាងក៏ដោយក៏ សោភា ទេពី នៅតែច្រៀងយ៉ាងពិរោះតាមសាច់ភ្លេងបង្កឱ្យអ្នកគាំទ្រស្តាប់ព្រឺររោមស្ទើរគ្រប់គ្នា មិនថាលើកញ្ចក់ទូរទស្សន៍ ឬ ទស្សនាផ្ទាល់។ ប៉ុន្តែតារាចម្រៀង និង ជាគណកម្មការមួយរូបផងដែរនោះ កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើការវាយតម្លៃចំៗថា នាងនៅមិនទាន់បានល្អនៅឡើយ ពីព្រោះនាងច្រៀងរកចំណតកន្លែងចុះមិនទាន់ត្រូវ ហើយជាពិសេសខ្យល់ដង្ហើមដែលច្រៀងនោះនាងច្រៀងមិនទាន់ដាច់ល្អ នៅជាប់គ្នា។

កញ្ញា សោភា ទេពី ក៏បាននិយាយថា សម្រាប់សប្តាហ៍នេះដែលតម្រូវឱ្យច្រៀងបែបប្រពៃណីនោះ នាងធ្វើជាលើកទី១ហើយ នាងក៏មានអារម្មណ៍ភ័យមិនតិចដែរ ពីព្រោះនាងកន្លងមកតែងតែបទសម័យ និង បទកន្ត្រាក់អារម្មណ៍ ប៉ុន្តែនាងនៅតែខំធ្វើឱ្យខានតែបាន។

ដល់នាទីចុងក្រោយនៃការប្រកាសលទ្ធផលនោះ ក្នុងចំណោមបេក្ខជន បេក្ខនារីទាំង៩ នាក់ កញ្ញា សោភា ពេទី ត្រូវបានគណកម្មការប្រកាសជាប់ចុងក្រោយទៀតហើយដូចសប្តហ៍ទី១ដដែល ដែលបង្កឱ្យអ្នកគាំទ្រជាច្រើនភ័យជំនួសនាងឬស្មានតែនាងធ្លាក់បាត់ហើយចេញពីកម្មវិធីប្រកួត Cambodia Idol ។ ប៉ុន្តែបេក្ខនារី ដា សុម៉ាវត្តី បែរជាធ្លាក់ពីកម្មវិធីនេះ បើទោះបីជាមានឱកាសជាលើកទី២ ឱ្យច្រៀងម្តងទៀតចុងក្រោយប្រកាសលទ្ធផលក៏ដោយពីគណកម្មការ ដែលជាឱកាស “សង្គ្រោះ” ក៏នៅតែមិនអាចឱ្យតារាចម្រៀងទាំងបួនរូប លោក ព្រាប សុវត្តិ លោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ និង កញ្ញា ឱក សុគន្ធកញ្ញា មិនអាចសម្រេចឱ្យជាប់បានឡើយ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime