Logo

នាយ ចយ ទប់ចិត្តមិនបានយំក្នុងថ្ងៃមង្គលការដែលបានប្រពន្ធស្អាត ហើយអរចង់លោតបាក់ឆាកពេលឃើញកូនសម្តេចតេជោទាំងទ្វេ


ដោយ ៖ Mr. Eric

February 28, 2018

មហាជននិងអ្នកមកអបអរមង្គលរាប់រយនាក់បាននាំគ្នាមើលនាយ ចយ ពេលដែលតារាកំប្លែងរូបនេះឡើងថ្លែងអំណរគុណក៏ស្រាប់តែយំផង និយាយផង អរផង ខណៈមានវត្តមានកូនប្រុសសម្តេចតេជោនាយករដ្ឋមន្ត្រីទាំងពីរគឺ លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី មកអបអរមង្គលដល់កន្លែងរោងការក្នុងបុរីពិភពថ្មីសែនសុខ សម្រាប់តារាកំប្លែងល្បី នាយ ចយ បានភរិយាដ៏ស្រស់ស្អាត កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ក្នុងពិធីមង្គលការរបស់តារាកំប្លែងនាយ ចយ និងភរិយា ប៉ិប ក្វាន់ឌី កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ អមដោយភ្ញៀវនិងអ្នកសិល្បៈប្រមាណជាង៣០តុនោះ សម្រាប់លេចវត្តមានកូនប្រុសសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺ លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី បានផ្តល់មហាកត្តិយសម្រាប់តារាកំប្លែងដែលមានមុខមាត់អភ័ពជាកូនក្រុមនាយក្រឹម បានរៀបការជាមួយនារីរូបស្រស់អ្នកពោធីសាត់ស្រលាញ់គ្នាអស់រាប់ឆ្នាំមកហើយ។

នាយ ចយ ក្នុងពិធីមង្គលការខ្លួនបានថ្លែងទាំងយំរលិងរលោងមុខភ្ញៀវបាននិយាយថា លោកមិនស្មានថា កូនប្រុសសម្តេសតេជោទាំងពីររូបបានអញ្ជើញមកចូលរួមអបអរមង្គលរបស់លោក ដែលជាមហាកត្តិយសនិងមោទនភាពខ្លាំងណាស់ចំពោះលោក ក្រុមគ្រួសារ និង ក្រុមតារាកំប្លែងនាយក្រឹម។ លោកក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី ។

តារាកំប្លែងវ័យ២៥ឆ្នាំរូបនេះក៏បានប្រាប់ផងដែរថា ភរិយារបស់លោកទើបមានវ័យ១៨ឆ្នាំជាសិស្សដែលរៀននៅវិទ្យាល័យមួយ នៅខេត្តពោធិសាត់។ លោកថាទំនាក់ទំនងនេះគឺកើតមានឡើងដោយខ្លួនឯង ដោយមិនមានអ្នកណែនាំឬបង្ខិតបង្ខំនោះទេហើយក្រោយការមើលចិត្តថ្លើមគ្នាគឺកាន់តែស្រលាញ់គ្នា ហើយក្រុមគ្រួសារទាំងសងខាងដឹងលឺរួចរាល់ហើយដោយមិនមានការជំទាស់ រហូតឯកភាពឱ្យរៀបការនាថ្ងៃនេះតែម្តង។

នាយ ចយ ដែលបានដឹកដៃប្អូនស្រីខ្លួនមុខដូចគ្នាហៅ “នាងកញ្ចុប” ឱ្យចូលក្រុមនាយក្រឹមដែរនោះឱ្យដឹងថា លោកនិងក្រុមគ្រួសារជាអ្នករស់នៅស្រុកពញាក្រែកបានចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈទូរទស្សន៍បាយន្ត័កាលពិឆ្នាំ២០០៤។ មូលហេតុដែលលោកមានឈ្មោះ “នាយចយ” និងបានលេងកំប្លែងនោះដោយសារតែលោកត្រូវបាននាយក្រឹម អាណិត ឃើញលោកមុខអាក្រក់ចម្លែកខុសពីគេ ទើបចូលក្រុមលេងកំប្លែង ហើយនាយក្រឹម ដាក់ថា មុខលោកបែបនេះត្រូវឈ្មោះ “នាយចយ” គឺនឹងល្បីហើយងាយចាំឈ្មោះ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts