ដោយ ៖ Mr. Eric H&Y Toy in Cambodia ជាក្រុមហ៊ុននាំចូលផលិតផលក្មេងលេង បានរៀបចំ ការប្រណាំរថយន្ត បញ្ជា២០១៨ ដែលមានក្មេងចូលរួម ប្រកួតប្រជែង ចាប់ពីអាយុ៧ឆ្នាំឡើងទៅ។ ការប្រកួតនេះធ្វើការប្រកួតដំបូង ពីថ្ងៃទី២៥ ខែកុម្ភៈ រយះពេល៤សប្តាហ៍។ លោក ហេង ចំរើន អគ្គនាយកក្រុមហ៊ុន H&Y Toy in Cambodia បានអោយដឹងថា H&Y និងបន្តមានអ្វីថ្មីៗកាន់តែច្រើន ក្នុងឆ្នាំ២០១៨នេះ គឺមិនអោយអតិថិជន ខនបំណងនោះទេ ហើយការបង្កើត កម្មវិធីនីមួយៗនោះ H&Y ធ្វើឡើងទៅតាម រដូវកាលនិមួយៗ របស់បងប្អូន ប្រជាពលរដ្ឋ ទូទាំងប្រទេស ហើយការសិក្សា ពីអ្វីដែលមានផលប្រយោជន៍ សម្រាប់អតិថិជន ទើបលេចចេញជាកម្មវិធីមួយ នៅ H&Y។ លោកបន្តថា កម្មវិធីនេះ ផ្តល់សិទ្ធអាទិភាពសម្រាប់អតិថិជនដែលបានទិញឡានបញ្ជាម៉ាក Land Buster និង Climbing Car គឺអាចចូលរួមប្រកួតនេះ ហើយម្ចាស់ ជ័យលាភី និងទទួលបាន ប្រាក់រង្វាន់ ១លានរៀល រួមជាមួយរង្វាន់ជាច្រើនទៀត រីឯអ្នកលេខ ២ និងលេ៣ ក៏មានរង្វាន់លើកទឹកចិត្តផងដែរ។ អ្នករៀបចំកម្មវិធី លោក ឆាលីត បានអោយដឹងថា មូលហេតុដែលលោកបង្កើតកម្មវិធីនេះឡើង ដោយសារតែសម័យនេះ ជាសម័យកាលបច្ចេកវិទ្យាទំនើប ហើយអតិថិជន ចូលចិត្តអ្វីដែលប្លែក និងមានការប្រកួតប្រជែង និងការកំសាន្តផងដែរ។ លោកបន្តថា ការប្រកួតនេះមានរយៈពេល៤សប្តាហ៍ រៀងរាល់ថ្ងៃអាទិត្យ គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ។ ការប្រណាំងេះ គឺតម្រូវអោយ បេក្ខជនប្រើតិចនិច បញ្ជារថយន្ត របស់ខ្លួន លើផ្លូវសិប្បនិម្មិត ចំនួន៣ជុំ ហើយបេក្ខជនរូបណា ដែលប្រើពេលតិចជាគេ គឺជាម្ចាស់ជ័យលាភី៕
February 27, 2018