Logo

ផលិតកររឿង “ខ្មោចស៊ីឈ្នួល” ប្រកាសមិនទទួលស្គាល់ឬគាំទ្រនូវជនយកអាវ “ខ្ញុំខ្មែរ” ពាក់ព័ន្ធរឿងដុតរូបសម្តេចនាយករដ្ឋមន្ត្រី


ដោយ ៖ Mr. Eric

February 25, 2018

កាលពីថ្ងៃទី២៥ កុម្ភៈនេះ នៅក្នុងប្រទេសអូស្រ្តាលីមានការដុតរូបទីងមោងដែលតំណាងអោយសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពីក្រុមអ្នកប្រឆាំងនៅក្នុងប្រទេសនោះ ត្រូវគេកត់សម្គាល់គឺក្រុមអ្នកលេងហ្វេសប៊ុក បានប្រើរូបអាវរបស់អង្គការ “ខ្ញុំខ្មែរ” ទៅភ្ជាប់នឹងសកម្មភាពនោះ ដែលធ្វើអោយម្ចាស់អង្គការមួយនេះ និងត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្មC2GO ដែលជាអ្នកផលិតរឿង “ខ្មោចស៊ីឈ្នួល” មានការប្រតិកម្ម និង ច្រានចោលចំពោះព័ត៍មាននេះ ហើយក៏មិនគាំទ្រសកម្មភាពបែបនេះផងដែរ។

នៅលើគណនេយ្យ ផ្ទាល់ខ្លួន របស់លោក ដប់គត់ ឬ អេថិន ជានិច្ច ម្ចាស់ផលិតកម្ម និងជាម្ចាស់អង្គការ “ខ្ញុំខ្មែរ” បានអះអាងថា លោកមិនអាចទទួលយកបាននោះទេនៅពេលមានការភ្ជាប់រូបអាវរបស់អង្គការខ្ញុំខ្មែរ ដែលលោកបង្កើតឡើងក្នុងគោលបំណងធ្វើសកម្មភាពសប្បុរសធម៌ និងដើម្បីជួយខ្មែរ ក្នុងសកម្មភាពលើកស្ទួយវិស័យសិល្បៈ ត្រូវបានគេយកទៅប្រើដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រមុខដឹកនាំ ដែលលោកបានហៅទង្វើនោះថាគឺជាការល្មើសចំពោះអង្គការរបស់លោកដ៏ធំមួយមិនអាចទទួលយកបាន។

លោកបញ្ជាក់ថា “នៅក្នុងប្រទេសអូស្ត្រាលី លោកបានដឹកនាំតារាសិល្បៈជាច្រើនរួចមកហើយ ទៅច្រៀងក្នុងគម្រោងរ៉ៃអង្គាសថវិកាមកជួយដល់ស្រ្តីក្រីក្រ និងក្មេងកំព្រានៅកម្ពុជា ដោយការសម្ដែងសិល្បៈមួយលើកៗគឺលោកបានបោះពុម្ពអាវរបស់អង្គការខ្ញុំខ្មែរ មិនក្រោមរាប់រយនាក់នោះទេ ទៅចែកចាយដល់ពលរដ្ឋខ្មែរបូករួមទាំងជនជាតិអូស្រ្តាលីផង អោយស្គាល់ពីសកម្មភាពរបស់អង្គការលោក។ អ៊ីចឹងហើយទើបលោកមិនទទួលយកបាននៅពេលដែលមានក្រុមប្រឆាំងមួយចំនួនបានប្រើអាវរបស់លោកទៅធ្វើសកម្មភាព ឬបានយកម៉ាកអាវរបស់លោកទៅភ្ជាប់នឹងសកម្មភាពក្រុមប្រឆាំង ដែលលោកបានអះអាងថានោះគឺជារឿងដែលមិនអាចទទួលយកបាន”។

លោកបាននិយាយថាអង្គការខ្ញុំខ្មែរ បូករួមទាំងផលិតកម្មដែលលោកបានបង្កើត អត់ធ្វើសកម្មភាពពាក់ព័ន្ធនឹងឆាកនយោបាយ១០០ភាគរយ ហើយពាក្យថាខ្មែរខ្មែរ ដែលលោកបានប្រើជាឈ្មោះអង្គការ ក៏មិនមែនដើម្បីប្រើសម្រាប់ក្នុងន័យនយោបាយនោះដែរ គឺប្រើក្នុងន័យអោយខ្មែរចេះរួបរួមគ្នា ដើម្បីជួយខ្មែរ ជាពិសេសគឺចេះតែធ្វើសកម្មភាពប្រគំតន្ត្រីរ៉ៃអង្គាសថវិកាដើម្បីបានជួយដល់ខ្មែរ ដែលមានជីវិភាពខ្វះខាតនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

លោកក៏បានប្រកាសច្រានចោលចំពោះបុគ្គលណាដែលបានយកអាវរបស់លោកទៅពាក់ធ្វើសកម្មភាពមិនស្របនឹងច្បាប់ និងរឹតតែមានមិននទទួលខុសត្រូវថែមទៀត ប្រសិនបើមានក្រុមប្រឆាំងណាម្នាក់ពាក់អាវរបស់អង្គការលោក ហើយបានប្រកាសថាជាក្រុមរបស់អង្គការខ្ញុំខ្មែរ ដែលលោកប្រកាសថាអង្គការខ្ញុំខ្មែរ គឺមិនមានសមាជិក ឬក្រុមការងារណាម្នាក់ជាមនុស្សរបស់បក្សនយោបាយនោះទេ។

លោកសូមទទូចអោយអ្នកយកអាវរបស់អង្គការលោកទៅពាក់ព័ន្ធមិនថាយកទៅពាក់ ឬមិនថាយកទៅផុសភ្ជាប់ជាមួយនឹងក្រុមប្រឆាំងដែលបានដុតរូបទីងមោង តំណាងអោយលោកនាយករដ្ឋមន្ត្រី ទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះទង្វើដែលបានកើតឡើង ដោយលោកក៏នឹងដាក់ពាក្យបណ្ដឹងផងដែរ ប្រសិនបើទង្វើដែលបានបង្កឡើងធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អង្គការលោកដែលមិនបានដឹងខ្លួនទាល់តែសោះ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime