Logo

អ្វីដែលអាណិតជាងគេក្រោយធ្លាយរឿងសមត្ថកិច្ចរកឃើញ ប៊ុត សីហា ប្រើប្រាស់គ្រឿងញៀន នោះគឺ…!


ដោយ ៖ Mr. Eric

February 22, 2018

កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងមន្ទីរប្រឆាំងគ្រឿនញៀន សហការជាមួយនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ឈ្មោះ ប៊ុត សីហា ជើងឯក the voice cambodia នៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ករណីនេះ ប៊ុត សីហា ដែលជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននេះ ត្រូវបានសមត្ថកិច្ចតាមដានជាយូរមកហើយ ។ អ្វីដែលអាណិតជាងគេក្រោយធ្លាយរឿងសមត្ថកិច្ចរកឃើញ ប៊ុត សីហា ប្រើប្រាស់គ្រឿងញៀន នោះគឺ ម្តាយ របស់លោកដែលមុនពេលខំដើរខ្ចីលុយគេពេញភូមិដើម្បីកូនទៅប្រឡងច្រៀងដល់ចប់។

តាមការដក់ស្រង់សម្តីរបស់ម្តាយរបស់លោក ប៊ុត សីហា មុនពេលប្រឡងជាប់ជាតារាចម្រៀង The Voice of Cambodia រដូវកាលទី១ឆ្នាំ២០១៤នោះ បានឱ្យដឹងថា ប៊ុត សីហា ជាក្មេងរៀនពូកែ មិនថា ភាសាខ្មែរ ឬភាសាអង់គ្លេស ប៉ុន្តែគេបានសម្រេចចិត្តបោះបង់ចោលការសិក្សាត្រឹមថ្នាក់ទី ១១ ដោយសារតែជីវភាពគ្រួសារក្រីក្រ និងជួបការលំបាកពេក។ ដោយសារបញ្ហាជីវភាពក្រលំបាកពេក សីហា បានបង្ខំចិត្តឈប់ការសិក្សានៅថ្នាក់ទី១១ ហើយរូបគេបានទៅសុំគេច្រៀងឱ្យក្រុមតន្ត្រីអកកាដង់ មួយដើម្បីយកប្រាក់ជួយដោះទាល់បញ្ហាជីវភាពអ្នកម្ដាយដែលមានមុខរបរជាជាងកាត់សក់ក្នុងភូមិ រីឯឪពុកជាមន្ត្រីប៉ូលិស។

តាមការរៀបរាប់របស់ម្តាយតារារូបនេះដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធរឿងគ្រឿងញៀននោះបានបញ្ជាក់ថា ប៊ុត សីហា ជាកូនប្រុសពៅនៅក្នុងគ្រួសារ ដែលមានបងប្អូនសរុប ៦នាក់(បងប្អូនខ្លះឪពុកម្តាយផ្សេងគ្នា) ។ ជាអកុសល ឪពុករបស់ សីហា បានទទួលមរណភាពដោយសារជំងឺជាទម្ងន់ នៅក្នុងអំឡុង២-៣ថ្ងៃមុន សីហា ប្រឡងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ The Voice។ ក្រៅពីជួបការលំបាក ឪពុកស្លាប់ក្នុងពេលប្រឡង សីហា ក៏ជួបបញ្ហាប្រឈមមួយទៀត គឺការខ្វះខាតប្រាក់ធ្វើដំណើរឡើងចុះ ភ្នំពេញកំពង់ស្ពឺ ដើម្បីប្រឡង និងហ្វឹកហាត់ប្រកួត The Voice Cambodia។ ប៉ុន្តែក្នុងនាមម្ដាយចង់ឱ្យកូនល្អ បានសុខចិត្តដើរខ្ចីប្រាក់អ្នកភូមិដើម្បីឱ្យកូនធ្វើសោហ៊ុយមកប្រឡង។

សូមរំលឹកផងដែរថា នៅពេលក្នុងការមកប្រឡងកាលនោះដោយលឺសូរ ប៊ុត សីហា ស្លៀកពាក់សម្លៀកបំពាក់ចាស់ៗ មិនសូវស៊ីវិល័យដូចជាបេក្ខជនដទៃទៀតនៅពេលមកប្រឡង ក៏បានធ្វើឱ្យអ្នកភូមិរបស់ សីហា បាននាំគ្នារៃប្រាក់ម្នាក់បន្តិចៗ ជួយឧបត្ថម្ភដល់ សីហា រហូតដល់ចុងកម្មវិធីនិងក្លាយជាបេក្ខភាពតែម្នាក់គត់លើកពាន The Voice Cambodia ជាមួយការគាំទ្រយ៉ាងខ្លាំងក្លារបស់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន។ ប៉ុន្តែទឹកចិត្តបងប្អូនអ្នកភូមិរបស់តារាល្បីរូបនេះ បានធ្វើឱ្យខកចិត្ត និង ខកបំណងដែល ប៊ុត សីហា ជាមនុស្សធ្លាក់ខ្លួនទៅប្រើប្រាស់គ្រឿងញៀន។

វគ្គផ្តាច់ព្រ័ត្រ The Voice Cambodia រដូវកាលទី១នោះ មានបេក្ខភាព៤រូប ក្នុងនោះ មាន លោក ប៊ុត សីហា កញ្ញា ចំរើន សុភ័ក្រ លោកឃុន វុត្ថា និង លោក សយ រតនៈ ហើយទីបញ្ចប់ ប៊ុត សីហា លើកពាន The Voice Cambodia ទាល់តែបានមែន។ អ្នកឈ្នះពាននេះត្រូវបានទទួលទឹកប្រាក់ ១០០លានរៀល ទទួលកុងត្រាជាតារាចម្រៀងអាជីពនៅផលិតកម្មរស្មីហង្សមាស ទទួលបានម៉ូតូហុងដាស៊េរី២០១៥ មួយគ្រឿង និងស្រាបៀរកម្ពុជា ២០កេស។ រីឯ៣រូបទៀតមិនទទួលបានជ័យលាភី ទទួលបានប្រាក់ឧបត្ថម្ភម្នាក់ ១០០០ដុល្លារ ម៉ូតូហុងដាស៊េរី២០១៥ មួយគ្រឿង និងស្រាបៀកម្ពុជា ២០កេស។

សូមបញ្ជាក់ផងដែរថា សមត្ថិកច្ចបានដោះលែងលោក ប៊ុត សីហា ចេញពីការឃាត់ខ្លួនហើយក្រោយម្តាយមកធានានិងយកដាក់មណ្ឌលអប់រំនិងបន្សាបគ្រឿងញៀន និងធ្វើកិច្ចសន្យា។ ប៉ុន្តែការបែកធ្លាយរឿងអាក្រក់មួយនេះក៏បានបំផ្លាញអនាគតដល់លោក ប៊ុត សីហា ដែលបានធ្លាក់ខ្លួនចូលក្នុងរណ្តៅគឿងញៀន ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាតារាចម្រៀង ការងារ និង ក្រុមគ្រួសារ។ ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime