Logo

រ៉ាឌី បើកហាងលក់សម្លៀកបំពាក់បុរសនៅផ្លូវ២០០៤ ខណៈប្រកាសត្រៀមធ្វើ Original Song ឱ្យល្អជាងមុន


ដោយ ៖ Mr. Eric

February 22, 2018

តារាចម្រៀងវ័យក្មេងកញ្ញា រ៉ាឌី ស្រាប់តែបោះទុនបើកហាងលក់សម្លៀកបំពាក់បុរសថ្មីមួយនៅលើផ្លូវ២០០៤ ខណៈនាងប្រកាសត្រៀមធ្វើ Original Song ឱ្យល្អជាងមុនដើម្បីចង់ហក់ចូលផលិតកម្មធំៗដែលនាងមានបំណងជាយូរមកហើយ។

កាលពីយប់ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៨ ក្នុងពិធីសម្ភោធហាងលក់សម្លៀកបំពាក់បុរស និងហាងកាត់សក់នៅលើផ្លូវ២០០៤ ទល់មុខការ៉ាស់សាំងតូតាល់ម្ដុំអតីតជញ្ជីងថ្លឹងឡានទី២ តារារូបស្រស់ រ៉ាឌី បានប្រាប់ថា នាងបានប្រឡូកសិល្បៈជាងមួយឆ្នាំមកហើយ ហើយមកទល់ពេលនេះនាងបានចេញបទចម្រៀងស្នាដៃថ្មី Original song បាន៤បទមកហើយ ដែលទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់នៅតាមបណ្ដាញសង្គមហ្វេសប៊ុកនិងយូធូប។

កញ្ញា រ៉ាឌី បានបញ្ជាក់ថា នាងចេះច្រៀងច្រើនខែមកហើយ ដោយមានបទចម្រៀងមួយចំនួន ធ្លាប់គេស្គាល់ខ្លះផងដែរ។ ការច្រៀងសម្រាប់នាងកើតចេញតាំងពីកុមារ ហើយដល់ពេលវេលាធំនិងអាចេះឈរដោយខ្លួនឯងនោះនាងសម្រេចិត្តវាយលុកទីផ្សារចម្រៀងពេញទំហឹង ប៉ុន្តែនាងមិនទាន់ចូលជាសមាជិកក្នុងផលិតកម្មណាឡើយ ក្រៅពីធ្វើបទតាក់តែងតែជាមួយក្រុមការងារ ផលិត Original Song សម្រាប់ស្រទាប់យុវវ័យ។

តារាស្រីរូបនេះបាននិយាយថា បើមិនបានចូលច្រៀងនៅផលិតកម្មដែលល្បីៗ ដូចជាសាន់ដេ ហង្សមាស ឬ ថោនទេនោះ នាងសុខចិត្តទុកពេលសម្រាប់ខំប្រឹងរកស៊ីឬពង្រឹងមុខរបបរបស់នាងល្អវិញ។ នាងខ្លាចខកបំណងនឹងការលះបង់ជាមួយផលិតកម្មធម្មតា ព្រួយបារម្ភមិនល្បីដូចគ្នា។

កញ្ញា រ៉ាឌី បានបញ្ជាក់ថា នាងធ្លាប់ជោគជ័យលើមុខរបរបើកហាងកាត់សក់បុរសអស់ជាង២ឆ្នាំមកហើយ ទើបនាងសម្រេចចិត្តបោះទុនបើកហាងលក់សម្លៀកបំពាក់បុរសនិងហាងកាត់សក់បុរសរួមគ្នាតែម្ដងដែលមានទីតាំងអំណោយផលនៅលើផ្លូវម៉ៃដាឬផ្លូវ២០០៤៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts