Logo

“កុនខ្ញុំ” នាម៉ោង៨យប់នេះនឹងបង្ហាញរឿងរ៉ាវជីវិតពិតរបស់ ពេជ្រ ចរណៃ ក្រោយវះកាត់បេះដូង


ដោយ ៖ Mr. Eric

February 21, 2018

តារា​សម្តែង​កញ្ញា ពេជ្រ ចរណៃ នឹង​ទម្លាយ​រឿងរ៉ាវ​ការពិត​របស់​នាង​បន្ថែម ក្រោយ ទទួល​ការវះកាត់​បេះដូង ក្នុងប្រទេស បាន​ជោគជ័យ មាន​ស្ថានភាព​បែបណា និង​អាចធ្វើ​ខ្លះ​ក្រោយ ជា​ឡើងវិញ ដែល​មហាជន នឹង​ដឹង​រឿង​របស់​នាង​ក្នុង​កម្មវិធី “​កុន​ខ្ញុំ​” ថ្ងៃ​ពុធ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ (​ទ​ទក​) នា​ម៉ោង ៨ យប់​។​

​កុំឱ្យ​អាក់ខាន​តាមដាន​រឿងរ៉ាវ តារា​សម្តែង​កញ្ញា ពេជ្រ ចរណៃ ដែល​បញ្ហា​ជំងឺ​គាប​សរសៃ​ក្នុង​បេះដូង ដែលជា​ជំងឺ​ចម្លែក ដែល​ពេទ្យ​ខ្មែរ ទើបតែ​ប្រទះ​ហើយ​មិន​ហ៊ាន​ព្យាបាល ប៉ុន្តែ​ពេទ្យ​ថៃ​បែរជា​អាច ព្យាបាល​ឱ្យ​មនុស្ស​នេះ​ជិត​ស្លាប់​បន្ត​រស់​ឡើងវិញ​នោះ និង​ទម្លាយ​ការពិត និង​ស្ថានភាព​របស់​នាង ថា​តើ​រស់​បែបណា បន្តការងារ​បែបណា ក្រោយ​ជាសះស្បើយ​ឡើងវិញ​។ ហេតុដូច្នេះ​មហាជន និង​អ្នកគាំទ្រ សូម​ដាន​ព័ត៌មាន​របស់​នាង ក្នុង​កិច្ចសំភាសន៍ នៅពេល​យប់​ម៉ោង ៨ នា​ថ្ងៃ​ពុធ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្មវិធី “​កុន​ខ្ញុំ​” របស់ ទ​ទក ដែល​ចាក់ផ្សាយ​ផ្ទាល់​ជាប្រចាំ​។​

លោក កែ សុជាតិ ប្រធានគ្រប់គ្រងកម្មវិធីផ្សាយ “​កុន​ខ្ញុំ​” បាន​ប្រាប់ថា ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ដល់​វេន​តារា​សម្តែង​កញ្ញា ពេជ្រ ចរណៃ ដែល​ល្បី​រឿង​មាន​ជំងឺ​បញ្ហា​បេះដូង ដែល​ស្ទើរនឹង​ស្លាប់ ប៉ុន្តែ​ចេះ​បាន​ពេទ្យ​ថៃ​ព្យាបាល បាន​ជោគជ័យ ហើយ​នាង​នឹង​ឡើងមក​និយាយ​រៀបរាប់​ពី​ជីវិត​របស់​នាង មុនពេល​ចូល​សិល្បៈ និង​ពេល​កំពុងតែ​សម្តែង​រហូតដល់​ធ្លាក់ខ្លួន​ឈឺ មាន​ជំងឺ​ចម្លែក គ្មាន​ពេទ្យ​ខ្មែរ​ណា ហ៊ាន​ទទួល​។ សូម​មហាជន រង់ចាំ​តាមដាន ហើយ​ជាពិសេស ក៏​រង់ចាំ​ទស្សនា​ការផ្សាយ​បន្ត​ផ្ទាល់​លើ Page Facebook “​កុន​ខ្ញុំ​” នា​ម៉ោង​ដូចគ្នា ផងដែរ​។​

លោក សុខ សំណាង អ្នកដឹកនាំនិងជាពិធីករកម្មវិធីនេះបានឱ្យដឹងថា កម្មវិធី​កិច្ចសំភាសន៍ និង​ជជែក កម្សាន្ត “​កុន​ខ្ញុំ​” ជា​កម្មវិធី​របស់​ស្ថានីយទូរទស្សន៍​ជាតិ​តែមួយគត់ ហើយក៏​លើកដំបូង​ផងដែរ ក្នុងការ​លើកស្ទួយ​ដល់​ផលិតករ អ្នកដឹកនាំ ម្ចាស់​ផលិតកម្ម​ភាពយន្ត​ទាំងអស់​មិន​ថា​ជា​ស្នាដៃ ភាពយន្ត​ខ្នាត​វែង ឬ​ខ្នាត​ខ្លី​។ ការអញ្ជើញ​ភ្ញៀវកិត្តិយស ដែលជា​ក្រុម​ផលិតករ​នោះ​ឡើងមក ដើម្បី​បង្ហាញ​ពី​ស្នាដៃ ក៏ដូចជា​ប្រវត្តិ និង​ការតស៊ូ​ជាមួយ ការផលិត​ខ្សែភាពយន្ត​របស់​ផលិតករ ទាំងអស់នោះ និយាយ​ពី​ការពិត និង​បង្ហាញ​ស្នាដៃ​ទាំងនោះ ជូន​មហាជន​ទស្សនា ថា​តើ​ខ្មែរ​យើង អាច​ផលិត​បាន​បែបណា​? ដើរ​ដល់​ណា​ហើយ​? អាច​ប្រកួតប្រជែង​ជាមួយ​បរទេស​បាន​ហើយ​នៅ​? ការឡើង​បង្ហាញ​ស្នាដៃ និង​ប្រវត្តិ​តស៊ូ​របស់លោក​ផលិតករ​នេះ ជាការ​លើកស្ទួយ​វិស័យ​ខ្សែភាពយន្ត ឱ្យ​កាន់តែ​ចម្រើន​ទៅមុខ​។​

​អ្នកដឹកនាំ​កម្មវិធី “​កុន​ខ្ញុំ​” ដ៏សង្ហាររូបនេះ​បាន​បញ្ជាក់ថា កម្មវិធី​នេះ មិន​ត្រឹមតែ​អញ្ជើញ​ផលិតករ ឬ​អ្នកដឹកនាំ​រឿង​នោះទេ ក៏បាន​អញ្ជើញ​តារា​សម្តែង​ទាំង​ជើងចាស់ ជើង​ថ្មី មាន​ស្នាដៃ​ក្នុង​វិស័យ ភាពយន្ត​ខ្មែរ ឱ្យ​ឡើងមក​បកស្រាយ​រៀបរាប់​ពី​ជីវិត​ពិត​របស់​ពួកគេ តាំង​ពីមុន​ចូលប្រឡូក​ក្នុង​សិល្បៈ និង​បានចេញ​ជា​តួ​សម្តែង​ម្តងថា​តើ​មាន​ឧបសគ្គ និង​ផល​លំបាក​យ៉ាងណាខ្លះ​ទើប​អាច​ចួ​ល​រួម ចំណែក​បង្កើត​ខ្សែភាពយន្ត​ខ្មែរ​ទាំង​រឿង​ភាគ និង​រឿង​ដុំ កន្លងមក​។ កម្មវិធី​នេះ​ស្វាគមន៍​ដល់​បណ្តា ផលិករ​ទាំងអស់ សូម​ចូលរួម​យក​ស្នាដៃ កន្លងមក ចាក់​បង្ហាញ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ ដើម្បីឱ្យ មហាជន​ស្គាល់ និង​គាំទ្រ​នូវ​ស្នាដៃ​កូន​ខ្មែរ​៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime