Logo

មោទនភាពសម្រាប់ប្រជាជនខ្មែរ សូ អែនណា យកឈុតបង្ហាញអត្តសញ្ញាណខ្មែរបង្ហាញក្នុងព្រឹត្តិការណ៍ Winter Olympic Game, កុំមើលរំលង share ដើម្បីខ្មែរតោះ!


ដោយ ៖ Mr. Eric

February 21, 2018

មោទនភាពសម្រាប់ប្រជាជនខ្មែរដែលតារាបង្ហាញម៉ូតកញ្ញា សូ អែនណា បានចាកចេញពីមាតុភូមិកាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ឆ្ពោះទៅកាន់ប្រទេសកូរ៉េដោយនាំឈុត “រំដួលលអប្សរាក្រមាខ្មែរ” ពាក់ដើរបង្ហាញឱ្យពិភពលោកក្នុងព្រឹត្តិការណ៍អន្តរជាតិ Winter Olympic Game 2018 ខាងមុខនេះ។

តារាស្រីស្រអែមស្រស់សមនឹងតំណាងខ្មែររូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា ការចាកចេញទៅប្រទេសកូរ៉េលើកនេះជាលើកទី៣សម្រាប់នាងចាប់ពីថ្ងៃទី២០ ដល់ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ប៉ុន្តែលើកនេះនាងធ្វើដំណើរចេញទៅម្នាក់ឯងប៉ុណ្ណោះដោយចូលរួមកម្មវិធីអបអរ Winter Olympic Game 2018 ដែលប្រទេសកូរ៉េធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាអន្តរជាតិដ៏ធំមួយនេះ។ សម្រាប់ដំណើរនាងលើកនេះ ខុសពីលើកមុខៗដោយលើកមុនជាដំណើរជាមួយក្រុមៗទៅប្រកួតយកពានរង្វាន់ប៉ុន្តែលើកទី៣នេះ នាងតំណាងសម្រាប់ប្រទេសកម្ពុជាក្នុងបង្ហាញឈុតដែលបានច្នៃឡើងសម្រាប់ប្រទេសកម្ពុជាយើងមានឈ្មោះថា “រំដួលលអប្សរាក្រមាខ្មែរ” ។

កញ្ញា សូ អែនណា បានប្រាប់ថា ដំណើរចេញទៅប្រទេសកូរ៉េលើកនេះ ដើម្បីតំណាងអត្តសញ្ញាណខ្មែរដោយនាងធ្វើការច្នៃប្រឌិតឡើងនូវរ៉ូបសម្លៀកបំពាក់អប្សរាដែលមានរំលេចផ្ការំដួល និង ជាយក្រណាតនៃរ៉ូបនេះគឺជាក្រមាខ្មែរតែម្តង ដែលចង់បង្ហាញថា កម្ពុជានឹងមានព្រឹត្តិការណ៍ក្រមារខ្មែរដែលវែងជាងគេនៅលើពិភពលោកនៅក្នុងពិធីអបអរចូលឆ្នាំថ្មីប្រពៃណីខ្មែរឬសង្ក្រានឆ្នាំថ្មីនាពេលមុខនេះផងដែរ។

តារាបង្ហាញម៉ូតរាងស្លីមខ្ពស់ស្រលះរូបនេះបាននិយាយថា ដើម្បីចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡារដូវរងា Winter Olympic Game 2018 នាងបានចំណាយថវិកាផ្ទាល់ខ្លួនអស់ខ្ទង់មួយពាន់ដុល្លារដើម្បីឈុតតំណាងខ្មែរមួយនេះចេញទៅដើរក្នុងពិធីបើកព្រឹត្តិការណ៍ពិភពលោកមួយនេះ ឱ្យអន្តរជាតិបានស្គាល់កម្ពុជានិងអត្តសញ្ញាណខ្មែរ។ នាងរំពឹងទុកថា វត្តមានរបស់នាងជាមួយឈុត “រំដួលលអប្សរាក្រមាខ្មែរ” នឹងទទួលបានការគាំទ្រនិងសរសើរពីមហាជន ហើយជាពិសេសនាងសង្ឃឹមថា ប្រជាជនខ្មែរទាំងអស់នឹងសប្បាយចិត្តជាមួយនាងក្នុងការតំណាងជាតិសាសន៍ខ្លួនដើរលើឆាកអន្តរជាតិបង្ហាញរូបសម្រស់ជាខ្មែរអត្តសញ្ញាណជាខ្មែរឱ្យពិភពលោកបានស្គាល់ Cambodia is Wonder ។

សូមបញ្ជាក់ថា កញ្ញា សូ អែនណា ជាតារាបង្ហាញម៉ូត និងជាពិធីការិនីល្បីផងដែរ ក្នុងវិស័យដើរម៉ូត ហើយនាងចេញដំណើរទៅបង្ហាញខ្លួនលើឆាកអន្តរជាតិលើកនេះ ដើម្បីចូលរួមអបអរព្រឹត្តិការណ៍អន្តរជាតិ Winter Olympic Game 2018 ដែលអនុញ្ញាតឱ្យតំណាងម្នាក់ៗមានសិទ្ធរើសឈុតរបស់ខ្លួនតំណាងប្រទេស ហើយក៏ត្រូវបានសារមន្ទីរជាតិរបស់ប្រទេសកូរ៉េចងក្រទុក និង រក្សាទុកតំណាងកម្ពុជា។

កញ្ញា សូ អែនណា បានប្រឡូកក្នុងវិស័យសិល្បៈចាប់តាំងពីឆ្នាំ២០០៩ ដោយពេលនេះនាងមានក្រុមបង្ហាញម៉ូតផ្ទាល់ខ្លួនឈ្មោះថា “តារារស្មីកម្ពុជា” ដែលបង្ហើតបានរយៈពេលមួយឆ្នាំហើយមកហើយ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts