Logo

ឧកញ៉ា​ចិត្តធម៌ ឌួង ឆាយ ប្តឹង​នារី​អ្នកបម្រើ​ម្នាក់​ដែល​ក្តិច​ប្រដាប់ភេទ​កូនប្រុស​ហើម​ខុស​ប្រក្រតី


ដោយ ៖ កាសែត រស្មីកម្ពុជា

February 19, 2018

(​ភ្នំពេញ​)៖​ឧកញ៉ា​ឌួង​ ​ឆាយ​ដែល​ល្បី​ថា​ជា​ឧកញ៉ា​ចិត្តធម៌​ម្នាក់​ ​បាន​ប្រែចិត្ត​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ប្តឹង​នារី​អ្នកបម្រើ​ម្នាក់​ដែល​ក្តិច​ប្រដាប់ភេទ​កូនប្រុស​ហើម​ខុស​ប្រក្រតី​។​

​នារី​រូបនេះ​នេះ​ឈ្មោះ អ៊ុំ សុផាន់​ណា អាយុ​២៣​ឆ្នាំ​ជា​កូនអ្នកក្រីក្រ​មកពី​ស្រែចំការ​មក​ធ្វើជា​អ្នកបម្រើ​ផ្ទះ​ឲ្យ​លោក​ឧកញ៉ា ឌួង ឆាយ ត្រូវបាន​​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​តាម​មាត្រា​២១៧​នៃ​ក្រមព្រហ្មទណ្ឌ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែកុម្ភៈ ដោយយោង​តាម​ពាក្យបណ្តឹង​របស់លោក​ឧក​ញ៉ា ឌួង ឆាយ ។​

​ក្រោយពេល​តំណាង​អយ្យការ​ចោទប្រកាន់​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​១៩​ខែ កុម្ភៈ​សំណុំ​រឿងនេះ​បាន​បញ្ជូនទៅ​លោក​ជួន​ ​សុ​រាសី​ចៅក្រម​ស៊ើប​​សួរ ដើម្បី​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន តាម​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ ។ រហូតដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ​តុលាការ​កំពុង​សាកសួរ​។​

​នាង អ៊ុំ សុផាន់​ណា ត្រូវបាន​លោក​ឧកញ៉ា ឌួង ឆាយ ឃាត់ខ្លួន​នៅពេល​ថ្ងៃ​ចូលឆ្នាំ​ចិន ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​សែន​សុខ ចាត់ការ​តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​វាយដំ​ទៅលើ​កូនប្រុស​តូចៗ​របស់លោក​២​នាក់​ជាច្រើនលើក​ច្រើនសារ​និង​ចុង​​ក្រោយនេះ នាង​អ្នកបម្រើ​បានធ្វើ​ទារុណកម្ម​វ៉ៃ និង​ក្តិច​ប្រដាប់ភេទ​(​ពងស្វាស​) លើ​កូនប្រុស​លោក​បណ្តាល​ឲ្យ​ហើម​ខុស​ប្រក្រតី ។

​នៅក្នុង​ដំណាក់កាល​សម​ត្ថ​កិច្ច​កំពុង​ចាត់ការ​លើ​សំណុំ​រឿងនេះ លោក​ឧកញ៉ា ឌួង ឆាយ​ក៏បាន​បង្ហោះ​គ្លី​ប​វីដេអូ​មួយ​តាម​អា​ខោ​ន​​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Duong Chay ឌួង ឆាយ រៀបរាប់​សាច់រឿង​នេះ​យ៉ាង​លំអិត​ជាច្រើន​នាទី​ផងដែរ ដែលមាន​ខ្លឹមសារ​ខឹង​ស្ត្រី​ឈ្មោះ អ៊ុំ​ ​សុផាន់​ណា​ ​ជា​អ្នកបម្រើ​យ៉ាងខ្លាំង ។ ប៉ុន្តែ​ជាមួយនឹង​ការខឹង​នាង​អ្នកបម្រើ លោក​ឧកញ៉ា ឌួង ឆាយ​ក៏មាន​ភាព​អាណិតអាសូរ​​ដល់​ឪពុកម្តាយ និង​បងប្អូន​របស់​នាង អ៊ុំ សុផាន់​ណា ដែល​បាន​ទៅ​សំពះអង្វរ​ដល់ផ្ទះ សុំ​ការសណ្តោសប្រណី​ទោស​ឲ្យ






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts