Logo

ក្រុមតារាបង្ហាញម៉ូត LP ចេញមុខជាផ្លូវការបោះជំហានយ៉ាងម៉ឺងម៉ាត់ដើម្បីផ្តល់ទំនុកចិត្តឱ្យម្ចាស់កម្មវិធីទាំងធំទាំងតូច


ដោយ ៖ Mr. Eric

February 16, 2018

ក្រុមតារាបង្ហាញម៉ូតអិលភី (LP) ហក់ចូលទីផ្សារសិល្បៈភ្លាមៗគឺគួរឱ្យចាប់អារម្មណ៍ណាស់សម្រាប់ក្រុមនេះដោយទទួលការគាំទ្រពីម្ចាស់កម្មវិធី និងមហាជន ហើយក្រុមនេះក៏បានផ្តល់ទំនុកចិត្តឱ្យពិធីការឬអ្នកឧបត្ថម្ភកម្មវិធីវិញមិនខកបំណងឡើយ។

កញ្ញា មុំ ស្រីលាភ ម្ចាស់ក្រុមតារាបង្ហាញម៉ូតអិលភី បានប្រាប់ឱ្យដឹងថា សម្រាប់ការចាប់ទីផ្សាររបស់នាងនោះ មិនមែនចេះតែធ្វើឬលំៗឱ្យតែពីរួចដៃនោះ គ្រាន់តែនាងប្រកាសជាផ្លូវការភ្លាមនាងនិយាយការងារនិងទទួលការងារជាមួយម្ចាស់កម្មវិធីនិងអ្នកដឹកនាំផ្ទាល់តែម្តងដោយទទួលការងារតៗគ្នាឡើយ ដោយខ្លាចប៉ះពាល់ដល់មុខមាត់និងក្រុមការងារផ្ទាល់ទាំងមូល។ ការងារក្រុមបង្ហាញម៉ូតនេះ នាងប្រកាសជាផ្លូវការពេលនេះគឺ នាងបានដាក់ទិសទៅមុខរហូតតែម្តងដោយ មានជឿជាក់ លើស្នាដៃ និង បទពិសោធន៍កន្លងមករបស់នាងក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

LP ដែលជាក្រុមម៉ូដែលទទួលស្គាល់ពីបណ្តាកម្មវិធីរបស់ក្រសួងធំៗ និង ពិធីការធំៗនោះ បានបង្ហើបថា ក្រុមតារាបង្ហាញម៉ូតរបស់នាងសុទ្ធតែមនុស្សចេញកម្មវិធី ហ្វ្រេសស៊ី កម្មវិធីពេជ្រកំពុងច្នៃ និងជាតារាល្បីពីផលិតកម្មធំៗផងដែរ ដោយមានធនធាន និង សក្តានុពល ទាំងការដើរម៉ូត ថតស្ពត និងថតកុនបានទាំងអស់ ដោយត្រូវបានម្ចាស់កម្មវិធីជាច្រើនវាយតម្លៃក្នុងកម្រិត A ។ សម្រាប់នាងផ្ទាល់ មុំ ស្រីលាភ ប្រកាន់ភ្ជាប់គោលការណ៍ យកគុណភាពជាចំបង និងមិនយកបរិមាណ ឡើងដើម្បីបំពេញចិត្តតម្រូវការជូនពិធីការគ្រប់ទាំងអស់ ដូច្នេះទំនាក់ទំនងមកកាន់លេខ ០៩៦ ៩៩៥០៣០៩, ០៦១ ៧៤៥៨០៨ ដើម្បីព័ត៌មានបន្ថែមនិងទទួលសេវាកម្មវិធីរៀបចំពិធីការដើរម៉ូតជូនទាំងបែបប្រពៃណីខ្មែរ និង បែបអឺរ៉ុបគ្រប់តម្រូវការ។

អ្នកដឹកនាំក្រុម LP រូបនេះបាននិយាយថា រូបនាងចាប់ជាអ្នកដឹកនាំក្រុមតារាបង្ហម៉ូតជូនកម្មវិធីជាច្រើនមកហើយចាប់តាំងពីឆ្នាំ២០១៦ ដោយក្នុងដៃមានក្រុមអ្នកបង្ហាញម៉ូតនិងតារាសិល្បៈប្រុសស្រីទាំងល្បីនិងក្មេងស្រស់ស្អាត ប្រមាណជិត៣០០នាក់ សម្រាប់ឆ្លើយទៅនឹងតម្រូវការគ្រប់កម្មវិធី ឬ សម្រាប់ការថតខ្សែភាពយន្តដែលបណ្តាផលិតកម្មក្នុងស្រុកត្រូវការតួ។ សម្រាប់យីហោឈ្មោះរបស់នាងក្នុងសិល្បៈ នរណាក៏ស្គាល់ដោយ សរសើរ និង វាយតម្លៃលើក្រុមការងាររបស់ ស្រីលាភ (LP) ថាមិនឱ្យម្ចាស់កម្មវិធីខកចិត្ត ឬ មានបញ្ហាសម្រាប់ប្រការណាមួយឡើយ។ អ្វីដែលចំណុចពិសេសមួយទៀតរបស់ LP នោះគឺ នៅពេលម្ចាស់កម្មវិធីហៅក្រុមការងារបង្ហាញម៉ូតរបស់នាងធ្វើការពេលណា ក្រុមនាងក៏ផ្តល់ការជម្រុញនិងផ្សព្វផ្សាយឱ្យមហាជនស្គាល់កាន់ខ្លាំងឡើងនូវម្ចាស់កម្មវិធីដែលហៅនោះ ដោយផ្តល់ភាពទុកចិត្តយ៉ាងជាក់ច្បាស់។

កញ្ញា មុំ ស្រីលាភ ដែលលេចធ្លោក្នុងជាអ្នកដឹកនាំមួយរូបនោះបានបញ្ជាក់ថា គ្រាន់តែដើមឆ្នាំ២០១៨ចូលមកភ្លាមនោះ ក្នុងខែមករា កន្លងមកនេះ ផលិតកម្ម មាតុចក្រ ដែលបានសម្ពោធរឿងថ្មីគឺ “ធ្មប់” នោះបានអញ្ជើញក្រុមតារាបង្ហាញម៉ូត LP ឡើងបង្ហាញវត្តមានដើរបង្ហាញម៉ូតមុខមហាជនក្នុងផ្សារអ៊ីអន។ ចូលមកដល់ខែកុម្ភៈនេះទៀត ទទួលបានការអញ្ជើញក្រុមតារាស្រីប្រុសបង្ហាញមុខកាន់ភេសជ្ជៈក្នុងពិធីប្រកាសសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Gronsan ពីប្រទេសកូរ៉េនៅសណ្ឋាគារសូហ្វីតែ។ ជាមួយគ្នានោះ តារាសម្តែងលោក លៀង ឧត្តម ក៏បានហៅការងារនិងសហការជាមួយនាងក្នុងការធ្វើការងារបង្ហាញម៉ូតសម្រាប់កម្មវិធីជាច្រើនផងដែរ។ លោក យ៉ែម សំអូន ដែលជាទូតសុឆន្ទៈរបស់ភេសជ្ជៈគ្រូនសាននោះបានអញ្ជើញនាងឱ្យរៀបចំការងារថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះនៅក្នុងផ្សារទំបើនអ៊ីអន ក្នុងការដើរបង្ហាញម៉ូត ដែលនេះជាការឈានជើងរបស់នាងក្នុងទីផ្សារសិល្បៈយ៉ាងរហ័សនិងទទួលការគាំទ្រខ្លាំង៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime