Logo

រឿងលេបថ្នាំសម្លាប់ខ្លួន សូដា នីតា ជារឿងបោកប្រាស់ ខណៈសាមីខ្លួនឃើញផ្ទាល់ហើយដើរគេចមិនព្រមបកស្រាយ..!


ដោយ ៖ Mr. Eric

February 16, 2018

នរណាថានាងលេបថ្នាំសម្លាប់ខ្លួនដោយខឹងសម្បារជាមួយស្វាមីទៅ? តារាសម្តែង សូដា នីតា ដែលផ្ទុះរឿងកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមកនោះបានលេចមុខក្នុងពិធីសម្ពោធភេសជ្ជៈរបស់ក្រុមហ៊ុនជាមួយតារាច្រើនផ្សេងទៀតយ៉ាងព្រងើយដោយមិនខ្វល់ក្រសែរភ្នែកមហាជនិងក្រុមអ្នកសារព័ត៌មានតាមសួរឡើយ។

កាលពីថ្ងៃរសៀលទី១៤ ខែកុម្ភៈ ក្នុងសន្និសីទសារពត៌មានស្តីពីភេសជ្ជៈប៉ូវកំលាំង ម៉ាក GRONSAN (គ្រូនសាន្ត) ដែលនាំចូលមកទីផ្សារប្រទេសកម្ពុជា នៅសណ្ឋាគារសូហ្វីតែល មានក្រុមតារាៗនិងអ្នកសារព័ត៌មានចូលរួមជាច្រើនដែលនាំភ្ញាក់ផ្អើលចំពោះវត្តមានតារាសម្តែង សូដា នីតា ដែលល្បីរឿងលេបថ្នាំសម្លាប់ខ្លួនតាំងប៉ុន្មានថ្ងៃកន្លងមកនោះលេងមុខជាសាធារណៈ បង្កឱ្យមហាជននិងក្រុមអ្នកសារព័ត៌មានងឿយឆ្ងល់។

ជាមួយគ្នានោះ ក្រុមអ្នកសារព័ត៌មានជាច្រើនបាននាំគ្នាថតរូបនាង និងតាមសង្កេតថាតើនាងមានអាការៈ ឬ សមជាមនុស្សដែលស្ថានភាពក្រោយលេបថ្នាំសម្លាប់ដែរអត់? ប៉ុន្តែស្ថានភាពរបស់នាងគឺធម្មតា និង នៅស្រស់ស្អាតដដែ។ នៅពេលដែលក្រុមអ្នកសារព័ត៌មានតាមថត និង តាមសួរនាងនោះ នាងបែរជាសើចផង ញញឹមឡើងស្អាតដាក់កាមេរ៉ាទៀត។

ប៉ុន្តែតារាស្រីល្បីរូបនេះបានបង្ហាញអាការៈមិនឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មាន ដែលចង់ដឹងថាករណីរបស់នាងដែលផ្ទុះរឿងលេបថ្នាំសម្លាប់ខ្លួនពិតឬអត់ ប៉ុន្តែនាងបែរជាមិនឆ្លើយ និង ដើរគេចពីអ្នកសារព័ត៌មាន សុខចិត្តអង្គុយសើចសប្បាយយ៉ាងព្រងើយជាមួយក្រុមមិត្តសិល្បៈរបស់នាង។ បើមិនយ៉ាងដូច្នេះទេគឺនាង ដើរកាចរៀងថតរូបជាមួយលោក យ៉ែម សំអូន ដែលទទួលងារជាទូតសុឆន្ទៈតំណាងផលិតផលភេសជ្ជៈប៉ូវកំលាំង ម៉ាក GRONSAN (គ្រូនសាន្ត) ដែលជាជាមិត្តសម្លាញ់របស់នាង ដោយមិនព្រមសហការ ឬ ស្វាគមន៍អ្នកកាសែតដែលសុំនាងបកស្រាយ។

សូមបញ្ជាក់ថា កន្លងមកមានករណីតារាសិល្បៈត្រូវបានក្រុមអ្នកសារព័ត៌មានស៊ើបដឹងរឿងអាស្រូវជាច្រើនមកលាតត្រដាងការពិតឱ្យមហាជនដឹង ហើយក៏ធ្វើឱ្យតារាសិល្បៈមួយចំនួនប្រតិកម្មចោទប្រកាន់អ្នកសារព័ត៌មានវិញ មិនបានសួរគេមុន ឬ ឱ្យគ្នាបកស្រាយឱ្យដឹងការពិត។ ប៉ុន្តែនេះករណីសម្រាប់តារាសម្តែងចាស់វស្សាកញ្ញា សូដា នីតា រូបនេះវិញបែរជាចេញចរឹតព្រងើយ និងបាននិយាយកហុកថានាងនឹងផ្តល់កិច្ចជូនតាម សុំរវល់ជាមួយម្ចាស់លោក យ៉ែម សំអូន ដែលទទួលងារជាទូតសុឆន្ទៈតំណាងផលិតផលភេសជ្ជៈប៉ូវកំលាំង ម៉ាក GRONSAN (គ្រូនសាន្ត)ជាមុនសិន។

និយាយដដែលៗពីចេញមាត់នាង ប៉ុន្តែនៅតែនាងមិនព្រមសហការនិងបញ្ចេញចរឹតគេចពីអ្នកកាសែតនោះ សូដា នីតា ក៏សម្រេចតាមបំណងគឺក្រុមអ្នកសារព័ត៌មានលែងតាមសួរនាង ហើយបោះបង់រឿងនាងដើរចេញដោយក្រវីក្បាល លាន់មាត់ថា “តារាល្បីដែរ ប៉ុន្តែមិនគួរបោកប្រាស់មហាជនសោះ យករឿងលេបថ្នាំសម្លាប់មកប្រឌិត ចង់ល្បី ហើយតាមសួរតាមសុំបកស្រាយ បែរជាមិនដឹងមិនលឺ។ អស្ចារ្យយ៉ាងម៉ង តារាសម្តែងសិចស៊ីដ៏ល្បី”៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts