Logo

ជេន សាយចៃ ឡើងដល់ស៊ូវុនលើកនេះច្រៀងឱ្យខ្មែរយើងស្តាប់មិនក្រោម៣០បទឡើយ! សូមសរសើរគាត់ដើម្បីពលករយើង


ដោយ ៖ Mr. Eric

February 15, 2018

តារាចម្រៀងអ្នកនាង ជេន សាយចៃ បានឡើងដល់ស៊ូវុនហើយដែលជាលើកនេះច្រៀងឱ្យខ្មែរយើងជាលើកទី២ ដោយនាងប្រកាសដាក់មិនប្រហែល៣០បទបំរើកម្មវិធីសប្បុរសធម៍ខ្មែរជួយខ្មែរដែលប្រគំតន្ត្រីនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ សូមសរសើរគាត់ដើម្បីពលករយើង  តោះនាំគ្នាគាំទ្រនិងshare។

អ្នកនាង ជេន សាយចៃ បានចាកចេញជាមួយក្រុមតារាចម្រៀងខ្មែរដែលដឹកនាំដោយអង្គការខ្ញុំខ្មែរកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រគំតន្ត្រីសប្បុរសធម៍នៅតំបន់ ស៊ូវុន ប្រទេសកូរ៉េនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងការប្រគំតន្ត្រីរ៉ៃអង្គាសថវិកាពីខ្មែរនៅកូរ៉េយកមកជួយខ្មែរក្រីក្រ និង មន្ទីរពេទ្យអង្គការនានា។

តារាចម្រៀងល្បីប្រចាំផលិតកម្មថោនរូបនេះបានប្រាប់ក្រុមអ្នកសារព័ត៍មានឱ្យដឹងថា នាងឡើងទៅកម្មវិធីប្រគំតន្ត្រីសប្បុរសធម៍នៅប្រទេសកូរ៉េលើកនេះជាលើកទី២ហើយ។ បើនិយាយចេញទៅច្រៀងមួយអង្គការ ខ្ញុំខ្មែរ គឺនាងចេញទៅច្រៀងបានច្រើនដងហើយ ទៅអឺរ៉ុបផង បាំរាំងផង បានប្រហែលបួនប្រាំលើកដែរ។ នាងបានប្រាប់ថា ដើម្បីកម្មវិធីលើកនេះនាងបានត្រៀមបទចម្រៀង ប្រហែល៣០បទសម្រាប់កម្មវិធីទាំងមូលនិងពលករខ្មែរទស្សនារាំកម្សាន្ត ក៏ដូចជាចូលរួមអបអរចូលឆ្នាំចិននិងកូរ៉េ។

អ្នកនាង ជេន សាយចៃ បានអំពាវនាវផងដែរថា ពលករខ្មែរ សិស្សនិស្សិត និង ប្រជាជនខ្មែរ ដែលរស់ធ្វើការនៅតំបន់ ស៊ូវុន ប្រទេសកូរ៉េ សូមចូលរួមដោយសប្បាយសេរីគ្មានការលក់សំបុត្រចូលរួមទស្សនាឡើយ គឺមកដើម្បីរាំសប្បាយ ហើយបើមានទឹកចិត្តបរិច្ចាកថវិកាជួយដល់កម្មវិធីសប្បុរសធម៍ជួយខ្មែរខ្វះខាតក្នុងស្រុកមាតុភូមិន៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime