Logo

តារាល្បីៗនិងក្រុមម៉ូដែលLPបង្ហាញមុខអបអរតារាសម្តែង យ៉ែម សំអូន ទទួលងារទូតសុឆន្ទៈ Gronsan


ដោយ ៖ Mr. Eric

February 14, 2018

កាលពីថ្ងៃរសៀលទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងសន្និសិទ្ឋសារពត៌មាននៃការមកដល់នៃផលិតផលភេសជ្ជះប៉ូវកំលាំង Gronsan (គ្រូនសាន្ត)នៅលើទីផ្សារកម្ពុជានោះមានលេចវត្តមានតារាល្បីៗនិងក្រុមម៉ូដែលLPប្រមាណជិត៥០នាក់មកបង្ហាញមុខដើម្បីអបអរដល់តារាសម្តែងល្បីលោក យ៉ែម សំអូន ដែលទទួលងារជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន Gronsan ជាផ្លូវការរយៈពេល២ឆ្នាំ។

លោក គីម ជុងហ៊ី នាយកគ្រប់គ្រងក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង Gronsan បានថ្លែងថា “ខ្ញុំសូមស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមក្នុងសន្និសិទ្ឋសារពត៌មាននៃការមកដល់នៃផលិតផលភេសជ្ជះប៉ូវកំលាំង Gronsan (គ្រូនសាន្ត) នៅថ្ងៃនេះ។ វាជាពេលវេលាដ៏ល្អមួយក្នុងការដែលបានជួបអ្នកទាំងអស់គ្នាយ៉ាងច្រើននៅទីនេះ ដែលជាសញ្ញាបង្ហាញពីភាពជោគជ័យនៃការធ្វើសន្និសិទ្ឋកាសែតរបស់យើង។ ខ្ញុំសូមស្វាគមន៍យ៉ាងពិសេសចំពោះភ្ញៀវកិត្តិយសរបស់យើង,ម្ចាស់ដេប៉ូចែកចាយផលិតផល, សមាជិកនៃប្រព័ន្ធផ្សព្វផ្សាយទាំងអស់, សិល្បះករ សិល្បះការនី នឹង លោក លោកស្រីទាំងអស់ជាទីគោរពរាប់អាន”។

លោក គីម ជុងហ៊ី បាននិយាយថា ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយផងដែរដោយសូមប្រកាសជាផ្លូវការថាយើងបានជ្រើសរើសយក លោក យ៉ែម សំអូន ជាឯកអគ្គរាជទូត ភេសជ្ជៈប៉ូវកំលាំងម៉ាក Gronsan (គ្រូនសាន្ត) របស់យើងផងដែរ!ខ្ញុំចង់យកឱកាសនេះដើម្បីសំដែងអំណរគុណដោយស្មោះដល់អ្នកទាំងអស់គ្នានៅទីនេះនៅថ្ងៃនេះនិងអ្នករៀបចំកម្មវិធីនេះ។ យើងពិតជាថ្លែងអំណរគុណយ៉ាងខ្លាំងសំរាប់ការលះបង់ពេលវេលា នឹងការយកចិត្តទុកដាក់ប្រឹងប្រែងរបស់ភ្ញៀវកិត្តិយសទាំងអស់ បើទោះបីជាអ្នកទាំងអស់គ្នាគឺមានភាពមមាញឹកខ្លាំងជាមួយអាជីវកម្មរបស់អ្នក នឹង ការទទួលខុសត្រូវការងាររបស់អ្នក។

នាយកគ្រប់គ្រងក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង Gronsan ក៏បានថ្លែងអំណរគុណផងដែរថា ជាថ្មីម្តងទៀតភេសជ្ជៈប៉ូវកំលាំង Gronsan (គ្រូនសាន្ត) ដ៏អស្ចារ្យរបស់យើង មិនអាចត្រូវបានប្រជាជនកម្ពុជាស្គាល់លឿនខ្លាំងនោះទេប្រសិនជាគ្មានការគាំទ្រពីអ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ ក្នុងថ្ងៃនេះ។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងយកលទ្ធផលជាចំណេះដឹងនៃភេសជ្ជៈប៉ូវកំលាំង Gronsan (គ្រូនសាន្ត) ដ៏អស្ចារ្យរបស់យើងនៅថ្ងៃនេះដើម្បីណែនាំដល់សាធារណជនអោយបានជ្រួតជ្រាបយ៉ាងមានប្រសិទ្ធិភាព។ ជាចុងក្រោយនេះគឺជាឱកាសមួយសម្រាប់ខ្ញុំដើម្បីគោរពអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ដើម្បីចូលរួមម្តងទៀតក្នុងពិធីបើកសម្ភោធជាផ្លូវការនៃភេសជ្ជៈប៉ូវកំលាំង Gronsan (គ្រូនសាន្ត) របស់យើង ដែលប្រារព្ធឡើងនៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ 2018 នៅឯ ផ្សារទំនើប អ៊ីអន ម៉ល (Aeon Mall )៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts