Logo

Gronsan ល្បីនៅកូរ៉េអស់៤០ឆ្នាំមកហើយប្រកាសជាផ្លូវការយកតារាសម្តែង យ៉ែម សំអូន ជាទូតសុឆន្ទៈភេសជ្ជៈប៉ូវកំលាំងមួយនេះ


ដោយ ៖ Mr. Eric

February 14, 2018

ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង Gronsan (គ្រូនសាន្ត) ដែលកំពុងដើរការនិងល្បីនៅប្រទេសកូរ៉េអស់៤០ឆ្នាំមកហើយនោះ បានដល់កម្ពុជានិងប្រកាសជាផ្លូវការយកតារាសម្តែង យ៉ែម សំអូន ជាទូតសុឆន្ទៈភេសជ្ជៈប៉ូវកំលាំងមួយនេះក្នុងការផ្សព្វផ្សាយនិងចេញមុខកម្មវិធីសប្បុរសធម៌នាពេលខាងមុខនេះ

លោក គីម ជុងហ៊ី នាយកគ្រប់គ្រងក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង Gronsan (គ្រូនសាន្ត បានថ្លែងក្នុងសន្និសិទ្ឋសារពត៌មាននៃការមកដល់នៃផលិតផលភេសជ្ជះប៉ូវកំលាំង Gronsan (គ្រូនសាន្ត) កាលពីថ្ងៃរសៀលទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ថា “ដោយសារខ្ញុំបានឃើញសក្តានុពលទីផ្សារល្អនៃភេសជ្ជៈប៉ូវកំលាំងនៅក្នុងប្រទេសកម្ពុជា នឹងដោយសារខ្ញុំចង់យកចិត្តទុកដាក់អំពីសុខភាពនិងសុខុមាលភាពរបស់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់ និងការជ្រើសរើសភេសជ្ជៈប៉ូវកម្លាំងដែលមានគុណភាពនៅលើទីផ្សារនោះ ដូច្នេះខ្ញុំមានសេចក្តីរីករាយណាស់ក្នុងការណែនាំ ភេសជ្ជៈប៉ូវកម្លាំង ម៉ាក GRONSAN (គ្រូនសាន្ត) ដែលជាភេសជ្ជៈប៉ូវកម្លាំង មួយដែលមានគុណភាពខ្ពស់បំផុតក្នុងចំណោមភេសជ្ជៈប៉ូវកម្លាំង បើប្រៀបធៀបពី គុណភាព សុវត្ថិភាពនិងរសជាតិ ហើយដែលត្រូវបានផលិតនៅក្នុងប្រទេសកូរ៉េដោយរោងចក្រ Haitai HTB Co. , Ltd (ហេ ថេ អេចធីប៊ី ខូអិលធីឌី) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន LG Household & Health Care Co.,Ltd (អិល ជី ហាវហូល អែន ហែលឃែ ខូអិលធីឌី)”។

លោក គីម ជុងហ៊ី បាននិយាយថា ខ្ញុំមានសេចក្តីសោមនស្សរីករាយផងដែរដោយសូមប្រកាសជាផ្លូវការថាយើងបានជ្រើសរើសយក លោក យ៉ែម សំអូន ជាឯកអគ្គរាជទូត ភេសជ្ជៈប៉ូវកំលាំងម៉ាក Gronsan (គ្រូនសាន្ត) របស់យើងផងដែរ!ខ្ញុំចង់យកឱកាសនេះដើម្បីសំដែងអំណរគុណដោយស្មោះដល់អ្នកទាំងអស់គ្នានៅទីនេះនៅថ្ងៃនេះនិងអ្នករៀបចំកម្មវិធីនេះ។ យើងពិតជាថ្លែងអំណរគុណយ៉ាងខ្លាំងសំរាប់ការលះបង់ពេលវេលា នឹងការយកចិត្តទុកដាក់ប្រឹងប្រែងរបស់ភ្ញៀវកិត្តិយសទាំងអស់ បើទោះបីជាអ្នកទាំងអស់គ្នាគឺមានភាពមមាញឹកខ្លាំងជាមួយអាជីវកម្មរបស់អ្នក នឹង ការទទួលខុសត្រូវការងាររបស់អ្នក។

នាយកគ្រប់គ្រងក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង Gronsan (គ្រូនសាន្ត) បានបញ្ជាក់ថា មនុស្សជាច្រើនបានគិតថាការទទួលទានភេសជ្ជៈប៉ូវកំលាំងគឺមិនមានសុវត្ថិភាពសំរាប់ សុខភាពទេ ដោយបារម្មណ៏ទាក់ទងទៅនឹង ជាតិកាហ្វេអ៊ីននិងជាតិស្ករ ដែលមាននៅក្នុងភេសជ្ជៈប៉ូវកំលាំង, ប៉ុន្តែខ្ញុំចង់បញ្ជាក់ថានេះគឺមិនមែនជាការពិតនោះទេ សម្រាប់ ភេសជ្ជៈប៉ូវកំលាំង Gronsan (គ្រូនសាន្ត) របស់យើង ដោយសារតែគោលការណ៏ជាផ្លូវការរបស់រដ្ឋបាលចំណីអាហារនិងឱសថ នៃសហរដ្ឋអាមេរិច (The United State of America’s Food and Drug Administration) គឺចែងថា ជាតិកាហ្វេអ៊ីនគឺមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់បានរហូតដល់ទៅ 400mg ក្នុងមួយថ្ងៃ, ចំនែកភេសជ្ជៈប៉ូវកំលាំង Gronsan មានជាតិកាហ្វេអ៊ីន តែ 80mg (៨០មីលីក្រាម) ប៉ុណ្ណោះក្នុងមួយកំប៉ុង។

លោកបានបន្តអះអាងថា បើយោងតាមសមាគមបេះដូងអាមេរិក (AHA) ជាតិស្ករអតិបរមាបន្ថែមទៀតដែលអ្នកគួរតែបរិភោគនៅក្នុងមួយថ្ងៃសំរាប់បុរសគឺ 150 កាឡូរីក្នុងមួយថ្ងៃ ដែលស្មើនឹង 37,5 ក្រាមឬ 9 ស្លាបព្រាកាហ្វេ សំរាប់នារី គឺ 100 កាឡូរីក្នុងមួយថ្ងៃ ដែលស្មើនឹង 25ក្រាមឬ 6 ស្លាបព្រាកាហ្វេ។ ចំណែកភេសជ្ជៈប៉ូវកំលាំង Gronsan មានជាតិស្ករតែ 30g (ក្រាម) ប៉ុណ្ណោះក្នុងមួយកំប៉ុង។

សូមបញ្ជាក់ថា ដូច្នេះការទទួលទានភេសជ្ជៈប៉ូវកំលាំង Gronsan (គ្រូនសាន្ត) មួយកំប៉ុង ក្នុងមូយថ្ងៃគឺមានសុវត្ថិភាព (គឺមិនប៉ះពាល់សុខភាពទេ) ដោយសារវាមានជាតិកាហ្វេអ៊ីនតែ 80mg (៨០មីលីក្រាម) នឹងជាតិស្ករតែ 30g (ក្រាម)ប៉ុណ្ណោះក្នុងមួយកំប៉ុង។

មិនតែប៉ុណ្ណោះភេសជ្ជៈប៉ូវកំលាំង Gronsan (គ្រូនសាន្ត) មានគ្រឿងផ្សំជាច្រើនទៀតដែលមាន ផលប្រយោជន៍ដល់សុខភាពអ្នកប្រើប្រាសដូចជា Red Gingseng (យិន សិនក្រហម) ដែលត្រូវបានគេជឿថាវាផ្តល់នូវការជម្រុញថាមពល បន្ថយកំរិតជាតិស្ករក្នុងឈាមនិងបន្ថយកម្រិតកូឡេស្តេរ៉ុល, កាត់បន្ថយភាពតានតឹង, ព្យាបាលជំងឺទឹកនោមផ្អែម, Taurine (ថាវរីន)ត្រូវបានគេបង្ហាញថាមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនដូចជា ការកាត់បន្ថយហានិភ័យនៃជំងឺនិង ការជួយធ្វើឱ្យប្រសើរឡើងក្នុងការលេងកីឡា។

Royal Jelly (រ៉ូយ៉ាល់ ជែលី) មានអត្ថប្រយោជន៍ដូចជាការធ្វើអោយប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ រាំងរដូវនិងមានរោគសញ្ញាធ្លាក់ចុះអស់រដូវ ធ្វើអោយប្រសើរឡើងនូវកម្រិត Collagen (ខូឡាជេន) សម្រាប់អោយស្បែកស្អាតអស្ចារ្យ, និង ធាតុផ្សំពិសេសបំផុតរបស់យើងនៅក្នុង Gronsan នោះគឺ “Glucuronolactone” (គ្លុយកូរ៉ូណូឡាក់តូន) ដែលវាជាអាថកំបាំងសម្ងាត់បំផុតដែលធ្វើអោយរាងកាយមាំមួន (នោះគឺជាមូលហេតុដែលយើងបានប្រៀបធៀបដោយការពិសារភេសជ្ជៈប៉ូវកំលាំង Gronsan (គ្រូនសាន្ត) គឺខ្លាំងជាងដំរីសារ) លើសពីនេះទៅទៀត។

ចំណែក “Glucuronolactone” (គ្លុយកូរ៉ូណូឡាក់តូន) មានតួរនាទីការពារនិងធ្វើអោយថ្លើមខ្លាំងល្អ ហើយដូចដែលយើងទាំងអស់គ្នាបានដឹងថាថ្លើមមានសុខភាពល្អគឺជាផ្លូវកាត់ ដើម្បីមានរាងកាយស្វាហាប់ មាំមួនបន្ថែមទៀត៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts