Logo

ទោះ​ទីផ្សារ​ស្វាយកែវ​រមៀត​នៅ​ផ្សងព្រេង ក៏​អ្នក​ដាំ​នៅតែ​បង្កើន​ការដាំដុះ​


ដោយ ៖ កាសែត រស្មីកម្ពុជា

February 11, 2018

(​ភ្នំពេញ)៖​ទោះបី​ផល​ស្វាយកែវ​រមៀត​ក្នុង​មួយឆ្នាំៗ​មាន​ទីផ្សារ​ឬ​គ្មាន​ទីផ្សារ​យ៉ាងណាក៏ដោយ ក៏​អ្នក​ដាំ​ស្វាយ​នៅ​ខេត្តកំពង់ស្ពឺ​មិន​រាថយ​ឡើយ​។​គឺ​នៅតែ​បង្កើន​ផ្ទៃដី​ដាំ​ដុះ​ជាប់​ជាប្រចាំ​។​

​លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ​ថា​រហូតមកដល់​ឆ្នាំ​២០១៧​ផ្ទៃដី​ដំណាំ​ស្វាយ​មាន​ជាង​បួន​ម៉ឺន​ហិកតា​។​ផល​ស្វាយ​ប្រមូលបាន​ពីរម៉ឺន​តោន​ក្នុង​មួយឆ្នាំ ។​គឺ​ប្រមូលបាន​ពីរដង ក្នុង​មួយឆ្នាំៗ​។​

​លោក​បន្តថា​ផល​ស្វាយ​មកដល់ពេលនេះ នៅតែ​រក​គោលដៅ​ទីផ្សារ​មិន​ច្បាស់លាស់ ដូច​ផលិតផល​កសិកម្ម​ដទៃៗ​ទៀតឡើយ​។​មូលហេតុ​គឺ​យើង​មិនទាន់មាន​ភូតគាម​អនាម័យ សំរាប់​ពិនិត្យមើល​មេរោគ​ជាមុន​មុន​នឹង​នាំ​ចេញទៅ​ប្រទេស​ណាមួយ​។​ពីព្រោះ​ទីផ្សារ​នៅ​ប្រទេស​ណាមួយ​ចង់បាន​ស្វាយ​ពី​កម្ពុជា​គេ​ទាមទារ​បញ្ជាក់​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ពី​ក្រសួងកសិកម្ម​ត្រី​ម​ត្រូវ​ទើប​ចូល​ផ្សារ​គេ​បាន​។​បើ​មិនមាន​ការបញ្ជាក់​បែបនេះ​ទេ គឺ​គេ​អត់​ឲ្យ​នាំ​ស្វាយ​យើង​ចូល​ជាដាច់ខាត ។ គេ​ខ្លាច​មាន​មេរោគ​ចម្លង​ដល់​ផលដំណាំ​ស្រុក​គេ​។​ក្រសួងកសិកម្ម កំពុង​ធ្វើ​កិច្ចការ​នេះ​យ៉ាង​មមា​ញីក សំរាប់​ដោះស្រាយ​ឆ្នាំ​២០១៨​នេះ​។​

​កន្លង​មកផល​ស្វាយកែវ​រមៀត​កម្ពុជា ត្រូវ​ហូរ​ចេញ​តាម​ព្រំដែន​វៀតណាម​និង​ថៃ​ដោយ​គ្មាន​តម្លៃ​ច្បាស់លាស់ ស្រេច​តែ​គេ​ឲ្យ​ថ្លៃ​។​ក៏ប៉ុន្តែ​ស្វាយ​យើង​នេះ ថៃ​និង​វៀតណាម​គេ​យកទៅ​សម្រិតសម្រាំង​​សម្លាប់​មេរោគ​ឲ្យ​ទៅជា​ស្វាយ​មាន​ស្តង់ដារ​ហើយ​គេ​ចេញ​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ ជា​ផលិតផល​របស់​ប្រទេស​គេ លក់​ចេញទៅ​ប្រទេស​ទី​បី ចំណេញ​កប់​ក្តោង​ដោយសារ​ផលិតផល​ខ្មែរ​យើង រក​ទីផ្សារ​មិនបាន​។​



លោក​ប្រធាន​មន្ទីរ​ប្រាប់ទៀតថា​ដោយសារ​ភូមិសាស្ត្រ ទីក​ដី​មាន​ជីជាតិ អំណោយផល​ឲ្យ​ដល់​ដំណាំ​នេះ ធ្វើ​ឲ្យ​ស្វាយ​ខេត្តកំពង់ស្ពឺ​មានគុណ​ភាព​និង​រស់ជាតិ​លេខ​១ ល្បី​ដល់ទី​ផ្សារ​នាំចេញ​មួយចំនួន រហូត​មាន​អ្នក​វិយោគ​ក្រៅប្រទេស​ខ្លះ​សង្កេតមើល​ផ្ទាល់​ចង់​ដាក់​រោងចក្រ​កែច្នៃ​និង​វិនិយោគ​នាំចេញ​ត្រង់​តែម្តង​។​បើ​ប្រៀបធៀប​ទៅ​នី​ង​ស្វាយ​ខេត្ត​ដទៃ ក៏​ស្វាយ​ខេត្ត​នេះ​មានគុណ​ភាពល្អ​ជាង​ស្វាយ​ខេត្ត​នានា​ដែរ​៕​






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts