Logo

កីឡាហាប់គីដូកម្ពុជា ទម្លាយរឿងខ្លួនដែលគ្មានលទ្ធភាពចេញទៅប្រកួតកម្មវិធីអន្តរជាតិដោយសារ…!


ដោយ ៖ Mr. Eric

February 12, 2018

សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានប្រកាសនិងអះអាងថាខ្លួមិនបោះបង់ចោលមហិច្ចតាចង់ចេញទៅប្រកួតក្រៅប្រទេសឡើយ ហើយជាមួយគ្នានោះក៏បានទម្លាយរឿងបញ្ហានិងឧបសគ្គរបស់ខ្លួនដែលគ្មានលទ្ធភាពចេញទៅប្រកួតកម្មវិធីអន្តរជាតិជាលើកដោយសារ…!

លោក គង់ ចាន់ធីណា អគ្គលេខារូបសហព័ន្ធកីឡាហាប់គីដូកម្ពុជាបានប្រាប់ថា ជំហានដំបូងនៃកីឡានេះត្រូវការអភិវឌ្ឍន៍ធនធានមនុស្សជាមុនសិន ដោយសារសព្វថ្ងៃនេះ ហាប់គីដូ នៅតែខ្វះមនុស្សឬគ្រូបង្គោលនិងកីឡាករកីឡាការិនីឆ្នើម ដែលជាឧបសគ្គសម្រាប់កម្ពុជាក្នុងការចេញទៅប្រកួតក្នុងកម្មវិធីអន្តរជាតិជាច្រើនលើក ។ កន្លងមក សិស្សដែលបានខ្សែក្រវ៉ាត់ខ្មៅជាច្រើនពួកគេ សុទ្ធតែភារកិច្ចរវល់រៀងខ្លួនក្នុងដោះស្រាយបញ្ហាជីវិត ទើបពួកគេបោះបង់កីឡាមួយនេះ ហើយក៏ធ្វើឱ្យសហព័ន្ធនេះជួបបញ្ហាបាត់បង់កីឡាករកីឡាការិនីឆ្នើម ធ្វើជម្រើសជាតិឬគ្រូបង្គោលបានឡើយ។

លោក គង់ ចាន់ធីណា បានបង្ហើបថា សមាគមហាប់គីដូពិភពលោក តែងតែប្រារព្ធការប្រកួតជាប្រចាំ ប៉ុន្តែសម្រាប់កម្ពុជាយើងវិញនៅតែជួបបញ្ហាខ្វះធនធានមនុស្សឬកីឡាករឆ្នើមចេញទៅដណ្តើមមេដាយអន្តរជាតិ។ សម្រាប់ក្នុងឆ្នាំ២០១៧កន្លងមកនេះ ជាការសោកស្តាយសម្រាប់កម្ពុជាដែលគ្មានលទ្ធភាពក្នុងការចូលរួមប្រកួត World Champion Hapkido ចំនួនពីរលើកគឺនៅដើមឆ្នាំនៅប្រទេសសហរដ្ឋអាមេរិកក្នុងរដ្ឋមិចស៊ីគូ និងលើកទី២ប្រទេសកូរ៉េទីក្រុងអ៊ិនឆ័ន កាលពីចុងឆ្នាំ២០១៧។ សម្រាប់ឆ្នាំ២០១៨នេះវិញនាពាក់កណ្តាលឆ្នាំ ក៏មានការប្រកួតលំដាប់ពិភពលោកទៀតដែលនឹងប្រារព្ធនៅសហរដ្ឋអាមេរិកក្នុងរដ្ឋឡ៍អាន់ឆេលេស ប៉ុន្តែសម្រាប់កម្ពុជាបើចង់ចូលរួមលុះត្រាតែមានសមត្ថភាព និង ធនធានក្នុងការចូលរួមទើបអាចទៅរួច។

ប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា លោក ម៉ក់ សំអុល បានថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់សិស្សគុនហាប់គីដូនិងប្រគល់លិខិតថ្លែងអំណរគុណដល់សមាជិកទ្រទ្រង់ព្រមទាំងការជួបជុំគ្រួសារកីឡាហាប់គីដូ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងអាគារកីឡាកីឡាវាយកូនបាល់ហ្វសតេនីសក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដើម្បីរុញកីឡាហាប់គីដូទៅមុខ និង អាចចេញប្រកួតនៅក្រៅប្រទេស ក៏ដូចជាចង់យកមេដាយអន្តរជាតិបាននោះ ត្រូវការព្យាយាមដាក់ការងារអភិវឌ្ឍន៍រួមគ្នាដោយចំបាច់ មានទីតាំង ក្លឹប ឬកន្លែងហ្វឹកហាត់ ឱ្យកាន់ច្រើនឡើង។ ទី២ត្រូវការធនធានមនុស្សដែលហ៊ានលះបង់ពេលវេលានិងទឹកចិត្តដើម្បីជាកីឡាករកីឡាការិនីឆ្នើមចេញទៅប្រកួត និង ជាគ្រូបង្គោលសម្រាប់បណ្តុះថ្នាល។ ទី៣ផងដែរនោះជាពិសេសត្រូវការចំបាច់អ្នកគាំទ្រ ឬ អ្នកដៃគូសហការផ្តល់ការឧបត្ថម្ភសម្រាប់កីឡាករកីឡាការិនីកម្ពុជាចេញទៅដណ្តើមមេដាយអន្តរជាតិណាមួយនាពេលខាងមុខនេះ។

សូមបញ្ជាក់ថា ពិធីចែកសញ្ញាបត្រដល់សិស្សគុនហាប់គីដូនិងប្រគល់លិខិតថ្លែងអំណរគុណដល់សមាជិកទ្រទ្រង់ព្រមទាំងការជួបជុំគ្រួសារកីឡាហាប់គីដូ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងអាគារកីឡាកីឡាវាយកូនបាល់ហ្វសតេនីសក្រសួងមហាផ្ទៃ ក្នុងពហុកីឡដ្ឋានជាតិ នោះ មានសិស្សប្រមាណ៥០នាក់ មកទទួលនិងសម្តែងក្បាច់គុនជូនលោកគ្រូៗនិងអ្នកគាំទ្រ។ សហព័ន្ធកីឡាហាប់គីដូកម្ពុជា ក្នុងឆ្នាំ២០១៧កន្លងមកនេះមានភាពរីកចម្រើនប្រសើរជាងមុនបន្តិច ក្រោមលោក ម៉ក់ សំអុល ជាប្រធានសហ និងលោកបណ្ឌិត ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃជួយទាំងផ្តល់កន្លែងហ្វឹកហាត់ជាក់លាក់ក្នុងអាគាររបស់លោកផ្ទាល់ និងតែងតែផ្តល់ការឧបត្ថម្ភជារើយៗ។ ជាមួយគ្នានោះ លោក ម៉ក់ សំអុល ដែលទទួលតំណែងជាប្រធានសហព័ន្ធនោះ បានប្រកាសថា លោកនឹងត្រៀមបើកក្លឹបយុទ្ធគុនចម្រុះ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្បែរប្រលានយន្តហោះថ្មី ដោយដាក់ក្បាច់គុន ហាប់គីដូ ជាអទិភាព និង ជម្រុញដល់កូនសិស្សនាំគ្នាហាត់៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts