Logo

ចឺម ធ្វើឱ្យកក្រើកនៅតន្ត្រីខារ៉ាបាវស្ប៉ាកTV5សប្តាហ៍នេះ


ដោយ ៖ Mr. Eric

February 11, 2018

តារាកំប្លែងនិងជាតារាប្រចាំផលិតកម្មសាន់ដេ នាយ ចឺម បានលេចមុខនៅកាតប្រគំតន្ត្រីខារ៉ាបាវក្នុងស្ប៉ាកតាវ៉ានដេងដែលផ្សាយផ្ទាល់នៅកញ្ចក់TV5សប្តាហ៍នេះ (ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨) បានធ្វើកក្រើកឆាកមួយនេះជាមួយទស្សនិកជនគាំទ្រជាច្រើន។

ដូចតាមការសន្យារបស់អ្នកដឹកនាំកម្មវិធីTV5បានឲ្យដឹងថា ការប្រគំតន្ត្រីមួយនេះនឹងនាំយកតារាចម្រៀងល្បីៗ ពីបណ្តាលផលិតកម្មជាច្រើន ហើយជាពិសេសសប្តាហ៍នេះ TV5 បានអញ្ជើញតារាចម្រៀងនាយ ចឺម ឡើងមកបង្ហាញមុខតាមការចង់បានអ្នកគាំទ្រ។ កម្មវិធីនេះដាក់ម៉ោងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រាល់ថ្ងៃអាទិត្យម៉ោង១១ថ្ងៃត្រង់ ជាមួយដាក់ការល្បែងកម្សាន្តនានាឱ្យអ្នកទស្សនាផ្ទាល់ឡើងលេងសប្បាយជាមួយតារាចម្រៀងផងដែរ។

សូមបញ្ជាក់ថា នាយ ចឺម ក្រោយហាងឆេងតម្លៃខ្លួនឡើង និង ទើបធ្វើខួបកំណើតមួយឆ្នាំរាប់គ្នាជាបងប្អូន ជាមួយនាយក្តី កាលពីថ្មីៗនេះ បានលេចមុខនៅក្នុងការប្រគំតន្ត្រីជាច្រើននិងតាមបណ្តាខេត្ត៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts