Logo

គ្រោង​សាងសង់​រោងចក្រ​ចម្រាញ់​ទឹកស្អុយ​នៅ​តំបន់​ជើងឯក​ក្នុង​ទំហំ​ទឹកប្រាក់​២៧​លាន​ដុល្លារ ក្រោម​ជំនួយ​របស់​ជប៉ុន​


ដោយ ៖ Mr. Eric

February 10, 2018

(​ភ្នំពេញ​)៖​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​រោងចក្រ ចម្រាញ់​ទឹកស្អុយ​ជំហាន​ទី​១ នៅ​តំបន់​ជើងឯក ខណ្ឌដង្កោ ដែល​គម្រោង​នេះ​មាន​ទំហំ​ទឹកប្រាក់​ចំនួន​២៧​លាន​ដុល្លារ​គឺជា​ជំនួយ​​ដែល​ផ្តល់ជូន ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA​។​


​ ​
​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​បែបនេះ​នៅក្នុង​ពិធី​បញ្ជ្រាប​ផ្សព្វផ្សាយ​អំពី​ប្រ​​ព័ន្ធ​លូ រាជធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រុង​ឃី​តា​ឃ្យូ​ស្យ៊ូ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា​ជ័យជំនះ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​៣​ខណ្ឌចំការមន​។​

​លោក​ប្រធាន​បាន​ថ្លែង​ទៀតថា “​ឥ​ឡូ​នេះ​យើង​នឹង​ទទួលបាន​គម្រោង​JICA​ដើម្បី​សាងសង់​រោងចក្រ ចម្រាញ់​ទឹកស្អុយ​ជំហាន​ទីមួយ ដែលមាន​ទឹកប្រាក់​ប្រមាណ ២៧​លាន​ដុល្លារ នៅ​ជើងឯក ”​។ ជំហាន​ទី​១ មានន័យថា កម្ពុជា​នឹង​សាងសង់​រោងចក្រ​ចម្រាញ់​ទឹកស្អុយ​​តាម​ការអនុម័ត​កម្ពុ​ជា ទទួលបាន​ភ្លើង​ខៀវ ហើយ​តាម​នីតិវិធី​ច្បាប់​របស់​កម្ពុជា អាច​ប្រើប្រាស់​រយៈពេល រហូតដល់​ឆ្នាំ​២០១៩ ខាងមុខ​។​


​ ​
​លោក​ប្រធាន​មន្ទីរ​រូបនេះ​បាន​អះអាងថា​៖​រាជធានី​ភ្នំពេញ ពុំទាន់​មាន​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដើម្បី​សម្អាត​ទឹក​កខ្វក់​មុននឹង​បង្ហូរ​​ចូល​ទន្លេ និង​បឹងបួរ​នៅឡើយ​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​បំពុល​ទឹកទន្លេ និង​បឹងបួរ​មួយចំនួន នៅ​ប៉ែក​ខាងត្បូង​និង​ខាងជើង​រាជ​​ធានី​ភ្នំពេញ​៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts