Logo

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ឆ្នាំ​២០១៨ បានចាប់ផ្តើម​ហើយ​នៅ​ថ្ងៃទី​១០​កុម្ភៈ​នេះ


ដោយ ៖ Mr. Eric

February 10, 2018

(​ភ្នំពេញ​)៖ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​បាន​ចាប់ដំណើរការ​ហើយ​នៅ​ថ្ងៃទី​១០​កុម្ភៈ ឆ្នាំ​២០១៨ ពោលគឺ​ត្រូវបានធ្វើ​ទៅតាម​កាលបរិច្ឆេទ​ដែល​បាន​កំណត់ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​។​

ខណ្ឌ​ទាំង​១២​ដោយ​ប្រមូលផ្តុំ​សមាជិក​សមាជិការ​អង្គ​បោះឆ្នោត​តាម​ទីតាំង​ដែល​បាន​កំណត់ដោយ​ប្រមូលផ្តុំ​២​ខណ្ឌ​សំរាប់​១​គោលដៅ​។​ប៉ុន្តែ​មិនមាន​ការ​ហែរ​ក្បួន​ឃោសនា​តាម​ដងផ្លូវ​សាធារណៈ​នោះទេ​។​ដោយឡែក​នៅ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ព្រែក​ព្នៅ បានរៀបចំ​ពិធី​ឃោសនា​ដោយមាន​ការចូលរួម​ពី​លោក​ម៉ម ប៊ុនហេង​ ​សមាជិក​គណៈកម្មាធិកា​រ​​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ការងារ​ជួយ​ខណ្ឌ​សែន​សុខ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ​រួមជាមួយ​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​រាជធានី ខណ្ឌ សង្កាត់ បេក្ខជន​សមាជិក​ព្រឹទ្ធសភា​និង​​សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ​។​
​ ​
​នេះ​ជាការ​ការជួបជុំ​សមាជិក​សមាជិកា​អង្គ​បោះឆ្នោត​មាន​ក្រុមប្រឹក្សា​សង្កាត់​ក្នុង​តំណែង​និង​តំណាងរាស្ត្រ​ក្នុង​តំណែង​ដើម្បី​បង្ហាញ​ពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​យុទ្ធសាស្ត្រ​ដែល​ឈានទៅ​ដណ្តើម​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ខាងមុខនេះ​។​យុទ្ធនា​​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នឹង​ប្រព្រឹត្តទៅ​រយៈពេល​១៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​២៣​កុម្ភៈ​​ថ្ងៃទី​២៤​កុម្ភៈ​ជា​ថ្ងៃ​(​ស​)​ហើយ​ថ្ងៃទី​២៥​កុម្ភៈ​ជា​ថ្ងៃ​បោះឆ្នោត​។​

​បើតាម​ការបែងចែករ​ប​ស់គ​.​ជ​.​ប មាន​៨​ភូមិភាគ រាជធានី​.​ខេត្ត​ក្នុងនោះ​រាជធានី​ភ្នំពេញ​ស្ថិតក្នុង​ភូមិភាគ​ទី​១ មាន​ចំនួន​៦​អាសនៈ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ពេញសិទ្ធិ​៦​រូប​,​បំរុង​៦​រូប​។​

​សម្រាប់​លេខ​រៀង​គណបក្សនយោបាយ​ដែល​បោះពុម្ព​នៅលើ​សន្លឹកឆ្នោត​ដែល​ចូលរួម​បោះឆ្នោត​អសាកល​នេះ​មាន​៤​គណបក្ស​គឺ​៖​លេខ​រៀង​ទី​១​គណបក្ស​ប្រជាជន​កម្ពុជា​,​គណបក្ស​យុវជន​កម្ពុជា លេខ​រៀង​ទី​២,​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លេខ​រៀង​ទី​៣​និង​គណបក្ស​ហ្វ៊ុន​សិន​បិ​ច​លេខ​​រៀង​ទី​៤​។​

​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ទី​តិ​កាល​ទី​៤​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៨​ដែលមាន​ការិយាល័យ​បោះឆ្នោត​សរុប​ទូទាំងប្រទេស​ចំនួន​៣៣​ការិយាល័យ​។​ចំណែក​អង្គ​បោះឆ្នោត​រួមមាន ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​តំណែង​ចំនួន​១១.៦៩៥​រូប និង​តំណាង​​រាស្ត្រ​ក្នុង​តំណែង​ចំនួន​១២៣​រូប​៕​






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts