Logo

រឿង​ជនជាតិ​ចិន​ខ្លះ​កូរ​នៅ​ព្រះសីហនុ សម្តេច​ក្រឡាហោម​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​នៅថ្ងៃនេះ​


ដោយ ៖ កាសែត រស្មីកម្ពុជា

February 9, 2018

(​ភ្នំពេញ​)៖ បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដោយមាន​ក្រសួង​សំខាន់ៗ​មួយចំនួន​ចូលរួម​ដើម្បី​ពិនិត្យ​វាយតម្លៃ​លើ​របាយការណ៍​របស់​គ​ណៈ​កម្ម​​ការ​ចម្រុះ ដែល​បាន​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​របស់​ជ​ន​ជាតិចិន​នៅ​ខេត្ត​ព្រះសីហនុ រួមទាំង​ភាពមិនប្រក្រតី​មួយចំនួនទៀត​។

​កិច្ចប្រជុំ​អន្តរក្រសួង​សំខាន់ៗ ពាក់ព័ន្ធ​មួយចំនួន​នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ​អ្នកកាសែត​ចូល​ស្តាប់​នោះទេ​។​

​សម្តេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​បញ្ជាក់​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការ​​ងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ថា ខេត្ត​ព្រះសីហនុ ក៏​ជា​គោលដៅ​មួយ​ដែល​សម្តេច​បានស្នើ​ទៅ​សម្តេច​​តេ​ជោ​ ​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ឯកភាព​រួចហើយ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ បើ​គ្មានអ្វី​ប្រែប្រួល​ទេ សម្តេច​នឹង​ដឹកនាំ​ប្រជុំ​មួយ​ទាក់ទង​នឹង​រឿង​ខេត្ត​ព្រះសីហនុ​នេះ ព្រោះ​ការអភិវឌ្ឍ​វា​លឿន​។ បើ​វា​លឿន វា​មិនមែន​មានតែ​មុខ​ល្អ​ទេ វា​មានមុខ​មិនល្អ​ដែរ​។ វា​មិនមែន​មានមុខ​សកម្ម​ទេ វា​មានមុខ​អសកម្ម​ដែរ​។​

​សម្តេច​ក្រឡាហោម​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​ខេត្ត​ព្រះសីហនុ​នេះ ក៏​ជា​គោលដៅ​មួយ​ដែល​ខ្ញុំ​បានស្នើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី​​រួចហើយ លោក​ឯកភាព​ហើយ ថ្ងៃទី​៩ កុម្ភៈ នេះ បើ​គ្មានអ្វី​ប្រែប្រួល​ទេ ខ្ញុំ​នឹងធ្វើ​ការប្រជុំ​មួយ ទាក់ទង​នឹង​រឿង​ខេត្ត​ព្រះសីហនុ​នេះ​ព្រោះ​​ការអភិវឌ្ឍ​វា​លឿន​។ បើ​វា​លឿន មិនមែន​មានតែ​មុខ​ល្អ​ទេ វា​មានមុខ​មិនល្អ​ដែរ​។ វា​មិនមែន​មានមុខ​សកម្ម​ទេ វា​មានមុខ​អសកម្ម​ដែរ អីចឹង​យើង​ខំ​រុញ​នៅពេល​វាស​កម្ម​។ ដោះស្រាយ​អ្វី​ដែលជា​អសកម្ម នឹង​ប្រជុំ​អន្តរក្រសួង​មួយ ដែលមាន​ក្រសួង​សំខាន់ៗ​ពាក់ព័ន្ធ​មួយចំនួន​​ចូលរួម​។​ក្នុងនោះ​បញ្ហា​គ្រឿងញៀន​ក៏​ជា​បញ្ហា​មួយ ដែល​ខ្ញុំ​បាន​បញ្ជា​ទៅ ម៉ក់ ជី​តូ ផង ហើយ​ទៅ​ខេត្ត​ព្រះសីហនុ​នេះ​ផង សៀមរាប​មួយ​​ទៀត ហើយ​ខេត្ត​មួយចំនួនទៀត ក៏​ដូចគ្នា​ដែរ​”​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​សម្តេច​ក្រ​​ឡា​ហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នឹង​ដឹកនាំ​កិច្ចប្រជុំ​វាយតម្លៃ​លើ​របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​ចម្រុះ​ដែល​​បាន​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​របស់​ជ​ន​ជាតិចិន ដែល​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរ​ប​បាល​ជាតិ​បាន​បញ្ជាក់ថា កំណើន​ជនបរទេស​នៅក្នុង​ខេត្ត​ព្រះសីហនុ​កំពុង​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​​ប្រជាពលរដ្ឋ និង​កើតមាន​បាតុភាព​ជាច្រើន ដូចជា ជនជាតិ​ចិន​ជា​ពួក​ម៉ាហ្វីយ៉ា​មួយចំនួន បន្លំ​ខ្លួន​ចូលមក​ប្រព្រឹត្ត​បទល្មើស បង្ក​​អសន្ដិសុខ និង​ចាប់​ជម្រិត​អ្នកវិនិយោគ​ជាដើម​។ ដោយសារតែ​បញ្ហា​នេះ ទើបបានជា​ក្រសួងមហាផ្ទៃ រៀបចំ​គណៈកម្មការ​ចម្រុះ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ជនជាតិ​នៅក្នុង​ខេត្ត​ព្រះសីហនុ ហើយ​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ រៀបចំ​នីតិវិធី​គ្រប់គ្រង ដើម្បី​ជីវភាព​ប្រជាពលរដ្ឋ និង​បញ្ហា​សន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime