Logo

អបអរសាទរ​! នាយករដ្ឋមន្ដ្រី ដាក់បទបញ្ជា​មិន​ឲ្យ​មាន​រថយន្ដ​ដឹក​លើស​ទម្ងន់​និង​ត​ទ្រង់​រត់​លើផ្លូវ​ទៀត​ទេ​


ដោយ ៖ កាសែត រស្មីកម្ពុជា

February 9, 2018

(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា បានចេញ​បទបញ្ជា​ជា​កំហិត ដោយ​តម្រូវ ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​​អភិបាល​រាជធានី ខេត្ត​ទាំងអស់ ត្រូវ​ចាត់វិធានការ​យ៉ាងណា មិនត្រូវ​ឲ្យ​មាន​រថយន្ត​ត​ទ្រុង និង​ដឹក​លើស​ទម្ងន់​រត់​លើផ្លូវ​ចាប់ពី​ម៉ោង​១២​យប់​នេះ​តទៅ​។​

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន សាងសង់​ស្ពានបេតុង ឆ្លងកាត់​ទន្លេមេគង្គ​ត​ភ្ជាប់​ខេត្តកំពង់ចាម ទៅ​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា “…​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ប្រទេស​យើង​នៅតែ​ច្រើន​…​អា​រឿង​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​​នេះ ខ្ញុំ​សូម​ដាក់ចេញ​តែម្ដង មើល​ក្រុមហ៊ុន​ណា​ដឹក​លើស​ទម្ងន់​…​យើង​អាច​ចាប់​រថយន្ត​ហើយ បិទ​ក្រុមហ៊ុន​តែម្ដង​បើ​អ្នកឯង​មិន​កែ​ខ្ញុំ​​បិទ​ក្រុមហ៊ុន​ចោល​…​រឿង​កាត់​ឡាន​ត ខ្ញុំ​សូមបញ្ជាក់​ចាប់ពី ០០​ម៉ោង​យប់​នេះ ទៅ​ឡាន​ត​ទាំង​ប៉ុន្មាន មិនត្រូវ​ឲ្យ​មាននៅ​លើផ្លូវ​ទេ បើ​មាន​​នៅ​ខេត្ត​ណា​ចៅហ្វាយខេត្ត នោះ​ត្រូវ​ទទួលខុសត្រូវ បែង​ចែកគ្នា​ទទួលខុស​ត្រូវ​…​ខ្ញុំ​នឹង​តាមមើល ដឹង​ដៃ ហ៊ុន សែន​ហើយ​បើ​ចង់​ដក​ចៅហ្វាយខេត្ត ចៅហ្វាយស្រុក​មិនយូរ​ទេ​…​ឲ្យ​តែមាន​ឡាន​ត​ខុស ទំនង​ចាប់​បញ្ចូល​ទ្រុង​ទាំង​អស់ហើយ​ចាំ​ឲ្យ​គេ​លើកគ្នា​មក​តវ៉ា​ដល់ផ្ទះ​​ហ៊ុនសែន ហើយ​ចាប់​បញ្ជូនទៅ​ព្រៃ​ស ទាំងអស់​តែម្ដង​…”​។

​សម្ដេច​បាន​បន្តទៀតថា “…​ខ្ញុំ​សូម​ដាក់បទបញ្ជា​នេះ មិន​ត្រូវបាន​លើកលែង រដ្ឋមន្ត្រី​ក៏ត្រូវ​អស់ដំណែង​អ្នកណា​ដោះលែង​អ្នកនោះ​​មានទោស និយាយ​គ្នា​ចេះ​ឆាប់​ចប់​…​ផ្ដាំ​ទៅ​អ្នករក​ស៊ីត​ឡាន​ទាំងអស់ កុំ​ឡើងលើ​ផ្លូវ នឹងត្រូវ​ចាប់​ហើយ​អ្នកណា​លែង​ខ្ញុំ​ដាក់​អ្នក​​ហ្នឹងហើយ​…”​។

​សម្ដេចនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ទៀតថា “​សូម​ចូលមក​ខម​មិន​ក្នុង​ផេ​ក​ខ្ញុំ​…​មើលទៅ​គណៈកម្មការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដាក់​​ទៅ​មិន​ស្ដាប់​ឥឡូវ ដាក់​កណ្ដាប់ដៃ​ដែក​ហ៊ុនសែន​ម្ដង​… អា​ដឹក​លើស​ចំណុះ​អា​ឡាន កាត់ត​កុំ​ឲ្យ​មាន​វត្តមាន​លើផ្លូវ​…​ឡាន​គេ​ធ្វើ​ត្រូវ​ស្ដង់ដា របស់គេ​ហើយ​…​ចាប់​យកទៅដាក់ នៅ​តុលាការ​ទាំងអស់​ទៅ​…”៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime