Logo

ជាគូស្នេហ៍ទាំងក្រៅទាំងក្នុង ម៉ា ច័ន្ទបញ្ញា និង អ៊ីងអ៊ីង


ដោយ ៖ Mr. Eric

February 8, 2018

សម្ពោធភាពយន្តរឿង«កិច្ចសន្យាស្នេហ៍ Tom And Jerry» កាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៨នេះ ជាផ្លូវការណ៍រួចមក។ ទស្សនិកជនខ្លះ ក៏បានស្គាល់ថា លោក ម៉ា ច័ន្ទបញ្ញា ជានរណាហើយអ្នកខ្លះទៀតនៅតែងឿងឆ្ងល់ថា ហេតុអ្វី ផលិតកម្មបែរជារើសយកបញ្ញា ជាតួឯកក្នុងភាពយន្តខាងលើនេះ?

ថ្វីបើម៉ា ច័ន្ទបញ្ញា គឺជាតារាចម្រៀងOriginal ទើបតែបង្ហាញខ្លួនមិនដល់៥ឆ្នាំពិតមែន តែ បញ្ញា ត្រូវបានមហាជនភាគច្រើនស្គាល់ក្នុងជ្រុងខុសៗគ្នា ដោយអ្នកខ្លះ បានតាមដានគាត់ តាំងពីចំណាត់ថ្នាក់លេខ២ ក្នុងការប្រលងចម្រៀងថ្នាក់ជាតិតាំងពីឆ្នាំ2011មកម្ល៉េះ ហើយអ្នកខ្លះទៀត បានស្គាល់ “បញ្ញា” ពេលគាត់បាននាំយកចម្រៀងនិពន្ធថ្មីទៅកាន់ឆាកអន្តរជាតិចំនួន២ដង និងឈ្នះពានរង្វាន់ពីព្រះមហាក្សត្រថៃម្ដង គឺលើកទីមួយ ចំណាត់ថ្នាក់ជា អ្នកចម្រៀងដែលមានសម្លៀកបំពាក់ស្អាតជាងគេ នៅអាស៊ី នៅទីក្រុងចុងជីង ប្រទេសចិន ក្នុងកម្មវិធី Fashion Asian Awards: The Top Fashionable Singer 2014 ដោយកាលនោះ បញ្ញា បានស្លៀកសម្លៀកបំពាក់ក្បិនលាយជាមួយអាវធំ ហើយទីពីរ គឺការចូលរួមផ្ដល់កិត្តិយសច្រៀងតំណាងជាតិ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា នាទីក្រុងប៉េកាំង ប្រទេសចិន ក្នុងកម្មវីធី China Asian Friendship Concert 2014 និងអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺការទទួលពានរង្វាន់អ្នកនិពន្ធវ័យក្មេងអាស៊ាន S.E.A Write នាប្រទេសថៃ ពីព្រះមហាក្សត្រីថៃ សារិនថន នាឆ្នាំ2014។

ក្នុងស្រទាប់យុវវ័យ “បញ្ញា” ត្រូវបានគេស្គាល់តាមរយៈស្នាដៃចម្រៀងនិពន្ធថ្មីរបស់ខ្លួនដូចជាបទ Forever Alone, ម្ចាស់គ្រងសុបិនស្នេហ៍, Will You Be My Girl ។ល។ ការសម្ដែងរួមគ្នាជាមួយដៃគូ កញ្ញា អ៊ីង អ៊ីង ក្នុងបទ ពីរនាក់បានហើយ ពិសេសគឺស្ពតពាណិជ្ជកម្មនានា។ លើសពីនេះទៅទៀតនោះ បញ្ញា ក៏ត្រូវបានអ្នកគាំទ្រវ័យចំណាស់មួយចំនួន បាននិយមពេញចិត្តសំឡេងរបៀបជំនាន់លោកតា ស៊ីន ស៊ីសាមុត ផងដែរ។

នៅមានស្នាដៃជាច្រើនទៀតដែលទស្សនិកជនត្រូវបានស្គាល់ក្នុងជ្រុងខុសៗគ្នាបែបនេះ ប៉ុន្តែថាតើ ស្នាដៃដែលត្រៀមចេញ ពិសេសចម្រៀងបទ«សន្យា» ដែលសហការណ៍នឹងក្រុមផលិតចម្រៀងថ្មី Plugger នេះអាចនឹងឆក់យកបេះដូងយុវវ័យដូចការងារពីមុនៗ បានទៀតទេ? សូមកុំភ្លេច ចូលរួមទស្សនារឿង«កិច្ចសន្យាស្នេហ៍Tom and Jerry» ទាំងអស់គ្នានៅគ្រប់រោងកុនទំនើបៗទាំងអស់នៅភ្នំពេញ ចាប់ពីថ្ងៃទី៩ កុម្ភៈនេះតទៅ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime