Logo

អ្នកជំនួញវ័យក្មេងគាំទ្រតារាៗលោក ម៉ៅ ប៊ុនរតនា បោះទុនជាង២០ម៉ឺនដុល្លារលើ ANADO


ដោយ ៖ Mr. Eric

February 5, 2018

អ្នកជំនួញវ័យក្មេងគាំទ្រតារាសិល្បៈ លោក ម៉ៅ ប៊ុនរតនា បានបើកមុខជំនួញថ្មីមួយទៀតហើយ ដោយម្តងនេះបានទុនលើប្រភេទ កាហ្វេ និង អាហារដ្ឋានថ្ងៃត្រង់និងយប់ ជាមួយការប្រកាសចុះភាគរយ និង ផ្តល់ទីតាំងឲ្យតារាៗធ្វើពិធីខួបកំណើត ក្នុងតម្លៃពិសេសឬការយល់យោគគ្នា។

កំពុងតែជោគជ័យលើមុខជំនួញបើលហាងលក់សម្លៀកបំពាក់មួយដែលមានគាំទ្រពីតួៗក្នុងសិល្បៈ ពេលនេះលោក ម៉ៅ ប៊ុនរតនា បានថែមមួយទៀតដោយបើកហាងកាហ្វេតម្លៃជាង២០ម៉ឺនឡើងឈ្មោះថា “ANADO” បន្ទាប់ពីអស់ យកហាងលក់សម្លៀកបំពាក់មួយទៅគាំទ្រតួៗក្នុងសិល្បៈ ពេលនេះលោក ម៉ៅ ប៊ុនរតនា បានថែមមួយទៀតដោយបើកហាងកាហ្វេតម្លៃជាង២០ម៉ឺនដុល្លារ ជាប់ភ្លើងស្តុបផ្សារអូឬស្សីផ្លូវទៅសាលាបារាំងដែលជាមុខជំនួញ ថ្មីមួយទៀតគាំទ្រអ្នកសិល្បៈនិងបើកកន្លែងមួយសម្រាប់អ្នកសិល្បៈមកកម្សាន្តនិងញាំកាហ្វេព្រមអាហារ។

ក្នុងវិស័យសិល្បៈសម្រាប់តួសម្តែងនរណាក៏ស្គាល់លោក ម៉ៅ ប៊ុនរតនា ដែលគាំទ្រតួនិងស្រលាញ់តារាខ្មែរដោយលោកមានហាងលក់សម្លៀកបំពាក់ Mr. Man ដែលជាហាងឱ្យតួស្រុកអាចខ្ចីសម្លៀកបំពាក់បានទាំងអស់យកទៅប្រើការក្នុងពិធី ឬ សម្រាប់ការថតរឿង។ ប៉ុន្តែលោករឹងតែធំជាងនេះដោយបានបើកសម្ពោធហាងកាហ្វេមួយកន្លែងមានលក់ស្ទង់ដាបែបអឺរ៉ុបខ្មែរ ប្រើដើមទុនជាង២០ម៉ឺនដុល្លារ ដោយប្រកាសបន្តគាំទ្រអ្នកសិល្បៈ និង តារាសម្តែងទាំងអស់។

ក្នុងពិធីសម្ពោធហាងកាហ្វេ ANADO កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ បានទម្លាយឱ្យដឹងថា តារានិងអ្នកសិល្បៈ មិនមែនសុទ្ធតែជាអ្នកមាន ឬ មានធនធានក្នុងការចំណាយលើសម្លៀកបំពាក់ ឬ ការរៀបចំពិធីអ្វីមួយនោះទេ ប៉ុន្តែពួកគេពេលខ្លះចង់ត្រូវការអ្នកឧបត្ថម្ភលើទីតាំងធ្វើជាខួបកំណើតអញ្ជើញមិត្តសិល្បៈមកសប្បាយ ហើយពេលខ្លះពួកគេជួបបញ្ហាតម្លៃថ្លៃនិងខ្វះខាតក្នុងរៀបចំអ្វីមួយ។ ពេលនេះលោកមានកាហ្វេ ANADO ដែលលោកសូមប្រកាសថា ហាងកាហ្វេនេះនឹងគាំទ្រនិងលើកទឹកចិត្តដល់អ្នកសិល្បៈបើចង់មានកម្មវិធីរៀបខួបកំណើតឬជប់លៀងនោះ លោកនឹងផ្តល់ឪកាសនិងតម្លៃទាបដល់គ្រប់តារានិងអ្នកសិល្បៈហើយសូម្បីតែមកញាំកាហ្វេធម្មតាក៏ដល់បញ្ចុះតម្លៃកាហ្វេឆ្ងាញ់របស់លោកដល់២០ភាគរយដែរ។

សួមបញ្ជាក់ថា ក្នុងពិធីសម្ពោធហាងកាហ្វេ ANADO របស់លោក ម៉ៅ ប៊ុនរតនា ដែលជាអ្នកជំនួញល្បីឈ្មោះគាំទ្រវិស័យសិល្បៈនិងតារាៗខ្មែរនោះ មានវត្តមានតារានិងអ្នកសិល្បៈប្រមាណជិត១០០នាក់មកអបអរ ហើយសូម្បីក្រុមតារាចម្រៀង Original Song ជាច្រើនក្រុមក៏មានវត្តមានផងដែរ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime