Logo

មហាសន្និបាតបញ្ចប់អាណត្តិទី៦ប្រកាសសម្តេច ទៀ បាញ់ ជាប្រធានរៀបចំព្រឹត្តិការណ៍ SEA GAME 2023ជាផ្លូវការ


ដោយ ៖ Mr. Eric

February 1, 2018

កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងវិមានកីឡដ្ឋានជាតិមរតតេជោ លោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ ២០១៤ – ២០១៨ ដោយបើកពិធីប្រកាសសមភាពគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2023 សម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានដឹកនាំការរៀបចំ។

លោកបណ្ឌិត ថោង ខុន បានឡើងអានលខិតតែងតាំងឲ្យដឹងថា រាជរដ្ឋាភិបាលសម្រេចតែងតាំងនូវសមភាពថ្នាក់ដឹកនាំនៃគណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (គ.ជ.ប.អ.CAMSOC) ដោយសម្តេចពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន, លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្រ្តៃយ៍ និង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ជាអនុប្រធាន។

ប្រធាន NOCC រូបនេះបានលើកឡើងថា មហាសន្និបាតបញ្ចប់អាណត្តិទិ៦ ឆ្នាំ២០១៤ – ២០១៤ និងលើកទិសដៅផែនការយុទ្ធសាស្ត្រសំខាន់ៗសម្រាប់អាណត្តិទី០៧ ២០១៨ – ២០២២ គឺជាអាណត្តិដ៏មានសារៈសំខាន់ៗ និង ជាអាទិភាពបំផុតរបស់គណៈកម្មាធិការជាតិអូឡាំពិក។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្តេជ្ញាខិតខំប្រឹងប្រែងប្រមូលកម្លាំងសរុបនិងកម្លាំងថាមពលចំណេះដឹង ចំណេះជំនាញទាំងអស់ សហការជាមួយសហព័ន្ធកីឡាជាតិ ក្រសួងអប់រំ យុវជននិងកីឡា គណៈកម្មាធិការជាតិរៀបចំ SEA Game លើកទី៣២ឆ្នាំ២០២៣។

លោកបណ្ឌិត ថោង ខុន បានថ្លែងថា “ក្នុងនាមសមាជិក សមាជិកាអង្គមហាសន្និបាតទាំងមូល ខ្ញុំបាទក៏សូមប្រកាសជាឱឡារឹកសាជាថ្មីថា មហាគ្រួសារកីឡាជាតិ ត្រូវការសន្តិភាព និង ការអភិវឌ្ឍ ហើយចូលរួមជានិច្ចការពារ ថែរក្សាសន្តិភាពឱ្យខានតែបាន បើទោះបីជាត្រូវលះបង់ក្នុងតម្លៃណាមួយក៏ដោយ គេមិនអាចលេងកីឡា និង បង្កើតព្រឹត្តិការណ៍កីឡាបានទេក្នុងប្រទេសមានសង្គ្រាម”៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime