Logo

មានក្រមិនគិត ជ្រើសយកប្តីសំណង់ ម្តាយមិនចង់ឲ្យកូនយកប្តីចិន ផ្ទុះជម្លោះក្នុងគ្រួសារផ្អើលសមត្ថកិច្ច


ដោយ ៖ កាសែត រស្មីកម្ពុជា

January 31, 2018

ភ្នំពេញ ៖ ស្រ្តីម្នាក់មានភ័ព្វវាសនាមិនសូវល្អ ថ្វីកាលបើខ្លួនធ្លាក់ជាស្រ្តីម៉េម៉ាយ៣ភ្លើងរួចហើយក៏ដោយ ជម្រើសចុងក្រោយសម្រេច យកប្តីដោយចិត្តឯង បុរសជាកម្មករសំណង់ តែម្តាយមិនពេញចិត្ត មិនចង់ បញ្ចុះបញ្ចូលឲ្យកូនយកប្តីជនជាតិចិន បុិនថ្នាក់ថ្នម និងមានទ្រព្យធន់ តែក្លាយទុក្ខធំធ្ងន់ត្រង់ខ្លួនស្រីមួយអម្រែក២ វាជារឿងមិនស្រួលឡើយ អ្វីតាមបំណងចិត្តម្តាយ មានតែចែកវេនគ្នា ពេលយប់នៅជាមួយប្តីខ្មែរ ពេលថ្ងៃនៅជាមួយប្តីចិន ក្នុងជីវិតដ៏ស្មុគស្មាញមិនស្រួលដូចមាត់ថា ម្តាយគ្មានចិត្តមេត្តា អ្វីជាជម្រើសរបស់កូនស្រី ទៅបុករុកឆ្កឹះឆ្គៀល បែរជាខឹងច្រឡោត ចេញមុខប្តឹង ជំនួសជនជាតិចិន រករឿង ឡាំប៉ាឡូឡាផ្អើលទាំងសមត្ថកិច្ច កាលពីវេលាម៉ោង១រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។

ភាគីកូនស្រីឈ្មោះ ទាវ ស៊ាងហៃ អាយុ២១ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិបុស្សស្បែង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ប្តីខ្មែរ ជ្រើសរើសយកចិត្តឯងមានឈ្មោះ អ៊ួន រតនា អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលជាមួយគ្នានៅពេលយប់ ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ។ ចំណែកភាគីខាងប្តីចិន យកតាមតម្រូវចិត្តម្តាយ ជាជនជាតិចិន មិនស្គាល់ឈ្មោះ អាយុជាង៤០ឆ្នាំ មិនចេះភាសារខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ផ្ទះជួលភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ស្នាក់នៅជាមួយគ្នាតែពេលថ្ងៃ ។

ដោយឡែកម្តាយ ស្រ្តីខ្លួនមួយប្តី២ មានឈ្មោះ ដូង ច្រឹប អាយុ៥២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ជាប់បន្ទប់ជនជាតិចិន (កូនប្រសារហេងស៊យ) មានស្រុកកំណើត ភូមិបុស្សស្បែង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ចំណែកភាគី ខាងបុរសជាកម្មករសំណង់វិញ បានឲ្យដឹងថា ខ្លួនមិនហាមគាត់ នាងទេ ជាសិទ្ធក្នុងការជ្រើសរើស សម្រេចលើនាង បើនាងយកចិនទៅនៅជាមួយចិន បើនាងជ្រើសរើសខ្លួនជាប្តី សុខចិត្តដាក់ចិត្តដាក់កាយរួមរស់នៅជាមួយគ្នាលុះគ្រាអវសាន្ត ទោះមិនបានរៀបការត្រឹមត្រូវក៏ដោយ ។

រីឯភាគីខាងម្តាយវិញ ស្រ្តីចំណាស់ខាងលើ វត្តមាននៅប៉ុស្តិ៍ប៉ូលីស ហាក់បីដូចជាដាក់គំនៀបមកលើកូនស្រី សម្តីហារស្តី បីដូចជាអសុរស លើកឡើងក្នុងគោលបំណង ចង់ឲ្យកូនស្រី បានប្តីអ្នកមាន ហើយជាជនបរទេស ចេះថ្នមចិត្ត ត្បិតកូនស្រីកន្លងមក បានប្តីខ្មែរ៣ដងរួចជាស្រេច មិនកាក់កប មិនចុះសម្រុង ។

ដោយឡែក ភាគីខាងជនជាតិចិនវិញ មិនចេះនិយាយភាសារខ្មែរឡើយ តាមរយៈកាយវិការ ចង់ឲ្យនាងទៅណាក៏ទៅចុះ ឲ្យទាំងលុយចំនួន១១០ដុល្លាបន្ថែមទៀតឈប់រវល់ហើយ មិនប្តឹងផ្តល់អ្វីឡើយ ។

ក្រោយពីភាគីទាំង៤នាក់លើកឡើងផ្សេងគ្នា សមត្ថកិច្ចស្តាប់យល់ មិនមែនជារឿងព្រហ្មទណ្ឌ ឬបទល្មើសអ្វីឡើយ ហើយការសម្រេចចិត្តយកប្តីយ៉ាងណានោះ ជារឿងរបស់សម៊ីខ្លួន គ្មានអ្នកណាបង្ខំចិត្តអ្នកណាឡើយ ទើបសមត្ថកិច្ចឲ្យភាគីទាំងអស់វិលត្រឡប់ទៅវិញ ៕ ដោយៈចាន់តូ

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime