ដោយ ៖ Mr. Eric (ភ្នំពេញ)៖តាមការសង្កេតជាក់ស្ដែងជារៀងរាល់ថ្ងៃនេះ ឡានធំចូលក្រុងទាំងថ្ងៃឬ រថយន្តដឹកសំពីងសំពោងធ្វើដំណើរតាមដងវិថីក្នុងក្រុងនៅតែមានហូរហែដោយសារតែការបើកដៃធ្មេចភ្នែកពីសមត្ថកិច្ចឈរជើងតាមដងផ្លូវ តួយ៉ាងនៅព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០១៨នេះឡានដឹកទំនិញឡើងសំពីងសំពោងឡើងទល់មេឃនៅតាមផ្លូវបេតុងតភ្ជាប់ពីកំណាត់ផ្លូវលេខ៣៦៩នៅសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានធ្វើចរាចរដោយរលូនគ្មានការរំខានពីសំណាក់ក្រុមសមត្ថកិច្ចប៉ូលិសខណ្ឌច្បារអំពៅឡើយ។ ការដឹកសំពីងសំពោងទល់មេឃបែបនេះហេតុអ្វីក្រុមសមត្ថកិច្ចតាមដងផ្លូវគាត់មើលមិនឃើញសោះចឹង។តែបើអ្នកជិះឡានមិនបានពាក់ខ្សែក្រវ៉ាត់វិញនោះដល់ក្នុងឡានឯណោះហើយរថយន្តធ្វើដំណើរគើមៗយឺតជាងដើរនៅពេលខ្លះដោយសារស្ទះក៏បងៗប៉ូលិសគាត់ភ្នែកវៃម្ល៉េះក្រឡេកឃើញភ្លាមរួចចាប់ឃាត់ផាកពិន័យតែម្ដង។ គួររៀនធ្វើការងារដោយតម្លាភាពនិងសមហេតុផលខ្លះទៅ។តាមពិតសកម្មភាពអសកម្មទាំងនេះជារបស់បងៗប៉ូលិសមួយចំនួនតូចទេ ឯកម្លាំងសមត្ថកិច្ច ជាពិសេសប៉ូលិសភាគច្រើនបានបំពេញការងារបានល្អដូច្នេះកុំអោយមួយចំនួនតូចធ្វើអោយខូចគេខូចឯង៕
January 28, 2018